« អ្ហឹម... » បន្ទាប់ពីសន្លប់អស់មួយសន្ទុះ Taehyung ក៏ភ្ញាក់ដឹងខ្លួនឡើងវិញទាំងដែលពេលនេះគេកំពុងដេកនៅក្នុងបន្ទប់ព្យាបាលមួយកន្លែង លុះបើកភ្នែកឡើងភ្លាមក៏បានឃើញរាងក្រាស់កំពុងអង្គុយនៅក្បែរខ្លួនទើបស្ទុះក្រោកអង្គុយភ្លាម ។
« លោក!! ម៉េចក៏នៅត្រង់នេះ? » រាងតូចបើកភ្នែកធំៗសួរឲ្យ Jungkook ជ្រឹមភ្នែកមើលមកគេទាំងមិននិយាយតបស្ដីអីមួយម៉ាត់នាំឲ្យ Taehyung ឆ្ងល់នឹងឬកពារគេ ។
« មានដឹងខ្លួនឬអត់ថាមុននេះសុខៗក៏សន្លប់ ដាស់យ៉ាងម៉េចក៏មិនភ្ញាក់ទើបខ្ញុំត្រូវដឹកឯងឲ្យមកដេកនៅ លើគ្រែនេះ » លឺនាយសួរដូច្នេះទើបរាងតូចជ្រួញចិញ្ចើមនឹកឃើញដល់ហេតុការណ៍មុននេះភ្លាម ។
« ខ្ញុំសន្លប់? » គេចង្អុលខ្លួនឯងសួរទៅនាយតែ Jungkook មិនឆ្លើយសឹមទ្វារបន្ទប់បើកឡើងដោយស្នាដៃពូChul ចូលមកល្មម ។
« លោកអគ្គនាយក » គាត់ហៅជាការគោរពទើប Jungkook ងក់ក្បាលតបសឹមគាត់ងាកទៅរករាងតូច ។
« Taehyung ភ្ញាក់ហើយហ្អេ៎? មុននេះឯងសន្លប់តែសំណាងហើយបានលោកអគ្គនាយកជួយដឹកមកទីនេះ គ្រូពេទ្យថាឯងខ្សោយខ្លាំងពេកទើបអស់កម្លាំងដល់សន្លប់បែបហ្នឹង យ៉ាងម៉េច? កុំប្រាប់ឲ្យសោះថាម្សិលមិញឯងអត់មានញ៊ាំបាយទៀតហើយ? » ពូChul សួរឡើងព្រោះគាត់ដឹងច្បាស់ណាស់ថារាងតូចធម្មតាមិនសូវមានជំងឺទេ ភាគច្រើនគឺគេបង្អត់បាយខ្លួនឯងប៉ុណ្ណោះទើបមុខស្លេក បន្ទាប់មកអស់កម្លាំងហើយក៏សន្លប់តែម្ដង នេះបើអ្នកមិនស្និទ្ធស្នាលជាមួយទេគឺច្បាស់ជាមិនដឹងនោះឡើយព្រោះមនុស្សដូច Taehyung ប៉ិនប្រសព្វខាងលាក់បាំងទុក្ខលំបាកខ្លួនឯងណាស់ ។
« ខ្ញុំមិនបានកើតអីទេ ហីយ៉ា!! ហួសម៉ោងធ្វើការបាត់ហើយ អ៊ីចឹងខ្ញុំសុំទៅធ្វើការសិន » រាងតូចយក លេសនេះប្រញាប់រត់គេចដើម្បីកុំឲ្យ Jungkook ប្ដឹងគេប៉ុន្តែក៏ត្រូវបញ្ឈប់ជំហានជើងក្រោយលឺប្រយោគរបស់នាយ ។
« ឈប់សិន!! ពួកយើងដូចជានៅមិនទាន់បានដោះស្រាយគ្នាដាច់ស្រេចទេ ម្យ៉ាងខ្ញុំមានរឿងច្រើន ណាស់ដែលចង់និយាយជាមួយឯង ឆាប់តាមមក » នាយសង្ហារបន្លឺទាំងទឹកមុខស្មើស្ងប់សឹមស៊កដៃទាំងពីរចូលហោប៉ៅខោរួចដើរចេញទៅឲ្យ Taehyung នឹកភ័យធ្វើមុខស្អុយដាក់ពូChul ។
BẠN ĐANG ĐỌC
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Lãng mạnទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀