ភាគ ២

4.6K 284 0
                                    

   Taehyung ដើរពីផ្សារមកផ្ទះវិញទាំងរបស់របរពេញដៃរយ៉េងរយ៉ោង ពេលដើរចូលទៅដល់ក្នុងផ្ទះតូចរបស់គេក៏គ្មានបានឃើញអ្វីច្រើនដែរក្រៅតែពី Kyungju ប្អូនប្រុសគេដេកលេងហ្គេមទូរស័ព្ទនៅបន្ទប់ទទួលភ្ញៀវយ៉ាងព្រងើយ ចំណែកម៉ាក់គេវិញក៏កំពុងអង្គុយលេងបៀរម្នាក់ឯងមិនភ្លេចនោះទេរឿងល្បែងអីអស់នេះ ធ្វើឲ្យក្លាយជាទម្លាប់របស់ Taehyung រាល់ថ្ងៃហើយដែលមកពីធ្វើការក៏ឃើញទិដ្ឋភាពបែបនេះ ។

« ម៉ាក់!! ខ្ញុំមកវិញហើយ » រាងតូចស្រែកប្រាប់រួចក៏ទម្លាក់ភួយនិងខ្នើយទើបទិញបានមុននេះដាក់នៅក្បែរគាត់ ។

« ស្អីខ្លះហ្នឹង? » អ្នកស្រី Mirae ជាម្ដាយងាកមកសួរ ។

« គឺភួយហើយនិងខ្នើយចាស់ម៉ាក់ថ្ងៃមុនខ្ញុំយកចេញមកបោកឃើញចាស់អស់ហើយក៏ទិញថ្មីមកឲ្យម៉ាក់យកទៅប្រើទៅ » Taehyung

« អ្នកណាឲ្យឯងទិញ? យើងមិនត្រូវការទេ ឲ្យតែលុយមកយើងបានហើយ » គាត់ថាហើយរុញវាចេញឲ្យរាងតូចដកដង្ហើមធំ និយាយគ្នាលើកណាក៏មានឈ្មោះលុយឡើងមកដែរព្រោះតែគាត់ទាំងអស់ ។

« រឿងលុយដល់ពេលខ្ញុំគង់តែឲ្យម៉ាក់ទេតែម៉ាក់យកពួកវាទៅប្រើទៅ កុំប្រើអាចាស់អី មិនល្អដល់សុខភាពទេ » Taehyung

« ម៉េ..!! ធ្វើខ្លួនឯងចេះដឹងមើលតែគ្រូពេទ្យ ជ្រេញឬកសំបើមណាស់ » រាងចំណាស់ធ្វើមុខមាត់ពេបជ្រាយរាងតូចតែ Taehyung មិនយកចិត្តទុកដាក់ដោយសារតែទម្លាប់អាកប្បកិរិយារបស់គាត់ទៅហើយទើបគេដើរទៅផ្ទះបាយគិតថារកអីញ៊ាំ ប៉ុន្តែបាយក៏គ្មានអ្នកដាំ អាហារក៏គ្មានអ្នកធ្វើ មានតែចានប្រឡាក់គរចោលរញ៉េរញ៉ៃក្នុងចានដែកនិងសំបកមីកំប៉ុងតែប៉ុណ្ណោះធ្វើឲ្យ Taehyung នឹកហួសចិត្តខ្លាំងណាស់ទើបដាក់ម្ហូបលើតុហើយទាញឆ្នាំងបាយដើរចេញមកខាងក្រៅ ។

« Kyungju!! » Taehyung

« យ៉ាងម៉េច? » នាយកម្លោះអាយុ17ឆ្នាំតែមាឌនិងកម្ពស់គេក៏ធំលើសអ្នកជាបងប្រុស ឆ្លើយទាំងដៃនិងភ្នែកផ្ដោតលើហ្គេមក្នុងទូរស័ព្ទ ។

« យប់ណាស់ហើយម៉េចមិនដាំបាយញ៊ាំចឹង? » Taehyung

« ចុះបងមិនដាំទៅ? » ចម្លើយស្ដាប់មិនចូលត្រចៀករបស់គេធ្វើឲ្យ Taehyung ចាប់ផ្ដើមមួរម៉ៅតែត្រូវធ្វើចិត្តនិយាយតាមសម្រួលវិញ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now