ភាគ២៥៖កូនភ្លោះ!!

595 23 0
                                    

"​ ពោះអូនធំណាស់​ "​ ជីមីនលាន់មាត់បន្លឺឡើងទាំងបើកភ្នែកធំៗ
"​ កូនភ្លោះ​ឲ្យពោះតូចមែនលោកប្ដី​ "​
អូម៉ូអ៊ី​គ្រវីក្បាល​ហួសចិត្ដក្រែងជាកូនភ្លោះ​ អញ្ចឹងហើយផ្ទៃពោះនាងធំប្លែកវាមិនមែនរឿងចម្លែកទេ វាទម្រង់ទូទៅ។
"​ អូបងភ្លេចឲ្យឈឹង​ ហិហិ​ "​ ជីមីន
"​ បងឯងប្រសព្វម្ល៉េះ​ ចូលក្នុងទៅអូនរងា​ "​ អូម៉ូអ៊ី​អង្អែលដៃដោយសារខ្យល់បក់មកត្រជាក់​ព្រឺរោម​អាម៉េចដឹង
"​ អូខេចាំបងបី​ "​
ជីមីនប្រញាប់បីនាងចូលទៅខាងក្នុងនេះរាងតូចធ្ងន់ជាងមុនហើយប៉ុន្ដែវាមិនអីទេសំខាន់គឺ​សុខភាព​នាងនិងទារកប៉ុណ្ណោះ​ ។
ថ្ងៃនេះជីមីនត្រូវបើកក្បាល​ប្រជុំធំតាំងពីព្រឹកម៉ោង៧ម្ល៉េះគេញាប់ដៃញាប់ជើង​គ្មានសម្រាកនោះទេដោយឡើងបង្ហាញគំនិតខ្លះៗទាក់ទងហ្នឹង​មុខជំនាញយ៉ាង​ស្ទាត់ជំនាញ​ខ្លាំងមែនទែន​អញ្ចឹងហើយបានដៃគូសហការរបស់ជីមីនកើនឡើងមិនឈប់​ឈរ ដោយមានអ្នកខ្លះសុំចុះកុងត្រាលើស៥ឆ្នាំក៏មានដែរ​អូម៉ូអ៊ី​ញញឹមសឹងស្ងួតជើងធ្មេញព្រោះនាងឃើញការ​ខិតខំ​របស់ប្ដីនាងទទួល​លទ្ធផល​ហួសពីការស្មាន​នាងពិតជាមាន​មោទនភាព​លើរូបគេណាស់ ។
"​ បង​អស្ចារ្យ​ណាស់ថ្ងៃនេះ​ "​ តាំងពីចូល office ភ្លាមនាងសរសើរគេមិនដាច់ពីមាត់តែម្ដង
"​ បងដឹងតើ "​
គេដឹង​សមត្ថភាព​ខ្លួនឯងយូរហើយទោះបីនាងមិនសរសើររាងក្រាស់នូវតែជឿជាក់ដដែល
ផាំង​ សុខៗមានអ្នកសម្រុកចូលក្នុង office ទាំងគ្មានការអនុញ្ញាតពីម្ចាស់បន្ទប់​         រាងក្រាស់​គ្រឺតធ្មេញតិចៗទាំងម៉ួម៉ៅក្ដៅចិត្ដអ្នកណាក៏ថ្លើមធំម្ល៉េះ​
"​ សុំទោសចៅហ្វាយដែលខ្ញុំហាមឃាត់អ្នកស្រីនិងអ្នកប្រុសតូចមិនបាន​ "
អ្នកជា​ជំនិតរហ័សឱនគំនាបសុំទោសភ្លាមៗ​ គេប្រហែសបន្ដិចពីនាក់ម្ដាយកូនមួយគូរនេះសម្រុកចូលបាត់​ នឹកឃើញ​​ស្ដាយមិនគួរចាញ់ល្បិចសោះ​ គេសុខចិត្ដទទួលទោសពីច្បាប់ទាំងនេះមកពីគេធ្វើការមិនល្អខ្លួនឯង ។
"​ ទៅឈរម្ខាងទៅ​ "​ រាងក្រាស់បញ្ជាឲ្យជំនិតទៅឈរជ្រុងម្ខាងរង់ចាំមើល​ល្ខោន​ម្ដាយកូនពួកគេលេងអ្វីទៀត​ ជីមីនមិនប្រកាន់ខឹងឡើយ
"​ យើងមកនិយាយរឿង​ក្រុមហ៊ុន​ "​
អ្នកស្រី​ហ្គាលីណា​បោះស្រដីយ៉ាងឡូយថាគាត់គ្មានថ្ងៃចុះចាញ់ទេ​ក្រុមហ៊ុន​នេះត្រូវជារបស់កូនពៅម្នាក់គត់​ គាត់ដណ្ដើមទាំងមុខក្រាស់គ្មានចិត្ដរអៀស​អ្វីតិចសោះ​ ជីមីនញញឹមចុងមាត់ដោយ​ផ្ដល់​សញ្ញា​នាំប្រពន្ធគេចេញពីទីនេះ​
"​ អូម៉ូអ៊ីគ្មានសិទ្ធចេញទេត្រូវស្ដាប់អ្វីយើងនិយាយ​ "​ អ្នកស្រីហ្គាលីណា​និយាយហាមរាងស្ដើងកំពុងបម្រុងឈានចេញទៅខាងក្រៅ
"​ ស្ដាប់សម្ដីយើងឬក៏ស្រីម្នាក់នេះ​ "​
ជីមីនសួរជំនិតបញ្ជាក់ថាយកសម្ដីគេឬសម្ដីអតីតម្ដាយរបស់គេ​គ្មានអ្វីខ្លាចទេគេជាអ្នកប្រគល់ការងារនិងប្រាក់ខែអ្នកផ្សេងគ្មានចំណែកចឹង​ពាក្យដែលគេនិយាយត្រូវមានសិទ្ធខ្ពស់ជាងអ្នកស្រី​ហ្គាលីណា​
"​ ហេតុអ្វី​ ឯងខ្លាចប្រពន្ធដឹងពី​សមាសភាព​ពិតឬ​ "​
"​ ទេខ្ញុំខ្លាចថានាងទទួលយកវាមិនបានប៉ុណ្ណោះដោយមានអតីតម្ដាយក្មេកចិត្ដកំណាច​ដណ្ដើមទ្រព្យសូប្បីតែកូនបង្កើតតែប៉ុណ្នឹង​ "​ ​
"​ វាជារបស់យើងគ្រាន់ប្រគល់ឲ្យឯង​គ្រប់គ្រង​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​ "​
"​ អញ្ចឹង​ឬ​ ចុះឯកសារទាំងនេះជាអ្វី​ ក្រែងអ្នកជា​ស៊ីញ៉ែប្រគល់មកខ្ញុំពេញច្បាប់??​ "​
ជីមីនលូកដៃចូលក្នុងថតតុទាញឯកសារ​ផ្ទេរសិទ្ធ​មកបង្ហាញពេញៗភ្នែកត្រជាក់ HD ណាមួយពីមុនគេឆោតល្ងង់ដែលប្រគល់សិទ្ធិឲ្យម្ដាយទាំងវាជាការខឹតខំយកវាមកទម្រាំធ្លាក់ក្នុងកណ្ដាប់ដៃគេវាមិនមែនជារឿងងាយឡើយ ។
"​ ទេវាជាឯកសារ​ក្លែងក្លាយ​ "​
"​ អ្នកមានភាពជាម្ដាយទេលោកស្រី​ហ្គាលីណា​ "​ នាងហួសចិត្ដនិងសម្ដីអតីតម្ដាយក្មេក ឯកសារមានស៊ីញ៉ែនិងស្នាមក្រយ៉ៅដៃត្រឹមត្រូវបែបមកប្រកែកថា
វាក្លែងក្លាយទៅវិញ
"​ នាងឯងវាស្អីដែរ​ យើងនិយាយជាមួយកូនប្រុសយើងប៉ុណ្ណោះ​ "​
"​ អៅអ្នកស្រី​ហ្គាលីណា​អើយខ្ញុំជាប្រពន្ធរបស់គាត់ខ្ញុំមានសិទ្ធលូកដៃចូលក្នុងរឿងនេះ​ ឯកសារនេះអ្នកស្រីចោទប្ដីខ្ញុំថាវាជា​ក្លែងក្លាយ​អ្នកស្រីគិតអី​ អ្នកស្រី​រអៀស​ខ្លួន​ដែរទេមកស្រែក​ក្ដែងៗថាវាជារបស់អ្នកស្រីនេះ​ "​
"​ ត្រូវហើយវាជារបស់យើង​ "​ អ្នកស្រី​ហ្គាលីណា​ពើតទ្រូងនិយាយជឿជាក់បំផុតថាវាជារបស់នាងម្នាក់គត់នោះជាក្រដាស​ក្លែងក្លាយ​បន្លំប៉ុណ្ណោះ
"​ តែស៊ីញ៉ែ​និងត្រាច្បាស់ខ្លាំងណាស់អ្នកស្រី​ "​
នា​ងដើរទៅក្បែរស្វាមីហើយលើកក្រដាសមកបង្ហាញម្រាមដៃស្រឡូនលើចង្អុលកន្លែងស៊ីញ៉ែស្នាមក្រយ៉ៅនិងត្រាក្រុមហ៊ុនច្បាស់ៗគ្មានលួចបន្លំអ្វីទេ​ សុទ្ធជារបស់ពិត
"​ នរណាក៏ចេះធ្វើដែរ​ "​
"​ សូប្បីតែអ្នកស្រី​ "​
"​ ឯង​ ...​ "​ អ្នកស្រី​ហ្គាលីណា​បម្រុងទះ​កំផ្លៀងរាងស្ដើងតែត្រូវប្រអប់ដៃរឹងមាំចាប់ហើយរុញឲ្យដួលទាំងខឹងក្រោធ
"​ ប៉ះខ្ញុំបានប៉ុន្ដែហាមប៉ះប្រពន្ធខ្ញុំ​ "​
ជីមីនទាញក្រសោបរាងកាយប្រពន្ធទៅខាងក្រោយគេសន្យាថាការពារមិនឲ្យប៉ះពាល់នាងនិងកូនទេ​ ពួកគេជាម្ចាស់ជីវិតរបស់នាយ ប្រសិនពួកគេមានរឿងអ្វីតើនាយរស់ដោយប្រៀបណា ។​
"​ មីស្រីហ្នឹងវា​អស្ចារ្យ​ស្អី​ទើប ឯងហ៊ានលើដៃរុញម្ដាយខ្លួនដោយសារនាង​ អាកូនរមិលគុណ​ "
"​ អ្នកចាំថាខ្ញុំ​រមិលគុណ​ឬអត់អ្នកគិតពីទង្វើអ្នកបង្កទៅអ្នកដឹងទេថារាប់ឆ្នាំមកនេះអ្នកធ្វើអ្វីខ្លះ​ អ្នកជាម្ដាយខ្ញុំត្រូវទេតែអ្នកការពារអ្នកដទៃវាជាបង្ករឿងតែអ្នកឲ្យកូនខ្លួនឯង​ ឱនក្បាលសុំទោសគេ​ អ្នករុញខ្ញុំឲ្យធ្លាក់នរក​ អ្នកស្ដាប់សម្ដីវាទាំងអស់តែអ្នកមិនបានស្ដាប់សម្ដីខ្ញុំសូប្បីតែមួយរឿង​ ខ្ញុំ​លំបាកលំបិន​យ៉ាងណាក៏ខាំមាត់សង្កត់ចិត្ដដែរ​ អ្នកដឹងទេថាខ្ញុំវា​វេទនា​ជាងវាប៉ុណ្ណាអ្នកដែលខ្វល់ពីខ្ញុំទេ​ អ្នកអត់ទេ​ អ្នកមិនមែនជាម្ដាយខ្ញុំឡើយអ្នកឃើញម្ដាយដទៃការពារកូនសួរនាំកូនប្រុសអំពីដើមហេតុសូប្បីសត្វតិរច្ឆានវាចេះស្រឡាញ់ការពារកូនខ្លួនឯងដែរ តែសម្រាប់អ្នកវិញបានត្រឹមស្ដីបន្ទោសទាត់ធាក់​ អ្នកថាខ្ញុំបង្ករឿងឲ្យអ្នកអាម៉ាស់មុខ​ប៉ះពាល់ដល់កិត្ដិយសគ្រួសារ អ្នកមិនគួរមានកូនប្រុសដូចជាខ្ញុំទេ អ្នកចាំសម្ដីអ្នកនិយាយទេ ​"​     
ជីមីនស្រែកគំហកមួយទំហឹងពោរពេញដោយសេចក្ដីឈឺចាប់រាងក្រាស់និយាយរៀបរាប់ពីភាពទុក្ខវេទនាតាំងពីតូច ​ រីឯវាបង្ករឿងថ្នាក់សម្លាប់មនុស្សនៅ​កណ្ដាល​សាធារណៈ​អ្នកស្រីចេញមុខដោះស្រាយអោយ
"​ ឯង​ យ៉ាងណាក៏យល់មុខថាយើងជាម្ដាយឯងដែរ​ "
សរសេរដោយ៖ម៉ូ

ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )Where stories live. Discover now