ភាគ១៦៖អូនសុំទោស!!

728 22 0
                                    

​ ខណះនោះផងដែរលីជូដែលជា​បុគ្គលិក​ថ្មីក្ដាប់ដៃសម្លឹងមើលប្ដីប្រពន្ធទាំងពីនាក់ទាំងកំហឹង​ ម៉េចក៏គេនិយាយពាក្យទាំងនេះទៅស្រីសម្រែបែបហ្នឹង​ នាងល្អជាង​អូម៉ូអ៊ី​ឆ្ងាយណាស់ម៉េចក៏មិនសម្លឹងមើលនាងខ្លះ​ មិនបានទេ​ដាច់ខាតនាងត្រូវធ្វើឆ្អឹងទទឹងកុំឲ្យពួកគេនូវក្បែរគ្នាទៀត​ប្រើវិធីណាក៏ដោយនាងត្រូវយករាងក្រាស់ធ្វើជារបស់នាងទាល់តែបាន​ ពេលនោះនាងបញ្ឈឺឲ្យ​អូម៉ូអ៊ីក្អួតឈាមម្ដង​ ។
តុក​ !! តុក​ !! សំឡេងគោះទ្វាបន្លឺឡើងពីដងដាស់ឲ្យពួកគេដឹងថាមានមនុស្សមកក៏ប្រលែងការឱបនោះចេញ​ ដោយទាញស្រីតូចអង្គុយលើភ្លៅអង្អែលសក់ថ្នមៗ​ មុនហារមាត់​អនុញ្ញាត​ឲ្យអ្នកក្រៅចូល
"​ ចូលមក​ "​
សំឡេងគ្រលរធំបន្លឺចេញពីក្រអូបមាត់រាងក្រាស់ភ្នែករបស់គេសម្លឹងមើលខ្លោងទ្វា​រឹងកំព្រឹសជាស្រេច មុននិង​នាយប្រាប់បុគ្គលិក​គ្រប់គ្នាថាម៉េចខ្លះតើអំឡុងពេលគេធ្វើការដាច់ខាតហាមរំខានចុះអានេះជាអីវិញ ​ អ្នកណាអីក៏ថ្លើមធំ​ល្មើសបញ្ជាគេម្ល៉េះ​ ប្រអប់ដៃតូចៗក្រសោបមុខគេថែមគ្រវីក្បាលតិចៗថាកុំខឹងក្រោធអីប្រហែលមានការងារសំខាន់ ​ជីមីនក៏បិទភ្នែកសម្រួលអារម្មណ៍​កុំខឹងតាមនាង ។
ក្រាក​
ទ្វាក៏បើកឡើងបង្ហាញ​បុគ្គលិក​ស្រីស្លៀកពាក់​លេចលើលេចក្រោម​ បញ្ចេញស្ទើរទាំងអស់​ ជីមីនខាំបបូរមាត់ខាងក្រោមទាំងខឹងឆេះឆួលពេញប្រអប់ទ្រូង​ នរណាប្រាប់ឲ្យ​ស្លៀកពាក់ដូចស្រីលក់ក្នុងបារឯកសណ្ឋានត្រឹមត្រូវមានផ្លាកឈ្មោះក្រុមហ៊ុន តែនាងបែបប្រហើនហ៊ានស្លៀកមិនសមរម្យដូច្នេះតើគួរទុកឬអត់
"​ ឈប់ត្រង់និងហើយ​ ហាមដើរមកបន្ដទៀត​ "​
" ​ហេតុអី​អគ្គនាយក​ខ្ញុំយកកាហ្វេមកជូន​ " លីជូជ្រួញចិញ្ចើមចូលគ្នា​ងឿងឆ្ងល់និងការបញ្ឈប់ដំណើរនាងភ្លាមៗអញ្ចឹង តើមានបញ្ហាអ្វីឬ ??
"​ សុំទោស​ យើងមិនផឹកកាហ្វេពេលព្រឹកឡើយយល់មុខនាងមកថ្មីនាងអាចទៅសួរ​អ្នកចាប់ការទីនេះសិន ហើយគេនិងប្រាប់អំពីច្បាប់ទម្លាប់នូវទីនេះ​បន្ថែមដើម្បីឲ្យនាងដឹងស៊ីជម្រៅ "​
ជីមីននិយាយសង្កត់សំឡេងចុងក្រោយច្បាស់ៗ​ គេបញ្ជូននាងទៅកន្លែងអ្នកចាប់ការ​មានន័យថាគេបញ្ជូននាងឲ្យទៅស្លាប់​ នរណាស្គាល់អ្នកចាប់ការជាកូនចៅ​កំណាចជាងគេបន្ទាប់ពីជំណិតរបស់ខ្លួន​ អាចថាម្នាក់នោះជាដៃស្ដាំនាយមនុស្សគេមិនសូវមាត់ច្រើនប៉ុន្មានទេ ម៉ត់ច៉ត់មិនចាញ់ម្ចាស់ស្លាប់គឺស្លាប់ហើយ​ ទោះបីមានហេតុផលរាប់លានទៀតនូវតែស្លាប់ដែល សម្រាប់អ្នកល្មើសអ្នកទទួលកម្រិតស្រាលឬធ្ងន់តាមចៅហ្វាយមកប្រាប់ប៉ុណ្ណោះ ។
"​ អូចា៎​ អញ្ចឹង​ខ្ញុំសុំលាហើយចា​ "
​លីជូដើរចេញនាំភាពអាម៉ាស់មកជាមួយនាងទម្លាក់កែវកាហ្វេលើតុចោល ហើយសួរសិស្សច្បងរកកន្លែងអ្នកចាប់ការពួកគេសម្លឹងមើលនាងដោយក្រសែភ្នែក​សោកសៅនិងក្ដីអាណិត
នរណាមិនដឹងថាអគ្គានាយកបញ្ជូននាងទៅស្លាប់នោះ​ ពួកគេធ្លាប់និយាយប្រមាថឬដាស់តឿននាងម្ដង ថាកុំចូលក្បែរឬប្រាថ្នាអ្វី ដោយសារ​លោភលន់​ចង់បានភាពម្ចាស់ការពេក​ទើបនាងមិនស្ដាប់សម្ដីពួកគេនិយាយទេ​ មានបណ្ដាយតាមយថកម្មចុះ​ ស្លាប់ឬរស់ស្ថិតលើវាសនា
"​ អ្នកចាប់ការនោះជាអ្នកណា​ តើអូនស្គាល់គេទេ​ "​ ​
"​ ជាកូនចៅធម្មតាប៉ុណ្នឹង​អូនសម្រាកលើពូកក៏គេងលើភ្លៅបង​ "​
រាងសង្ហានិយាយបង្វែងរឿងគេ មិនមែនខ្លាចនាងដឹងរឿងសម្ងាត់និងទេគ្រាន់ខ្ជិលអូសនាងមករញ៉ែរញ៉ៃរឿងឥតប្រយោជន៍ប៉ុណ្នឹង ។
"​ គេងលើភ្លៅបងនោះឯង​ ហិហិ​ "​ គេងលើគ្រែវាទន់ស្រួលគេងតែវាឯកាចំណែកភ្លៅគេរឹងពិបាករើបម្រាស់ប៉ុន្ដែកក់ក្ដៅហើយសុវត្ថិភាពទៀតផង
"​ ខូចម្ល៉េះយើងហ្នឹង​ "​
ជីមីន​ក្ដិចចុងច្រមុះប្រពន្ធតិចដោយក្ដីខ្នាញ់គ្រឺតមនុស្សស្រីអីក៏ពូកែយកចិត្ដ​ម្ញ៉ិកម្ញ៉ក់​ដាក់គេម្ល៉េះនាងពូកែ​សណ្ដំគេឲ្យ​ឈ្លក់វង្វេងណាស់​ប្រហែលនាងប្រើស្នេហ៍ដាក់គេម៉ង់ ងប់ងុល​និងនាងដកចិត្ដលែងរួច​ ។

ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )Where stories live. Discover now