ភាគ៣៥៖អូនសុំទោសលោកប្ដី!!

454 21 0
                                    

"​ ស្រីស្អីគេ​ ? "​
"​ នៅធ្វើមុខភ្លើទៀត​ អូនឃើញ​ពួកស្រីស្លៀកឈុត​ប៊ីគិនី​នោះជាស្អីវិញ​ "​
"​ ចុម​ក្រែងយប់មិញ​រអ៊ូថាចង់បាន​ប៊ីគិនី​ហីអាលូវគេខំ  save   ទុកឲ្យរើសហើយចោទប្រកាន់គេមានស្រីអូនគិតអីនិង អូម៉ូអ៊ី​ "​
"​ អូនប្រាប់តាំងពីកាល​ "​
"​ ចុះខ្មោចស្រីណាប្រាប់បងឲ្យទិញដោយផ្ទាល់អាលូវអំបិលទៅ​ "​ រាងក្រាស់បែរខ្នងចូលបន្ទប់ទឹកសម្អាតខ្លួនឲ្យរួចរាល់ហើយរហ័សរៀបចំខ្លួនដើរសំដៅទៅខាងក្រោមដើម្បីឡើងឡានបើកចេញបាត់ដោយគ្មាន​ស្ដាប់ពាក្យបកស្រាយអ្វីទាំងអស់​
លើកនិងនាងជ្រុលហួសហែងពេកហើយ ។​នាង​ចាប់ផ្ដើមភ្ញាក់និងទង្វើខ្លួនធ្វើជ្រុលពេកហើយដឹងអត់ laptop មួយនិងវាសំខាន់សម្រាប់ជីមីនណាស់គេខិតខំធ្វើការដាច់យប់មិនបានដេកលួនដើម្បីកែសម្រួលការងារចំនួននិងរបស់នាងផ្ដល់ឲ្យគេទិញ ឯនាងវិញគ្មានសួរហេតុផលសិនទេបែបជាបំផ្លាញការខំប្រឹងប្រែងរបស់គេ វាសមហើយ
ដែលជីមីនខឹងនាងនោះ ។
"​ អូន​សុំទោសលោកប្ដី​ " រាងស្ដើងទម្លាក់ទឹកមុខដឹងខុសមកពីនាងប្រច័ណ្ឌពេកទើបបង្កហេតុការណ៍អចេតនានេះឡើង នាងបោះជំហានញឹកស្ញេរសំដៅទៅឡានដែលចតចោលនៅចំណតឡាននាងស្ពាយកាបូបដែលជាកាដូរសម្រាប់ទារកក្នុងពោះរបស់នាង វាមានតម្លៃមិនក្រោមមួយលានឡើយ ឡានសេរីទំនើបចុងក្រោយគេបើកចេញពីភូមិគ្រិះត្រកូលឈិនចេញទៅដោយក្រោមការគ្រប់គ្រងចង្គួតឡានដោយអូម៉ូអ៊ី ឈិន កូនស្រីទោលក្នុងត្រកូលឈិន
នាងបើកឡានសំដៅទៅក្រុមហ៊ុនរបស់ជីមីន ទម្លាប់របស់គេខឹងឬអន់ចិត្ដនិងអ្នកណាម្នាក់នាយតែងតែទៅសំងំនូវទីនោះជានិច្ចប្រហែលកន្លះម៉ោងក្រោយមានឡានសារីទំនើបមួយគ្រឿងឈប់ចតមុខក្រុមហ៊ុនជីហ្គាលីណាដោយមានផ្លាកលេខសម្គាល់ត្រកូលគ្រួសារទៀតផង នាងកាច់សោរពន្លត់គ្រឿងម៉ាស៊ីនឲ្យឈប់សំណើរហើយ   បើកទ្វាចេញមកជើងស្រឡូនទាំងគូរបានទម្លាក់ ជាន់លើបេតុងមុខក្រុមហ៊ុន មានបុគ្គលិកមកឈរចាំយកសោរបើកយកទៅទុកចំណតឡានអោយជាស្រេច នាងតូចបោះជំហានចូលដោយទឹកមុខមាំមិនខុសពីរាងក្រាស់ទេ ដោយដៃទប់ពោះ ប៉ុន្ដែនាងត្រូវឈប់បង្អាក់ជំហានរង់ចាំស្ដាប់សម្ដីបុគ្គលិកនិយាយគ្នា ។
"​ ខ្ញុំឃើញ​លោក​អគ្គនាយក​ដើរចូលមកគ្មានរាក់ទាក់នរណាឡើយ​ សូប្បីជំនិតសួរនាំក៏ស្រែកគំហកដែរ​ "
"​ និងហើយប្រហែលគាត់ខឹងអ្នកណាមិនដឹងទេ​មកជះកំហឹងដាក់គេឯង "
"​ បានហើយឈប់និយាយចូលធ្វើការប្រយ័ត្នមេការនាំទៅកសាងទៅ​ "​
"​ អឺៗដឹងហើយ​ "​
ពួកនាងប្រញាប់បំបែកជួរគ្នាខ្លាចមេការចាប់បាន​     រីឯ
អូម៉ូអ៊ីបន្ដដំណើរបន្ដដល់ជណ្ដើរយមន្ដហើយ​ចុច​ប៊ូតុងជាន់បង្អស់គេ​ ២នាទីក្រោយទ្វាជណ្ដើរយន្ត​ក៏បើកនាងដើរចូលគ្មានខ្ចីហារមាត់សួរនាំ​លេខារូបស្រស់នោះមួយម៉ាត់ ។
"​ មកធ្វើអី​   អ្នកណាហៅ​ "​     
រាងក្រាស់​បោះប្រយោគ​សោះកក្រោះ​គំរោះគំរើយ​ដាក់នាង​ គេខំរត់គេចមករំងាប់អារម្មណ៍នៅ​ក្រុមហ៊ុន​នាងតាមមកធ្វើស្អី ​ចង់ឲ្យគេខឹងដាច់សរសៃខួរក្បាលងាប់ឬ ។
"​ បេះដូងអូន​​ដង្ហោយ​ហៅដោយខ្លួនឯង​ "​ អូម៉ូអ៊ីសាកនិយាយលេងជាមួយក្រែង​ រាងក្រាស់បាត់ខឹងខ្លះ
"​ ទៅបោកកូនឆ្កែទៅ​ "​ ជីមីន​ឈ្ងោកផ្ដាតអារម្មណ៍លើឯកសារដដែល​
"​ បានប្រពន្ធលួងប៉ុណ្នឹងហើយ     ​ ងរង៉ក់​សម្បើមម្ល៉េះក្បាលកញ្ចាស់ជិតក្លាយជាឪពុកគេហើយ តែមើលចរិតចុះលើសក្មេងទផត​ "​
"​ អត់ទោស​មានច្បាប់ណាហាមមនុស្សចាស់ងរប្រពន្ធទៅ​ "​
"​ ​ងរក៏ងរទៅតែកុំបញ្ចេញចរិតកោងកងពេកបានហើយ "​
"​ ចរិតខ្ញុំល្អឆ្ងាយជាងអ្នកខ្លះណាស់​  "​        ​  ជីមីននិយាយ​បញ្ជិត​បញ្ជៀស​ដៀមដាមអ្នកម្ដុំៗនេះ​ ចរិតគេម៉េចគេដឹងច្បាស់តែអ្នកខ្លះទេ​ឆេវឆាវ​បោកប្រាស់សម្ភារះអ្នកដទៃដោយសារភ្លើង​ប្រចណ្ឌ​ ។
"​ ចរិតអូនយ៉ាងម៉េច​ "​
"​ គិតខ្លួនឯងចាំបាច់អ្នកដទៃប្រាប់ដែរឬ "      ជីមីនសុំលួចត្រាប់តាមស្ទាយ៍
នាងម្ដគុំយូរហើយពូកែចាប់កំហុសនិងប្រច័ណ្ឌមិនដឹងមុខពេកអោយចឹងម្ដងទើបសម​
"​ បងជាប្ដីរបស់អូន​ អូនសាងអ្វីខុស បងគួរជាអ្នកប្រាប់ដោយផ្ទាល់ដើម្បីកែតម្រូវអូនអោយល្អជាងមុនណាលោកប្ដី​ "​
"​ កែហើយល្អប្រសើរវិញទេ​ ប្រសិនអូនមិនខំប្រឹងកែទម្លាប់ខ្លួនឯងផងនិង​ អញ្ចឹងហើយ​ទោះជា​ទេវតា​ខាងណាក៏មិនអាចជួយកែអូនបានដែរ អូម៉ូអ៊ី​ "​
"​ បងឯង...ចាំមើលណា​ "​ នាងត្រឡប់ទៅវិញដោយកំហឹងមិនគួរណាត្រូវប្ដីនាងដៀលនាងកប់ៗមាត់​ចឹង​សោះប៉ុន្ដែដើរដល់កន្លែងចតឡាននាងដួលសន្លប់ភ្លាមៗដោយសារថ្នាំសន្លប់ខ្ចប់មុខនាងមុននិង ។
"​ ប្រញាប់ឡើងប្រយ័ត្នគេមកទាន់​ "​
គ្នាៗវាក៏រហ័សបីរាងតូចចូលក្នុងឡានទាំង​ប្រញាប់ប្រញាល់​បំផុត         ​ភ្នែកសម្លឹងឆ្វេងស្ដាំរួចឡើងឡានបើកចេញបាត់ទៅ​ស្រមោល ថេយ៉ុងឃើញហេតុការណ៍អញ្ចឹងរហ័សរត់តម្រង់ទៅការិយាល័យជីមីន ។
រាងក្រាស់​រៀបចំ​គម្រោង​រួចរាល់ក៏ទាញ​អាវ​ធំដាក់លើដៃបោះជំហានផុតមាត់បន្ទប់ ​office ស្រាប់តែលេច​ថេយ៉ុងមិនដឹងពីប្រឡោះណាមក ​   រត់មកទាំងដង្ហក់ខ្យល់​គេសម្លឹងមុខមិត្ដ​ទាំង​ជ្រួញចិញ្ចើមជាប់​អាណាធ្វើស្អីវាបាន​ត្រហេបត្រហប​ម្ល៉េះ​
"​ ឯងកើតអី​ ថេយ៉ុង​ "​
"​ អាភ្លើ​ ប្រពន្ធឯងត្រូវគេចាប់​ចំរិត​ហើយ​ "​
"​ យើងគ្មានពេលលេងសើចហ្នឹងឯងទេ​ ថេយ៉ុង​ "​ ជីមីនគ្រវីក្បាលព្រមជឿនាងគ្រាន់ខឹង​ងរង៉ក់​ចាំគេលួងប៉ុណ្ណោះម៉េចត្រូវជនស្គាល់មុខចាប់ទៅ​ តើសមទេ  ​ ផ្លាច់​ ថេយ៉ុងអត់មិនបាន ​ទះមួយ​កំផ្លៀង​លឺសូរផ្លាច់​លេខាងាកមុខមកទាំង​ភិតភ័យ​ជំនួសកំលោះសង្ហាម្នាក់​នេះ និយាយតាមសម្រួលមិនចង់ប្រើកម្លាំងបាយបន្ដិចប្រហែលយក
ត្រចៀកស្ដាប់ចូលហើយ ។
"​ អាឡប់ ទះយើងរកប្រកាច់ស្អីឯង​​ "​ រាងក្រាស់អង្អែលថ្ពាស់និងកន្លែងបែក
មាត់មានឈាមហូរតាមក្រែបបបូរមាត់តិចៗ ។
"​ សម្រួលក្បាលឯង​ នៅតាប៉ែហ្នឹងហើយប្រពន្ធឯងដឹងម៉េចម៉ាទេ​អាល្ងង់​ "​
"​ ចាប់ខ្លួន​អញ្ចឹង​ឬ​អាថេ​ "​
"​ អឺទ្រាំអាហែងដឹង​ អញអស់ខ្យល់ហើយ​ "​
"​ ម្នាក់ណាថ្លើមធំចាប់ប្រពន្ធអញ​ "​
"​ ប្រឹងស្រែកហ្នឹងទៅ​ ម៉េចមិន​ប្រកាច់បញ្ជាកូនចៅតាមរក​ "

ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )Where stories live. Discover now