ភាគ២៨៖អូនចង់បានអ្វី!

514 22 0
                                    

"​ ស្ទាយ៍របស់អូនបងខ្វល់ច្រើនម្ល៉េះ​ "
"​ ប្ដូរស្លៀករ៉ូបទៅប្រពន្ធសម្លាញ់បងសុំអង្វរ​ អាខោអាវហ្នឹងចាំស្លៀកពីនាក់បងបានហើយ​ ណាពៅណា​ យល់អារម្មណ៍បងផង​ "​
"​ តែអូនស្រឡាញ់វា​ បងសម្លាញ់គិតពីចិត្ដអូនមើលខំពពោះបីខែមកនេះគ្មានបានស្លៀកអ្វីស្អាតដូចអ្នកដទៃទេ​បងឯងគិតទៅវា​ខ្លោចចិត្ត​ប៉ុណ្ណាមនុស្សស្រីនិងគេដែរ      អូនខ្លាចចេញទៅក្រៅបាក់មុខបាក់មាត់ប្ដីខ្លួនឯងក៏ខំតុបតែងវាឲ្យស្អាតដើម្បីប្ដីតែមើលបងចុះបែបសុំអូនប្ដូរចេញសមទេ​ "​      អូម៉ូអ៊ីខំប្រឹងនិយាយឲ្យគេអាណិតឆាប់ចិត្ដទន់និងនាង
"​ ទៅៗស្លៀកចុះតែហាមមើលប្រុសផ្សេងក្រៅពីបង​ "​
"​ បង​ប្រច័ណ្ឌ​ឬ​ អ្នកណាយកភ្នែកមើលស្រ្ដីពោះធំទៅបងកុំចេះតែពេកមើល​ "​
"​ ប្រច័ណ្ឌ​ស្ទើរហាមអូនចេញក្រៅហើយ​ ពួកអាសត្វ​ត្មាត​នោះវាមើលមិនរើសទេឲ្យតែស្អាតវាមើលទាំងអស់សមតែចាក់រុកភ្នែកវាឲ្យខ្វាក់ភ្នែកតើ​ "​
"​ ឥឡូវ​សម្រេចថាទៅទេបងសម្លាញ់​ "​
"​ តោះប្រពន្ធសម្លាញ់​ ជុប​ "
ជីមីននាំ​អូម៉ូអ៊ី​ចូលហាងទំនើបមួយកន្លែងដែល​សំបូរដោយអ្នកមាន​ហៃសូជាច្រើនចូលមកទិញ​ នាយឲ្យ​អូម៉ូអ៊ី​អង្គុយចាំទុកឲ្យគេដើររើសខ្លួនឯង​ប្រហែល៥នាទីក្រោយរ៉ូបពីពណ៍បង្ហាញចំពោះមុខនាង
"​ អូនរើសមើលពីហ្នឹងមួយណាអូនស្រឡាញ់​ "​
"​ ឈាមជ្រូកនោះ​ "​
អូម៉ូអ៊ី​ក្រឡេកភ្នែកឃើញពណ៍ឈាមជ្រូកនោះស្អាតខ្លាំងវាវាលក្រោយខ្លាំងហើយកស្រួចចេញដើមទ្រូងទៀត​ វាត្រូវនិង​ចំណង់ចំណូលចិត្ត​របស់នាងដូច្នេះជីមីនក៏មិនអាចប្រឆាំងប្រកែកតវ៉ាបាននោះដែរ ។ ​
"​ ជួយខ្ចប់ទាំងពីឲ្យខ្ញុំផង​ "​ ជីមីនងក់ក្បាលរួចហុចឲ្យ​បុគ្គលិក​ខ្ចប់ឲ្យដំបូងថារើសមួយដែលឃើញវាស្អាតទិញទុកទៅ
"​ ពួកយើងទៅណាបន្ដ​ "     ​ អូម៉ូអ៊ីក្រោកឈរពេញកម្ពស់នាងទប់ចង្កេះតិចៗព្រោះ​ធ្ងន់ពោះ​គួរសមដែរ
"​ កន្លែង​ម៉ាស្សា​ស្បែកល្អទេ​ បងឃើញស្បែកអូន​ស្រអាប់​ " ជីមីននិយាយតាមការមើលឃើញស្បែកនាង​ស្រអាប់​មែនមិនប៉ុណ្ណោះ​ មុខក៏អញ្ចឹងដែរនាយសង្ហាដឹកដៃប្រពន្ធចូលសាឡនអោយចែងចាំងមួយតួខ្លួនតែម្ដង
"​ មែនឬបងកុំនិយាយលេងសើច​ "​ រាងស្ដើងលើដៃលើជើងមើលស្បែកខ្លួនឯងនេះនាងប្រហែសពេកហើយ
"​ បងនិយាយមុខស្ងួតតោះ​ ចាំបងជូន​ធានាអូនមិនខកបំណងនោះទេ​ "​
រាងសង្ហាឱបចង្កេះប្រពន្ធបណ្ដើរចេញពីហាងគេបើកទ្វាឡានឲ្យនាងចូលក្នុងរួចបិទទ្វាដើរទៅចូលបើកចេញទៅសាឡនធំជាងគេក្នុងប្រទេស​
ហើយគេឆ្លៀតសួរពី​បុគ្គលិកខ្លះៗ​តើមានសេវាកម្មអ្វីខ្លះ​នាងឈរនិយាយរៀបរាប់ពីសេវាកម្មនីមួយៗ​អូម៉ូអ៊ី​ដើរចូលកន្លែង​ម៉ាស្សា​បាត់ជីមីនអង្គុយគងអន្ទាក់ផឹកកាហ្វេរង់ចាំប្រពន្ធ​ពួកស្រីៗឃើញសម្រល់ស្រស់សង្ហារបស់គេ​ស្រែកត្រហឹង​ ជ្រួលច្របល់​ចង់សុំគេថតប៉ុន្ដែត្រូវអង្គរក្ស​ហាមឃាត់មិនឲ្យចូលក្បែរ​
ជីមីនឃើញ​ស្ថានការមិនស្រួលកាន់កែវកាហ្វេរត់ចូលបន្ទប់​ម៉ាស្សា​អូម៉ូអ៊ីបាត់បន្សល់ទុកនារីៗខកចិត្ដ ស្រែកមិនពេញចិត្ដម៉េចរហ័សគេចម្ល៉េះពួកនាងមើលពុំទាន់ឆ្អែតផង
"​ បងមកធ្វើស្អី​ "​
រាងស្ដើងសួរស្វាមី​អង្គុយចាំទាន់បាន៥នាទីផងរត់មកចាំក្នុងបាត់នាងងឿងឆ្ងល់ម៉ង​ គេនឹកនាងពេកក៏មិនមែនចឹងជួបប្រទះរឿងអ្វីមិនខានទើបត្រហេបត្រហប​ណាស់​
"​ បងសុំនៅក្នុងដែលខាងក្រៅ​ចលាចល​ណាស់​ "​
"​ ចលាចល​រឿងស្អី​ បងឯងនិយាយចំៗមើល​កាច់កុង​ច្រើនម្ល៉េះ​ "​ អូម៉ូអ៊ី​ចងចិញ្ចើមមិនពេញចិត្ដការនិយាយ​រអាក់រអួល​របស់រាងក្រាស់ប្រសិនពិបាកក៏និយាយប្រាវៗលឿនជាងអាអ្នកចាំស្ដាប់នាយនិយាយស្ទះដង្ហើមងាប់
"​ ស្រីដេញបងហ្នឹងណា​ "​
"​ ហាសហា ​អូនសុំសើចមួយណាកុំខឹង​អី!!! ចឹងបានរត់មកសឹងបាក់កមូលហេតុចឹងសោះ ហាសហា "​
រាងតូចសើចទាំងហួសចិត្ដគ្រាន់ស្រីដេញក៏រត់ដែលតែឈប់សិន​អម្បាញ់មិញ​ស្វាមីនាងនិយាយថាស្រីមកដេញតាមប្ដីនាងមែន​អូម៉ូអ៊ី​រហ័សក្រោកអង្គុយសម្លក់មុខជីមីនហើយនិយាយបន្ដ "​ ពួកមីស្រីអស់ណាដេញបងឯង​ "​
"​ អៅក្រែងមិញអូនឯងសើចហី​ ម៉េចមក​ខឹងសម្បារ​ធ្វើអី​ "
"​ លឺអូនសួរទេពួកមីអស់ណា​ ឥឡូវ​វានៅណាទុកឲ្យអូនទះពួកវាឲ្យបាក់ធ្មេញ​ឆ្ញាញ់ម្ល៉េះអាប្ដីគេហ្នឹង​ "​ អូម៉ូអ៊ី​រកងើបចេញពីកន្លែងម៉ាស្សាចេញទៅក្រៅតែជីមីនឱបចង្កេះជាប់​ នាងរើបម្រាស់និយាយទាំងខឹងនិងការហាមឃាត់របស់ស្វាមី​ "​ លែងអូន​ ឱបរកស្លាប់អី​ ម៉េចខ្លាចអស់មីណាលែងដេញទៀតមែនបានឱបស្អីក៏ឱបម្ល៉េះ​ "
"​ ទប់ប្រពន្ធទប់​ ពេលវេលានេះមិនមែនឲ្យអូនខឹងទេណាមកអង្គុយ​ម៉ាស្សា​វិញណា​ ខឹងច្រើនខូចសម្រល់​ "​
"​ កុហកទេដឹង​ "​ រាងតូចស្ទាបមុខមាត់ខ្លាចដូចគេនិយាយ
"​ ចុះបងឯណាកុហកអូននោះ​មិនជឿសួរ​បុគ្គលិក​ទៅ​ "​ ជីមីនស៊ីញ៉ូវភ្នែកឲ្យ​បុគ្គលិក​និយាយតាមគេ​ នាយខ្លាចតែផ្អើលហាងទេព្រោះ​អូម៉ូអ៊ី​ខឹងអាក្រក់អាក្រីណាស់វៃគ្មានដឹងថាខ្លួនពោះធំទេ​ មិនចឹងអាល្អិតពីនាក់នោះជ្រុះអស់​ មើលកាលនៅក្រុមហ៊ុន​ជា​ឧទាហរណ៍​ស្រាប់ បើមិនស្លាប់ក៏ពិការមួយជីវិតដែរ ។
"​ គាត់និយាយកុហកអត់បងស្រី​ "​
"​ ចា៎ដូចអ្នកប្រុសនិយាយចឹងអ្នកនាងគួរកាត់បន្ថយការខឹងច្រឡាតទើបជាការល្អ​ "​ បុគ្គលិក​ស្រីញញឹមស្រស់ដាក់ភ្ញៀវ
"​ ថ្ងៃនេះលើកលែងម្ដងចុះ​ បងស្រីអាចបន្ដបាន​ "​
សរសេរដោយ៖ម៉ូ

ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )Where stories live. Discover now