" ថីមិនខ្ពើមមើលទឹកមាត់ទៅ "
អូម៉ូអ៊ីពេលថ្ងៃត្រង់ជីមីនបើកឡាននាំប្រពន្ធមកញុំាបាយនៅផ្ទះប៉ាម៉ាក់ក្មេក នាងថាចាយលុយបាយខាងក្រៅវាខ្ជេះខ្ជាយណាស់ចឹងហើយទៅញុំាបាយផ្ទះឆ្ញាញ់ជាង
គេក៏ព្រមព្រោះអ្វីអូម៉ូអ៊ីជាអ្នកកាន់ទ្រព្យសម្បត្តិគេទាំងមូល មិនយូរមិនឆាប់ក្រដាសស៊ីញ៉ែផ្ទេរសិទ្ធហ្នឹងធ្លាក់មក ពេលនោះរូបគេមានគ្រោះថ្នាក់អ្វីក៏លែងខ្លាចអ្នកណាលួចដណ្ដើមពីរាងស្ដើងដែរ
" ម៉ាក់រកតេសួរពួកកូនតើ តែឥឡូវមកដល់ហើយអញ្ចឹងមកចូលអង្គុយម៉ង់ទៅ ម៉ាក់ធ្វើម្ហូបពៅសម្រាប់អូម៉ូអ៊ីច្រើនណាស់ ប្រសិនបើចង់ថែមចាំម៉ាក់ប្រាប់អ្នកធ្វើទៀត "
លោកស្រីឈិនងាកមុខប្រាប់កូនស្រីគាត់ខំចំណាយពេលវេលាមួយព្រឹកធំដើម្បីពៅកូនបណ្ដូលចិត្ដហ្នឹងចៅទាំងពីក្នុងពោះ ណាមួយលឺប្ដីនាងនិយាយខ្សឹបថា សុខភាពនាងបច្ចុប្បន្នខ្សោយស្ទើរអាចរលូតកូនទៀតផង លោកស្រីឈិនភ្ញាក់ផ្អើលម៉េចក៏កូនស្រីលាក់រឿងធំបែបហ្នឹង
" ប៉ុណ្នឹងបានហើយម៉ាក់ វាច្រើនពេកផងកូនម៉េចញុំាអស់ទៅមែនទេបង " រាងតូចកេះប្ដីឲ្យជួយនិយាយជំនួសនាង
" មែនហើយម៉ាក់ក្មេកប៉ុណ្នឹងបានហើយ ខ្ញុំរអៀសចិត្ដម៉េចទេឃើញម៉ាក់ធ្វើចឹងនោះ " ជីមីននិយាយញឹមៗដោយក្រែងចិត្ដគាត់រៀងចាស់អាយុច្រើនហើយឆ្អឹងឆ្អែងអ្វីក៏ឆាប់ឈឺដែរ ប៉ុណ្នឹងធំធេងពេកហើយសម្រាប់ប្ដីប្រពន្ធពួកគេ ។
" មិនអីទេ កូនប្រសារប៉ុណ្នឹងស៊ីផុយសម្រាប់ម៉ាក់ ឆាប់ញុំាទៅ "
" ភូមិគ្រិះឯងធ្វើដល់ណាហើយជីមីន "
" សល់តិចតួចទេលោកប៉ា ប្រហែលមួយអាទិត្យទៀតអាចរួចរាល់ព្រោះខ្ញុំបានកម្ម៉ង់គ្រឿងសង្ហារិមរួចអស់ហើយរង់ចាំតែបញ្ជូនឲ្យគេរៀបចំទេ "
" ក៏ល្អដែរ អង្គរក្សខ្វះអាចសុំពីប៉ាបានណា " លោកឈិននិយាយមកដូចដឹងថាជីមីនកំពុងមានរឿងនាពេលខាងមុខ
" លោកប៉ាដឹងរឿងនោះឬ " ជីមីនឆ្ងល់រឿងនេះគាត់ដឹងដំណឹងមកពីណាហើយអ្នកណាជាអ្នកប្រាប់គាត់
" ប៉ាដឹងប្រពន្ធឯងមកសុំជំនួយប៉ា " លោកឈិនសម្លឹងកូនស្រីតែមួយកំពុងឈ្ញោកញុំាឆ្ញាញ់ណាស់ចឹងមិនខ្ជីលឺមាត់អីសោះ នាងញុំាច្រើនចឹងក៏ល្អដែល កាលពីដំបូងលឺថាចាញ់ថ្នាក់ខ្សោយសឹងចូលពេទ្យទៀតផង ។
" បាទរឿងនោះខ្ញុំអាចដោះស្រាយបានបាទ " ជីមីន
" អូខេ ម៉េចម៉ាប្រាប់ប៉ាមក ប៉ារីករាយជួយជានិច្ច "
" បាទអរគុណច្រើនលោកប៉ា " ការបរិភោគអាហារពេលថ្ងៃត្រូវបញ្ចប់ដោយរលូនជីមីនបីប្រពន្ធឡើងទៅជាន់ខាងលើដោយដាក់លើពូកថ្នមៗ គេទាញជើងទាំងអីហើមតិចៗមកច្របាច់អោយខ្លាចថាប្រពន្ធចុករួយ
" បងធ្ងន់ដៃទេ "
" អត់ផងល្មមតើ បងចេះចឹងមកពីណាអូនឃើញយូរហើយចេះតែភ្លេចសួរទៅ " អូម៉ូអ៊ីចង់សួរគេរឿងហ្នឹងយូរហើយខួរក្បាលមិនសូវអំណាយផលចេះភ្លេចភ្លាំងច្រើនដូចមនុស្សចាស់កើតទាំងអាយុជិតចូល២០ឆ្នាំសោះ
" បងរៀនធ្វើដើម្បីអូន "
" បងល្អពេកហើយ មីនមីន "
" ល្អស្រឡាញ់ខ្លាំងទេចុះ "
" ស្រឡាញ់ស្ទើរលេបទុកក្នុងពោះ "
" បងមិនចូលក្នុងក្រពះអូនទេខ្លាចកូនធាក់ចេញក្រៅវិញ "
" វាមិនដែលទេ កូនអូនស្លូតបូតសឹងអី "
" ទៅៗស្លូតបូតណាស់ខែដំបូងក្រែងប្រពន្ធស្ទើរដួលផ្គាប់មុខហ្នឹងចានបង្គន់សោះ "
" កុំរំលឹកខ្មាសគេណាស់ "
" បងមិនរំលឹកទេតែនិយាយចំពោះមុខកូនម៉ង់ ហាសហា "
" ឆើស មនុស្សអាក្រក់ " រាងស្ដើងពេបមាត់បន្ដិចឈ្ញោកចុចទូរសព្ទ៍បន្ដនាងមើលផងសើចផងធ្វើីមើលកំប្លែងណាស់ចឹងជីមីនអត់មិនបានអើតកមើលដែរ តាមពិត បុរសកូរ៉េសោះ
" ប្រពន្ធសម្លាញ់ម៉ោះពួកយើងទៅក្រៅ " សុខៗរាងក្រាស់ស្រាប់តែនឹកឃើញរឿងមួយក៏បបួលស្រីស្រស់ចេញទៅក្រៅដើម្បីទិញអ្វីម្យ៉ាង គេចេះភ្លេចកើតវាជារឿងសំខាន់សម្រាប់មនុស្សស្រី
" ទៅធ្វើអី អូនខ្ជិលដើរណាស់ " អូម៉ូអ៊ីគ្រវីក្បាលបធិសេធ
" លឺល្វើយៗថាអត់សម្លៀកបំពាក់ស្លៀកថាជូនទៅតែលឺម្ចាស់គេនិយាយចឹងហើយដេកផ្ទះល្អជាង "
" ទេៗចាំបន្ដិចអូនទៅប្ដូរខោអាវសិន "
អូម៉ូអ៊ីគ្រាន់លឺចឹងភ្លាមក្រោកចុះពីគ្រែដោយរាងក្រាស់ជួយគ្រាទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ប្រហែល១០នាទីក្រោយអូម៉ូអ៊ីស្លៀកឈុតពណ៍ខ្មៅដោយអាវវាលចេញដើមទ្រូងទ្រលុកទ្រលន់ពាក់សំពាត់ខ្លីត្រឹមភ្លៅបង្ហាញក្បាលពោះធំបន្ដិចមើលទៅនាងស្រស់ស្អាតដែរតើស្មានមានកូនហើយសម្រល់នាងអន់ថយ
" បងសម្លាញ់ប៉ុណ្នឹងម៉េចដែរស្អាតទេ " រាងតូចដើរមកវិញដោយដៃទប់ពោះនាងបង្ហាញ់ឲ្យរាងសង្ហាមើលថាតើវាពិតជាសាកសមលើខ្លួនប្រាណនាងអត់ ។
" ថីពោះប៉ុណ្ណាប៉ុណីហើយស្លៀកចឹងចុះសម្លៀកបំពាក់ផ្សេងអត់មានទេអី ម៉េចក៏ចូលចិត្ដអាហ្នឹងម្ល៉េះ មើលចុះងាប់ហើយព្រះៗជួយៗលេចលើលេចក្រោមអូនឯងចង់ឲ្យបងខ្យល់គស្លាប់ឬ "
ជីមីនចំហរមាត់ឃើញប្រពន្ធលេងមួយក្បាច់បាក់ចង្កេះអីគេពោះប៉ោងប៉ុណ្ណាប៉ុណី ចេះស្លៀកពាក់អាវសំពត់ចឹងកើត លោកស្រីប្រពន្ធចង់ឲ្យប្ដីស្ទះខ្យល់ស្លាប់មួយកន្លែងឬ គេហួងហែងរាងកាយនាងណាស់ចូលហាងឃើញខោអាវវាលល្មមៗប្ដូរចេញចុះអាមួយឈុតនេះហោះមកពីប្រឡោះណាចាំថានាយគ្មានបានទិញឲ្យទេកុំប្រាប់ថាប្រពន្ធគេលួចទិញណាអញ្ចឹងតើប៉ុន្មានថ្ងៃមុខសួរដេញដោលមានពិរុទ្ធម្ល៉េះ ។
" ស្ទាយ៍របស់អូនបងខ្វល់ច្រើនម្ល៉េះ "
សរសេរដោយ៖ម៉ូ
YOU ARE READING
ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )
Любовные романыករប្រច័ណ្ឌដោយមិនដឹងខ្លួនធ្វេីឲ្យក្មេងស្រីមិនដឹងអី បញ្ចេញកាយវិការមិនសមរម្យទៅលេីសសមាជិកមិត្ដ ភក្ដិដោយគិតថាបបួលរាងក្រាស់ដេីរលេងដាច់យប់ ប៉ុណ្នឹង។ សរសេរដោយ: ម៉ូ