" ខ្ញុំម្ចាស់សុំឪកាសម្ដងទៀតតើបានទេក្រាបទូល "
" ទេវាគ្មានថ្ងៃដែលយើងផ្ដល់ឪកាសមនុស្សប្រភេទនាងនោះទេ ពួកឯងចាប់នាងធ្វើតាមច្បាប់ទម្លាប់ទៅ " គេពីមុនយ៉ាងម៉េចបច្ចុប្បន្នអញ្ចឹងមិនផ្លាស់ប្ដូរអ្វីសោះជាពិសេសរឿងច្បាប់ទម្លាប់សម្រាប់មនុស្សកុហកឬបង្កកំហុសដដែលៗ ។
" ភ័យទេ " ជីមីនចោទសួរអ្នកក្រោយខ្នងតើកើតហេតុអម្បាញ់មិញនាងទទួលយកបានអត់
" ហ៊ឹកហ៊ឹក អូនភ័យ " នាងគ្រាន់មាយាម្ញ៉ិកម្ញ៉ក់ដើម្បីឲ្យគេយកចិត្ដទុកដាក់លើនាងម្នាក់ប៉ុណ្ណោះ រឿងស្រីបែបហ្នឹងនាងជួបប្រទះឡើងសាំហើយ ។
" កុំខ្លាចណា យើងនៅក្បែរនាងហើយ "
" តែនាងកាចណាស់ មីនមីន បងដឹងទេអូនភ្ញាក់ហ្នឹងសំឡេងនាងស្រែកមិនទាន់បាត់ទេ "
" មិនអីទេយើងកំដរនាងណា "
" ហ៊ឹកហ៊ឹក ហៅអូនភ្លាម "
" បាទអូនបាទ ឈប់យំទៅប្រយ័ត្នប៉ះពាល់ដល់កូន "
" អូនឈប់ហើយ "
មាត់វាចាថាឈប់តែសំឡេងយំខ្សឹកខ្សួលនូវឡើយទេ ក្មេងនេះពិនកុហកគេគួរសមដែរ គេមិនប្រកាន់ឬខឹងក្រោធនោះទេមានគ្រឺតខ្នាញ់ចរិតនាងលើសដើម ។
---
" ជីវិតអ្នកទាំងពីថ្លៃខ្លាំងណាស់ យើងមិនគួរបណ្ដាលឲ្យពួកអ្នកជួបជុំគ្នានោះទេ " សុខៗមនុស្សប្រុសស្លៀកពាក់ឈុតខ្មៅបង្ហាញវត្ដមានចំពោះមុខគេ
" ឯងជាអ្នកណា "
ជីមីនស្រឡាំងកាំងឃើញមនុស្សមិនស្គាល់មកនិយាយដូច្នេះ គេសំដៅអំពីរឿងអី ជីវិតថ្លៃយ៉ាងម៉េច
" ជាម្ចាស់កម្មពៀររបស់ឯងជាស្រមោលខ្មៅតាមលងបន្លាចឯងរហូត យើងហ្នឹងទាមទារអ្វីដែលឯងសាងដាក់គ្រួសាររបស់យើងយ៉ាងម៉េចចាំទេគ្រួសារមួយដែលបង្កឡើងការថ្វីប្រហែសរបស់ឯង ពួកគេរងអយុត្ដិធម៍ដោយសារភាពអាត្មានិយមនិងសេចក្ដីស្រែកឃ្លានរបស់ឯងនេះហើយ "
នាយឈុតខ្មៅស្រែកគំហកសម្លុតខ្លាំងៗបញ្ចេញកំហឹងជំនួសមុខគ្រួសារអយុត្តិធម៌ទាំងឡាយមិនដោយសារគម្រោងឆ្គួតឡប់របស់រាងក្រាស់ម្ល៉េះគេជួបជុំគ្រួសារដូចអ្នកដទៃមានប៉ាមានម៉ាក់បងប្អូនសម្រាប់ហៅពេលត្រឡប់មកផ្ទះហើយមិនមែនទទេស្អាតឃើញតែអក្សរឆ្លាកមួយជួរនោះទេ
" ឯងកំពុងនិយាយពីអ្វី អួយ... " មួយកំបិតចាក់ចូលពោះជីមីនគេខំប្រឹងច្រានបុរសអាថ៌កំបាំងនោះឲ្យឆ្ងាយ
" មួយកំបិតនេះគ្រាន់ជាការចាប់ផ្ដើមប៉ុណ្ណោះ "
នាយចាក់ជីមីនរួចរាល់ចាកចេញដោយមិនខ្វល់ថាមួយកំបិតនោះជ្រកម្រិតណា សំខាន់គេចាប់ផ្ដើមប្រកាសសង្រ្គាមនិងសត្រូវរង់ចាំពេលវេលាសាកសមជានេះ គេនិងសងសឹកដូច្នេះត្រៀមខ្លួនទទួលយកសេចក្ដីវិនាសឲ្យហើយទៅ ។
រាងស្ដើងអង្គុយចោងហោងមើលផ្លូវរាងក្រាស់ក្រមកម្ល៉េះតាំងពីប្រលឹមតេសួរប្រាប់មួយម៉ោងទៀតទើបត្រឡប់ទៅផ្ទះតែនេះបួនប្រាំម៉ោងហើយ
" អ្នកនាងប្រញាប់ចូលឡានមកព្រះរាជបុត្រទ្រង់រងរបួសសម្រាកនៅមន្ទីរពេទ្យទាន " អង្គរក្សរត់មកឆ្លេឆ្លាប្រាប់នាងទាំងដង្ហក់ខ្យល់គេប្រឹងរត់លឿន
" ហាថាម៉េច ? " ដំណឹងជីមីនត្រូវបានលេចលឺដល់ត្រចៀកបងប្អូនរបស់ពួកគេស្ទើរមិនជឿថារាងក្រាស់មានជីវិតខ្លះឈរចាំខ្លះអង្គុយ អូម៉ូអ៊ីយំសឹងលែងលឺសំឡេងហើយនាងគាំងទឹកភ្នែកគាំងគំនិតអ្នកណាមកធ្វើបាបស្វាមីនាងអញ្ចឹង
" នាងឈប់យំខ្លះទៅតើបានទេ នាងយំលិចខ្លួនទៀតក៏មិនអាចជួយគេបានដែរ " សូហ្គាអត់ទ្រាំស្ដាប់សំឡេងរំខាននាងមិនបានស្ដីឲ្យចំពោះមុខអ្នកផ្សេង គេដឹងថានាងបារម្ភនេះនាងយំតាំងពីដើរចូលក្នុងមន្ទីរពេទ្យមួយជំហានម្ល៉េះ
" លោកមិនយល់ទេ "
" ម៉េចថាខ្ញុំមិនយល់ បងប្អូនខ្ញុំក្នុងបន្ទប់សង្គ្រោះបន្ទាន់ទាំងមូល នាងគិតថានាងបារម្ភគេតែម្នាក់ឬ ចុះក្បាលពួកខ្ញុំនេះវាមិនចេះបារម្ភទេអី " សូហ្គាម៉ួម៉ៅស្រែកគំហកខ្លាំងៗគេស្អប់ភាពទន់ខ្សោយនាងណាស់
" ហ៊ឹកហ៊ឹក "
" បានហើយសូហ្គា កុំបន្ទោសនាងអី "
" បន្ទោសត្រង់ណាដែលខ្ញុំស្ដីបន្ទោសលើនាង "
" ចុះការឯងនិយាយមុននមានគិតទេ "
" ណ្ហើយ បងកាន់ជើងនាងចុះ ខ្ញុំទៅហើយមិនអង្គុយស្ដាប់សំឡេងយំខ្សឹកខ្សួលមនុស្សស្រីទេ បាយបាយ " សូហ្គាក្រោកឈរអស់កម្ពស់ហើយដើរចេញទាំងកំហឹងដោយសារនាង គេទាស់សម្ដីនិងបងធំ ។
" ហ៊ឹកហ៊ឹក ខ្ញុសុំទោស " អូម៉ូអ៊ីសុំទោសញ័រមាត់នាងគ្មានចេតនាបង្ករឿងឲ្យបងប្អូនគេឈ្លោះគ្នាទេ
" មិនអីទេ ចរិតគេឆេវឆាវតែប៉ុណ្នឹងនាងគួរឈប់យំទៅជីមីនគេរឹងមាំណាស់សម្បត្ដិត្រឹមមួយកំបិតវាគ្មានបញ្ហាដល់ជីវិតគេទេ " ជីននិយាយលួងលោមនាង គេគ្មានអ្វីកើតអីធ្ងន់ធ្ងរទេសូមនាងកុំបារម្ភគេពេកថ្នាក់ភ្លេចគិតគូរខ្លួនឯង
" ចាអរគុណ "
គ្រូពេទ្យដើរចេញទាំងស្នាមញញឹមគាត់ឃើញឈាមហូរចេញពីរាងកាយគេច្រើនពេកស្មានអ្វីធំដុំតាមពិតលាយឡំហ្នឹងទឹកប៉េងប៉ោងសោះ
" លោកគ្រូពេទ្យតើគាត់កើតអ្វីខ្លះ "
" អ្នកជំងឺគ្រាន់ត្រូវរបួសសារស្បែកប៉ុណ្ណោះ "
" ចុះរឿងឈាមនោះ "
" គឺវាជាទឹកប៉េងប៉ោង " គ្រូពេទ្យរៀងអស់សំណើចបន្ដិចគេមិនដែលជួបប្រទះរឿងកំប្លែងបែបនេះតាំងពីចូលធ្វើការមកវាជាលើកទីមួយហើយប្រាកដណាស់
" បាទអរគុណលោកគ្រូពេទ្យ "
" ឃើញទេថ្ងៃក្រោយនាងកុំយំផ្ដេសផ្ដាសបែបហ្នឹងទៀត "
" ខ្ញុំខ្លាចបាត់បង់គេជាលើកទីពី ខ្ញុំយំដោយសារខ្លាចគេទៅចោលខ្ញុំនិងកូនតើខ្ញុំខុសដែរឬ ហ៊ឹកហ៊ឹក "
" នាងល្មមឈប់យំរកវីធីទប់ទល់និងជនល្មើសទៅ "
" លោកចង់និយាយអំពីអ្វី ជុងហ្គុក "
" ប្រាកដណាស់អ្នកដែលចាក់គេគ្មាននរណាក្រៅពីម្នាក់ហ្នឹងនោះទេ "
" លោកនិយាយឲ្យចំៗតើបានទេ " អូម៉ូអ៊ីទាមទារសុំចម្លើយពិតមិនបញ្ឆិតបញ្ឆៀងឡើយ ។
" ថេយ៍ ខូហ្សៀយូជាឈ្មោះរបស់ព្រះរាជបុត្រកំណាចដែលបាត់ដំណឹងជាយូរឆ្នាំរហូតពេលនេះគ្មានអ្នកណាដឹងតម្រុយពីគេឡើយ " ណាំជូននិយាយបុគ្គលអាថ៌កំបាំងនោះប្រាប់ទៅនាងតូច គេមិននិយាយពេលនេះគ្រប់យ៉ាងហ្នឹងអាចហួសពេលពួកគេប្រហែលវិប្បដិសារីអស់មួយជីវិត
" គេពាក់ពន្ធ័អ្វីហ្នឹងរឿងនេះដែរ "
" គេជាមនុស្សចុងក្រោយដែរ នូវក្នុងហេតុការបាក់អាគារកម្ពស់៥០ជាន់ "
" ចុះអ្នកណាជាអ្នកបញ្ចេញ គម្រោង នេះ " អូម៉ូអ៊ីមិនយល់អំពីពួកគេនិយាយទេ អ្វីទៅនាងចាប់បានគឺមនុស្សចុងក្រោយនៃអាគារ កម្ពស់៥០ជាន់នោះនាងមិនដែលដឹងលឺ សារព័ត៌មាន ឬមាត់ផ្ទាល់ពីជីមីនើយ វាចងជាចម្ងល់សម្រាប់នាង
" នាងត្រូវព្យាយាម រំលឹកការចងចាំជីមីនទើបបានមុនហ្នឹងហួសពេល " ពួកគេក៏មិនដឹងរឿងហ្នឹងច្បាស់ដូចសាមីខ្លួនដែរកាលនុងសភាពជីមីន ទ្រុឌទ្រោម ខ្លាំងណាស់វាស្រដៀងទារុណកម្ម អញ្ចឹង
" តើឲ្យខ្ញុំរក បុរសម្នាក់ហ្នឹងនូវកន្លែងណា "
" មិនយូរទេ ថេយ៍ ខូហ្សៀយូហ្នឹងមករកនាងដោយខ្លួនឯង "
" ពួកលោកពន្យល់ឲ្យខ្ញុំយល់តើបានទេ "
" ទេរឿងនេះនាងនិងជីមីនជាអ្នកដោះស្រាយពួកយើងអ្នកក្រៅគ្មានសិទ្ធលូកដៃ "
" នាងកំពុងស្វែងរកអត្តសញ្ញាណយើងពិតទេ ប៉ុន្ដែវាគួរឲ្យសង្វេគ នាងគ្មានថ្ងៃដឹងមុខមាត់ពិតយើងទេ ឈិន អូម៉ូអ៊ី " បុរសម្នាក់ដែរនាងខំតាមរកនោះវាមិនឆ្ងាយពីនាងប៉ុន្មាន ជិតៗដៃនាងប៉ុណ្នឹង
" អូម៉ូអ៉ី ខ្ញុំមានរឿងអ្វីចង់ពឹងនាង " ណាំជូនអូសដៃនាងចេញពីហ្វូង
មនុស្សទៅនិយាយនៅសួរច្បាននៃទីឃ្លារបស់មន្ទីរពេទ្យ
ត្រឡប់ទៅ អំឡុងពេល ជីមីនទទួលរងគ្រោះថ្នាក់នោះវិញដំបូងឡើយគេបម្រុងហ្នឹងឈានចូលហាងលក់នំខេកមួយកន្លែងដើម្បីទិញ នំមួយចំនួនផ្ញើឲ្យនាងតូចញុំា
ប៉ុន្ដែជាអកុសល ត្រូវឡានបុកពីក្រោយមួយទំហឹងសំណាងដែលគេមិនកើតអ្វីធ្ងន់ធ្ងរដោសារឡានរបស់គេបំពាក់ ឧបករណ៍ អេឡិចត្រូនិកម្យ៉ាងការពារការប៉ះទង្គិចឬគ្រាប់កាំភ្លើងអ្វីពិសេសនោះឡាននេះមានលក់មួយគត់ប៉ុណ្ណោះ សម្រាប់តម្លៃវាគឺរាប់លានដុល្លារ ។
រាងក្រាស់ រហ័សងើបចេញពីឡានស្ទុះចេញមកខាងក្រៅដើម្បីទៅសួរនាំអ្នកបង្កតែសត្រូវចាក់នាយមួយកំបិតពីក្រោយយ៉ាងដំណំខណះនោះក្មេងស្រីមួយក្រុមដើរមកមើលហេតុការណ៍ទើបវាប្រញាប់ប្រញាល់បើកឡានចេញពីកន្លែងកើតហេតុដោយទុក ជីមីនដេកលើដីដៃឱបពោះម្នាក់ឯង ពួកនាងរហ័សទាក់ទងខាងមន្ទីរពេទ្យមកជួយរាងក្រាស់ ។
បច្ចុប្បន្ន
រាងក្រាស់ដេកស្ដូកស្ដឹងលើគ្រែពេទ្យដោយសារជាតិថ្នាំនាងអង្គុយក្បែរអង្អែលប្រអប់ដៃក្រាស់ថ្នមៗ
" អរគុណណាស់សម្រាប់ការមិនចាកចេញពីអូន "
រសៀលបន្ដិចព្រះអង្គម្ចាស់ក៏យាងមកទតបុត្រាទាំងសេចក្ដីខឹងក្រោធ ជាខ្លាំង សត្រូវមកពីទិសតំបន់ណាស្អីក៏ថ្លើមធំហ៊ានធ្វើគត់បុត្ររបស់ទ្រង់អញ្ចឹង
" ព្រះអង្គម្ចាស់សម្រួលព្រះហរទ័យព្រះពរ "
" ម៉ាហ្សាថយចេញវាមិនមានការងារនាងទេ "
" លោកឯងកុំចេះ "
សរសេរដោយ៖ម៉ូ
YOU ARE READING
ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )
Romanceករប្រច័ណ្ឌដោយមិនដឹងខ្លួនធ្វេីឲ្យក្មេងស្រីមិនដឹងអី បញ្ចេញកាយវិការមិនសមរម្យទៅលេីសសមាជិកមិត្ដ ភក្ដិដោយគិតថាបបួលរាងក្រាស់ដេីរលេងដាច់យប់ ប៉ុណ្នឹង។ សរសេរដោយ: ម៉ូ