ភាគ ៧៨

1.9K 121 0
                                    

« លោកប្ដី!! » Tae ហៅទៅរាងក្រាស់ពេលនាយដើរ មកដល់ថែមទាំងអង្អែលពោះធ្វើមុខជូរដាក់គេផងដែរ តែប៉ុណ្ណឹងនាយក៏ដឹងថាគេចង់បានអីទៅហើយ ។

« ចង់ញ៊ាំស្ត្រប៊េរីមែនទេ? » Jungkook សួរទើបរាងតូចងក់ក្បាលញាប់ៗ មុននឹងនាយញញឹមដើរទៅយក វាពីក្នុងទូរទឹកកកមកឲ្យតែក៏មិនបានហុចឲ្យងាយៗដែរ ព្រោះនាយអង្គុយចុះរួចចាប់ប្រពន្ធថ្នមៗឲ្យមកអង្គុយលើភ្លៅខ្លួនឯងសឹមឲ្យញ៊ាំ ។

« ថ្ងៃនេះកូនមានធ្វើទុក្ខអូនឬអត់? » នាយសួរទាំងដៃអង្អែលពោះរាងតូចទៅមកថ្នមៗដើម្បីឲ្យកូនក្នុងពោះចំណាំភាពកក់ក្ដៅពីគេជាឳពុក ។

« អត់ទេ ថ្ងៃនេះកូនយើងស្ដាប់បង្គាប់ណាស់ មិនសូវធាក់ពោះទេគ្រាន់តែទារអូនញ៊ាំនេះញ៊ាំនោះរហូត ដល់ថ្នាក់អ្នកគ្រូមកបង្រៀនក៏សុំចុះចាញ់ទិញអាហារឲ្យអូនញ៊ាំថែមទៀតផង » Tae និយាយទាំងស្ត្រប៊េរី ពេញក្នុងមាត់ សើចផងអីផងគួរឲ្យក្នាញ់ណាស់ទើបរាងក្រាស់ច្បិចថ្ពាល់ប៉ោងៗរបស់គេ អ្វីដែលកាន់តែពិសេសគឺចាប់តាំងពីមានកូនមក រាងតូចបែកសាច់ច្រើនណាស់តែនៅតែគួរឲ្យស្រឡាញ់ចំពោះនាយដដែល ។

« បើចឹងល្អណាស់ បងគិតថាសល់ពេលមួយខែទៀតអូនគ្រប់ខែត្រូវវះកាត់ បងចង់សុំច្បាប់គេដើម្បីមើលថែអូនវិញល្អទេ? » Jungkook

« កុំអី ធ្វើបែបហ្នឹងបងខាតទាំងការងារខាតទាំងប្រាក់ខែទៀត ក្រែងពេលវះកាត់កូនហើយត្រូវចំណាយលុយច្រើនណាស់ បងធ្វើការធម្មតាទៅ អូនមើលថែខ្លួនឯងបាន » រាងតូចរហ័សប្រកែកតាមទម្លាប់មិនចូលចិត្តខ្ជះខ្ជាយរបស់ខ្លួនទើប Jungkook ចងចិញ្ចើមដាក់គេ ។

« អូនធ្វើជាកុំចចែសជាមួយបងម្ដងមិនបានទេហ្អេ៎ Tae នេះបងកំពុងធ្វើជាប្ដីល្អហើយក៏រៀនធ្វើជាប៉ាល្អឲ្យកូន ដែរណា៎ » កាលបើនាយនិយាយដល់ថ្នាក់នេះទៅ ហើយ Taeក៏អស់ជម្រើសមានតែស្របតាមប៉ុណ្ណោះ។

« ដឹងហើយៗ បងជាមេគ្រួសារធ្វើអីក៏បានដែរ » Tae

« បែបនេះទើបគួរឲ្យស្រឡាញ់ » Jungkook ញញឹមថើបថ្ពាល់គេដែលទាំងត្រជាក់ទាំងក្រអូបផ្អែមមួយខ្សឺតយ៉ាងវែង ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now