" រត់ចោលរោងការតាំងពីយូរមែនឲ្យពោះប៉ោងចឹងទេ "
" រើសអើម្ល៉េះ គ្រាន់មុខអាក្រក់សោះរត់ចោលគេដែល "
" ចុះអាឡូវបងមុខអាក្រក់អត់ចុះ "
" អត់ទេ "
" ចឹងម្នាក់នោះជាឧទាហរណ៍តើ ហាសហា "
" ស្រីអីសើចអាក្រក់ម្ល៉េះ " រាងក្រាស់គ្រវីក្បាលមិនគួរនាងបបួលនាំនាងសើចផ្អើលពេទ្យអញ្ចឹងទេ ពួកគេនាំគ្នានិយាយអំពីរឿងនេះរឿងនោះរហូតដល់យប់ទើបបំបែកគ្នាគេងរៀងគ្នាដោយជីមីនគេងសាឡុងមូលហេតុគ្រែអ្នកជំងឺតូចពេក ។
ពីថ្ងៃក្រោយអូម៉ូអ៊ីត្រូវពេទ្យអនុញ្ញាតចេញទៅផ្ទះបាន ជីមីនជួយបីស្រីតូចចូលទៅខាងក្នុង ពេលនេះពួកគេប្ដូរទៅនៅខាងលោកឈិនវិញព្រោះមានបញ្ហាខ្លះត្រូវដោះស្រាយលោកឈិនយល់ចិត្ដកូនប្រសារថាគេកំពុងតាងតឹងអារម្មណ៍ប៉ុណ្ណាដូច្នេះក៏ជ្រើសរើសមិនសួរដេញដោលទុកឲ្យនាយដោះស្រាយឲ្យរួចស្រេចបាច់សិន
" ស្រីតូចនោះជាអ្នកណា ? " បុរសអង្គុយកៅអីក្រោយក្នុងឡានសួរកូនចៅពីអូម៉ូអ៊ីតើនាងមកពីណាក្នុងវង្សត្រកូលអ្នកណា ហើយពាក់ពន្ធ័អ្វីនិងជមីន ។
" ឈិន អូម៉ូអ៊ីទាន "
" កូនចៅត្រកូលឈិនអញ្ចឹងឬ "
" បាទតើចៅហ្វាយចាប់អារម្មណ៍នាងឬ " ឃើញចៅហ្វាយសម្លឹងពួកគេមិនដាក់ភ្នែកសោះ គ្រាន់ធ្វើពើសួរពីបំណងចៅហ្វានខ្លួនច្បាស់ជាងនេះ
" ត្រូវហើយ យើងពេញចិត្ដនាង " កំលោះសង្ហាងក់ក្បាល
" ប៉ុន្ដែលឺថានាងជាប្រពន្ធជីមីន ហ្គាលីណាហើយចៅហ្វាយ"
" របស់វាយើងនិងដណ្ដើរយកធ្វើជាម្ចាស់ " នាយញញឹមចុងមាត់នេះជារបស់ជីមីន ហ្គាលីណានាយក៏ដណ្ដើមដែរ ជាពិសេសរឿងមនុស្សស្រីហ្គេមមួយនេះទុកឲ្យគេក្ដោបក្ដាប់
ជីមីនធានារ៉ាប់រងមើលថែអូម៉ូអ៊ីទាំងស្រុងមិនថាញុំាឬគេងឡើយរាងខ្ពស់មើលនាងប្រុងប្រយ័ត្នជានិច្ច ជាពិសេសរឿងបន្ទប់ទឹក ខ្លាចថានាងរអិលដួលទៅអាចបាត់បង់កូនក្នុងផ្ទៃព្រោះសុខភាពអូម៉ូអ៊ីពេលនេះខ្សោយខ្លាំងណាស់ងាយនិងរលូត ។
" ថ្ងៃស្អែកពួកយើងទៅផ្សារទំនើបដែលទេ បងចង់នាំអូនទៅមើលគេឯងខ្លះព្រោះអូនគេងពេទ្យយូរចឹងអាចស្មុកស្មាញ់ក្រែងស្រឡះខួរក្បាល " ជីមីននិយាយផងបត់ខោអាវចូលក្នុងទូរផង ព្រោះពួកគេរើចេញពីភូមិគ្រិះហ្គាលីណាមកស្នាក់នៅទីនេះមួយរយះសិនទម្រាំគេសាងសងរួចរាល់ វាបានគ្រប់យ៉ាងមកដោយសារកម្លាំងញើសឈាមរបស់គេ ។
" ល្អតើអូនចង់ទិញរបស់ខ្លះ "អូម៉ូអ៊ីងក់ក្បាលយល់ស្របហ្នឹងគំនិតរាងក្រាស់ណាមួយនាងត្រូវទិញរបស់ផ្ទាល់ខ្លួន នាងខ្មាស់អៀននិងពឹងពាក់ឲ្យជីមីនទិញ
អោយណាស់ ។
" របស់ខ្លះនោះជាអ្វី " ជីមីនសួរទៅកាន់ប្រពន្ធទាំងចង់ដឹងអីស្អីគេអាខ្លះៗហ្នឹង ប្រាប់គេទៅវាស្រួលទិញចង់ទៅទិញខ្លួនឯងធ្វើអីវាស៊ីម៉ោងហើយណាមួយផ្សារសំបូរមនុស្សដើរប៉ះនេះប៉ះនោះធ្វើឲ្យនាងដួលទៅអ្នកណាចេញមុខទទួលខុសត្រូវឬចង់ឲ្យគេសម្លាប់មនុស្សកណ្ដាលផ្សារមែនទើបនាងអស់ចិត្ដ ។
" គ្រឿ...ង...ក្នុង " រាងស្ដើងនិយាយរដាក់រដុកសូវស្ដាប់មិនយល់ព្រោះនាងវារឹងអណ្ដាតគ្រវ៉ាស់ទ្រាំចេញមួយពាក្យៗវាតឹងទ្រូងអ្នកស្ដាប់ប៉ុណ្ណា ។
" ចាំបងឲ្យគេទិញអោយ យកអា36c ឬ 39 " រាងក្រាស់សម្លឹងមើលដើមទ្រូងទ្រលុកទ្រលន់វាស់វែងមើលថាមួយណាជាលេខរបស់រាងតូចពាក់ តាមពិតគេដឹងហើយគ្រាន់ចង់ញោះសម្ដីនាងបន្ដិចបន្ដួចបំបាត់ការអផ្សុកហ្នឹងណា
" 42ទេដឹង " អូម៉ូអ៊ីនិយាយតែមាត់ទេប៉ុន្ដែកុំមើលភ្នែកម៉ែគឺសម្លក់មិនដាក់សោះម៉ង់
" ធំម្ល៉េះ ចឹងតើចាប់មិនជុំ " ទឹកមុខច្រឡឹម ក្រមិចក្រមើមដូចព្រាននារីសាយភាយបណ្ដើរៗហើយប្ដីនាងណាកំពុងមាត់រអិលម្ល៉េះឃើញអ្វីថានុង គ្មានចេះលាក់ស្អីសោះ អញ្ចឹងតើពេលបែកមាត់កុំសួរគេថាថី មកពីខ្លួនបង្កទេកុំបន្ទោសគេ
" មិនជុំបាច់ចាប់ទេ ខាតពេលយល់ " រាងស្ដើងគេងបែរខ្នងទាំងងរង៉ក់មនុស្សប្រុសម៉ាកអីទេនេះ និយាយមកគ្មានយល់មុខថានាងជាមនុស្សស្រីអីសោះ ចំជាឆ្គួតមែន ជីមីនឃើញប្រពន្ធខឹងចឹងគ្រវីក្បាលហួសចិត្ដខ្លួនឯងសោះជាអ្នកនាំគេនិយាយរឿងហ្នឹងដល់ពេលចឹងតាំងខឹងអី រាងក្រាស់បន្ដបត់ខោអាវដាក់ទូរហូតរួចរាល់ ។
ក្រោកដើរទៅសម្អាតខ្លួនហើយចូលមកគេងក្បែរស្រីតូចឱបពីខាងក្រោយពេញមួយយប់ព្រះអាទិត្យជះចែងចាំងចូលបន្ទប់ ជីមីនបីប្រពន្ធចូលទៅងូតទឹកស្មាននេះនាងទាន់ភ្ញាក់នោះទេប្រហែល៨ព្រឹកឬ៩អីហ្នឹងបានភ្ញាក់ គេងនោះគេងរងចាំតែគេប្រគល់ពានអោយទេ និយាយមែន ។
-ផ្សារទំនើបគ្រាន់ពួកគេឈានដើរចូលក្នុងភ្លាមក្រសែភ្នែករាប់រយគូបាញ់សម្លឹងមើលរាងស្ដើងមិនដាក់ភ្នែក ថែមសរសើរពីសម្រល់នាងតូចទៀតផងពីព្រោះនាងតូចពពោះក៏ពិតមែននាងតុបតែងខ្លួនស្រស់ស្អាតខ្លាំងណាស់ថ្នាក់ក្រមុំៗមួយចំនួនប្រៀបធៀបពុំបាន អ្វីពិសេសនាងស្លៀកពាក់ចេញមកស៊ីវីល័យមិនឲ្យចាញ់ក្រមុំហៃសូទេនាងធ្វើបែបនាងក៏មានហេតុផលដែរនោះ តែងខ្លួនចងចិត្ដស្វាមីដើម្បីឲ្យគេស្ងប់ចិត្ដមិនចេញរកស្រីញីនូវខាងក្រៅ ។
" សួស្ដីបងប្រុស " បុរសខ្ពស់សង្ហាកម្ពស់១.៨០គ្រោងឈុតអាវគ្រ័រហ្សេពណ៍ទឹកប៊ិចបោះជំហានយ៉ាងអង់អាចសំដៅមករកពួកគេដោយស្នាមញញឹមជាប់
" នរណាជាបងប្រុសរបស់ឯង អាចង្រៃ "ជីមីនក្ដាប់ដៃញ័រស្ទើរតែដាល់មុខអ្នកចំពោះមុខទៅហើយ គេទាញដៃអូម៉ូអ៊ីទៅក្រោយខ្នងរបស់នាយ បំណងកុំឲ្យអាម្សៀតនេះលូកលាន់ឬនិយាយលេបខៃសម្ដីប្រពន្ធគេ
" ហៃយ៉ាម៉េចក៏ប្រកាន់រឿងអតីតកាលច្រើនម្ល៉េះនិយាយចឹងម្នាក់ក្បែរបងជាអ្នកណាគេដែល "
នាយកំលោះសង្ហាក៏ញាក់ស្មាតិចៗហាក់បីឌឺដងរាងក្រាស់អញ្ចឹងហើយគេបោះភ្នែកឃើញក្មេងស្រីតូចច្រឡឹតនៅពីក្រោយពិតជាចង់ដឹងណាស់នាងជាអ្នកណាម៉េចរាងក្រាស់ហួងហែរស្អីខ្លាំងម្ល៉េះឬមនុស្សពិសេស គេគិតត្រឹមនិងភ្លាមញោចស្នាមញញឹមចុងមាត់មានល្បិច ។
" គ្មានទាក់ទងហ្នឹងឯងទេ "
សរសេេដោយ៖ម៉ូ
YOU ARE READING
ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )
Romanceករប្រច័ណ្ឌដោយមិនដឹងខ្លួនធ្វេីឲ្យក្មេងស្រីមិនដឹងអី បញ្ចេញកាយវិការមិនសមរម្យទៅលេីសសមាជិកមិត្ដ ភក្ដិដោយគិតថាបបួលរាងក្រាស់ដេីរលេងដាច់យប់ ប៉ុណ្នឹង។ សរសេរដោយ: ម៉ូ