" ឯងទៅជាន់មីនកន្លែងណាបានមុខដូចគេចាប់បាញ់ "
" គឺយើងធុញហ្នឹងម៉ាក់ហ្នឹងណា ដឹងជាអីគាត់ទេរអ៊ូចង់បានកូនប្រសាររហូត យើងនេះវាធុញទ្រាន់ណាស់ "
កំលោះសង្ហាបន្លឺទាំងធុញថប់នេះណាគេខំគេចពីរឿងមង្គលការច្រើនសារហើយតែអ្នកម្ដាយស្រែកក្ដែងៗចង់ឲ្យគេបានប្រពន្ធនិងឆាប់បានចៅឲ្យគាត់ពរ គាត់ដឹងដែរថា គេហួងហែងភាពនូវលីវណាស់យកប្រពន្ធជាប់ដៃជាប់ជើង អាចមើលជីមីន ហ្គាលីណាជាគំរូសបានដើរតាមប្រពន្ធត្រុកៗដូចកូនឆ្កែតាមម្ចាស់អញ្ចឹង ។
" អាយុឯងប៉ុណ្នឹងដែលយកប្រពន្ធទៅ សម្លាញ់ ហាសហា "
រាងក្រាស់សើចកក្អឹកៗអាការះថេយ៉ុងប្រៀបដូចគេដំបូងដែរប្រកែកដាច់ខាតថាមិនព្រមទេការហើយក៏ប្រកែកថាខ្លួនមិនស្រឡាញ់នាងជាដាច់ខាតប៉ុន្ដែអ្នកណាដឹងឥឡូវនេះងប់ងុលប្រពន្ធលំដាប់ ISOបាត់មុខស្ទើរមិនបានផងនឹកសែននឹក ។
" ឯងសើចរកងាប់អី អាមនុស្សកំពុងម៉ួម៉ៅផង មកសើចចំអកតិចមួយដៃហើមថ្គាមវើយ "
ថេយ៉ុងបម្រុងនិងលើកដៃវៃគេហើយប៉ុន្ដែទម្លាក់ដៃចុះវិញព្រោះការចងចាំនាយកំលោះមិនភ្លេចឡើយនោះ អូម៉ូអ៊ីធ្លាប់គម្រាមគេរឿងសម្រល់ស្វាមីនាងប្រសិនគេប៉ះពាល់រាងក្រាស់នាងឃើញមានស្នាមជាំមុខជាំមាត់គឺដឹងដៃរបស់អូម៉ូអ៊ីហើយ
រាងស្ដើងប្រឡុកផ្លូវងងឹតផងដែរ នាងជាក្រមុំតូចក្នុងក្រុមរបស់ថេយ៉ង តែជីមីនមិនដែលដឹងរឿងនោះទេដៃ រឿងសម្លាប់មនុស្សនាងក៏មិនចាញ់លោកប្ដីប៉ុន្មានដែរ ។
" ខ្ពើមខ្លាចឯងណាស់អាថេ ចុះជុងហ្គុកកើតអីដែរ "
សន្ទនាពីនាក់មិត្ដភ្លេចគិតរឿងជុងហ្គុក មើលមុខចុះចាញ់ថេយ៉ុងប៉ុន្មានទេពីនាក់ហ្នឹងបម្រុងប្រកួតប្រណាំងគ្នាដណ្ដើមពានមុខងាប់ឬ មុខម្នាក់ៗដូចផែនដីកំពុងរលាយស្អែកៗអញ្ចឹង
" ម៉ែបង្ខំឲ្យទៅចិនវិញ "
ជុងហ្គុកស្អប់ប្រទេសហ្នឹងណាស់វាជាការចងចាំសែនអាក្រក់សម្រាប់រូបគេ អ្នកផ្សេងគិតថាយូរៗអ្នកបំភ្លេចវាដោយឯងៗ ប៉ុន្ដែគេគ្មានថ្ងៃភ្លេចទង្វើឃោឃៅអ្នកមានគុណធ្វើមកលើមនុស្សស្រីជាទីស្រឡាញ់ឡើយ
ដោយហេតុផលមួយនេះទើបជុងហ្គុករត់គេចខ្លួនពីគ្រួសារ ព្រោះវាភ្លាមៗពេកនាយទទួលយករឿងនិងពុំបានប៉ុណ្នឹង
" ឯងបម្រុងរត់គេចដល់កាលទៀតជុងហ្គុក រៀនប្រឈមមុខហ្នឹងវាទៅណាការរត់ចោលបញ្ហាវាមិនមែនជាជម្រើសល្អនោះទេ "
ជីមីនដាស់តឿនឲ្យគេក្លាហានហ៊ានទទួលយកការពិតទោះបីខឹងស្អប់យ៉ាងណាក៏អ្នកមានគុណយើងដែរ ។
ជីមីនអាចលួងលោមប្អូនកុំឲ្យស្អប់គ្រួសារខ្លួន ប៉ុន្ដែខ្លួនគេបែបជាស្អប់រួចហើយ អ្នកនាមជាម្ដាយធ្វើបាបគ្រប់សព្វ ប្រើឲ្យនាយគ្រឿងញៀនប្រភេទនិងសាកគ្រាប់ថ្នាំ មួយណាដែរ ជីមីន ហ្គាលីណាមិនធ្លាប់ឆ្លងកាត់អ្វីដែលរាងក្រាស់ស្ដាយបំផុត
គឺសម្លាប់មនុស្សគ្មានកំហុសគេចងចាំគ្រួសារមួយនោះច្បាស់នា យដឹងថាថ្ងៃណាមួយគ្រួសារហ្នឹងត្រឡប់មកសងសឹកគេជាមិនខាន ទោះគេខំស្វែងរកដំណឹងដើម្បីប៉ះប៉ូវរឿងពីមុនក៏ដោយ សង្ឈឹមថាពួកគេលើកលែងទោសឲ្យគេ ។
" ទេបងប្រុស ខ្ញុំមិនអាចធ្វើវាបានឡើយ សុំទោស!! ខ្ញុំមិនបានកំដរយូរទេ សុំលាសិនហើយ " ជុងហ្គុកក្រោកឈរពេញកម្ពស់សារ៉េអាវស្អាត បោះជំហានចេញយ៉ាងលឿនធ្វើមើលប្រញាប់ប្រញាល់ខ្លាំងចឹងទាំងការពិតគេគេចវេសរឿងប៉ុណ្ណោះ
" បណ្ដាយតាមគេទៅជីមីន " ថេយ៉ុងដកដង្ហើមធំអាណិតជុងហ្គុកគួរណាក្មេងស្លូតបូតដូចជាគេជួបប្រទះរោះងអាក្រក់ៗចឹងសោះ ។
" ចុះរឿងរបស់ឯង "
" មិនដឹងទេ "
" ហ៊ឹម តាមដំណើរទៅ ចុះឯណាបងៗផ្សេងទៀត "
" ប្រហែលកន្លះម៉ោងទៀត "
" អូខេឯងចុះទៅញុំាអ្វីសិនក៏ឬចាំទៅមួយយើង "
" ទៅមួយឯង ខ្ជិលចុះខ្លាចផ្អើល "
" ហេតុតែគេប្រុសសង្ហា "
" គួរយល់ហើយ ហាសហា "
រាងក្រាស់និងថេយ៉ុងនាំគ្នានិយាយលេងមួយសន្ទុះក្រោយបានពួកគេបបួលគ្នាចុះទៅខាងក្រោមដោយចូលទៅរាក់ទាក់ភ្ញៀវកិត្តិយសដោយសន្ទនាពាក់ពន្ធ័រឿងកម្មវិធីនិងជំនួញខ្លះបន្ទាប់នាយនិយាយចប់ដើរឈរជ្រុងម្ខាងកាន់កែវស្រាក្រហមក្នុងដៃលើក្រែបតិចៗ
ខណះនោះស្រាប់តែមានដៃមនុស្សស្រីមកឱបគេពីក្រោយដោយគ្មានខ្មាសអៀនអ្នកចូលរួមកម្មវិធីសូប្បីបន្ដិច ថេយ៉ុងចេះសម្លឹងមើលនាងជារឿយៗស្រីម្នាក់និងមកពីណាស្អីក៏ក្លាហានហ៊ានម្ល៉េះនាងមិនខ្លាច ឈិន អូម៉ូអ៊ីវៃបោចសក់ទេឬ
" បងមីន "
" អូ អ៊ីហ្សារ៉ា ឯងមកពីបរទេសតាំងពីកាល "
ជីមីនប្រឡេះដៃនាងចេញដោយឈរនិយាយធម្មតា ព្រោះនាងអោយគេមានអារម្មណ័វាមិនសូវស្រណុកចិត្ដ ណាមួយខ្លាចសាច់ញាតិផៅសន្ដានខាងអូម៉ូអ៊ីដៀលពូជ តាំងពីរៀបការមកខាងគ្រួសារនាងតូចមិនពេញចិត្ដនិងគេប៉ុន្មានទេដោយសារល្បីរឿងគេចរិតព្រាននារី ។
" អូនមកតាំងពីព្រឹកមិញម្ល៉េះ អូនខំទៅរកបងមីននៅភូមិគ្រិះហ្គាលីណាតែម៉ាក់អ៊ំថាបងរស់នៅទីនេះអញ្ចឹងហើយអូនសុំម៉ាក់អ៊ំចូលរួមដែរ "
អ៊ីហ្សារ៉ារៀបរាប់ប្រាប់គេតាមលំដាប់លំដោយទាំងស្នាមញញឹមព្រោះនាងលួចស្រឡាញ់រាងក្រាស់យូរហើយ នាងប្រាថ្នាចង់ក្លាយជាប្រពន្ធរបស់គេ តែគួរស្ដាយរាងក្រាស់រៀបការចោលនាងបាត់
វាមិនអីទេគេគង់និងក្លាយជារបស់នាងនូវថ្ងៃណាមួយ។ចំណែកថេយ៉ុងឈរស្ដាប់ពួកគេសាងសងគ្នាយ៉ាងស្ងៀមស្ងាត់ រង់ចាំអ៊ុតមើលតើអ្នកនាងឈិនចាប់ការលើស្រីម្នាក់នេះដោយរប្រៀបណា សម្លាប់ឬធ្វើទារណុកម្ម
" អរ ចូលទៅខាងក្នុងសិនទៅ ព្រោះយើងត្រូវទទួលភ្ញៀវបន្ដ "
រាងក្រាស់មិនបង្ហាញទឹកមុខភ្ញាក់ផ្អើលអ្វីបន្ដិចព្រោះវាគ្មានប្រយោជន៍អ្វីសម្រាប់គេទេ គេដឹងថានាងនិយាយដូច្នេះដើម្បីឲ្យគេចាប់អារម្មណ៍លើ ។
" តើបងមីនជួយជូនខ្ញុំទៅសួនច្បារបានទេ ខ្ញុំមានរឿងចង់ប្រាប់បង "
" សូមហៅយើងត្រឹមត្រូវផង យើងមិនចូលចិត្ដហើយ យើងក៏មិនទំនេរដែរ នាងអាចចាំនិយាយពេលក្រោយទៅ "
" អូនទម្លាប់ហៅបងបែបនិងទៅហើយ សុំទោសប្រសិនបើការនិយាយស្ដីរបស់អូនធ្វើឲ្យបងទើសទាល់ចិត្ដ តែថ្ងៃស្អែកអូនត្រូវត្រឡប់ទៅវិញអញ្ចឹង អូនសូមអង្វរណាជីមីន "
" ហ៊ឹម តោះ យើងប្រញាប់ចាប់ចែងរឿងផ្សេងគ្មានពេលអត់ប្រយោជន៍នាងច្រើនទេ "
រាងក្រាស់ដើរចេញពីហ្វុងមនុស្សមកនិយាយក្នុងសួរច្បានតាមការស្នើរសុំរបស់នាងដោយឈររក្សាគន្លាតពីនាងមួយម៉ែត្រ នាយបន្លឺបន្ដ
" នាងចង់និយាយអ្វីក៏រហ័សនិយាយលឿនមក "
" គឺថាខ្ញុំពេញចិត្ដបងមីន "
អ៊ីហ្សារ៉ានិយាយទាំងអឹមអៀនរួចឱនមុខចុះនាងប្រមូលភាពក្លាហានទាំងប៉ុន្មានដើម្បីសារភាពស្នេហ៍ទៅកាន់ជីមីន នាងមិនព្រមប្រលែងបុរសល្អម្នាក់នេះទៅឲ្យស្រីដទៃឡើយនាងត្រូវក្រសោបគេទុកទោះគេស្អប់នាងក៏ដោយនាងពេញចិត្ដនិងធ្វើវា ។
" នាងដឹងថាខ្លួនឯងកំពុងនិយាយពីអីទេ "
" ខ្ញុំគ្រាន់សារភាពថាស្រឡាញ់បងខុសដែរឬ "
" វាមិនខុសទេ សម្រាប់យើងគិតនាងត្រឹមប្អូនស្រីប៉ុណ្ណោះហើយក៏គ្មានថ្ងៃលើសពាក្យថាប្អូនស្រី "
រាងក្រាស់ប្រាមទុកជាមុនព្រោះតាមក្រសែភ្នែករបស់នាងចាមិនបញ្ចប់ត្រឹមនិងឡើយ ជីមីនដើរចេញបានប៉ុន្មានជំហាននាងចាប់ផ្ដើមស្រែកឃាត់
" ឈប់សិនបងជីមីន "
" យ៉ាង ??អឹម! "
ជីមីនងាកមុខទៅរកតែត្រូវនាងចាប់ថើបបំបិទមាត់ព្រោះនាងស្ទុះមកភ្លាមៗពេកគេធ្វើអ្វីមិនត្រូវសោះ រាងក្រាស់ទាញស្មារតីមកវិញដោយ រុញច្រាននាងមួយទំហឹងដួលលើស្មៅ កុំបន្ទោសគេប្រើហិង្សាលើនារីទន់ខ្សោយ វាសុទ្ធនាងបង្ក ហើយរាងក្រាសលើប្រអប់ដៃរឹងមាំជូតមាត់ខ្លាំងៗស្ទើរអាយះបបូរមាត់ហូរឈាម
" ថ្ងៃក្រោយកុំធ្វើរឿងឆ្គួតៗអញ្ចឹងទៀត "( នាងកំពុងនាំភ្លើងចូលគ្រួសាររបស់គេហើយ )
សរសេរដោយ៖ម៉ូ
YOU ARE READING
ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )
Romanceករប្រច័ណ្ឌដោយមិនដឹងខ្លួនធ្វេីឲ្យក្មេងស្រីមិនដឹងអី បញ្ចេញកាយវិការមិនសមរម្យទៅលេីសសមាជិកមិត្ដ ភក្ដិដោយគិតថាបបួលរាងក្រាស់ដេីរលេងដាច់យប់ ប៉ុណ្នឹង។ សរសេរដោយ: ម៉ូ