ភាគ ៤២

2.9K 209 1
                                    

< ង៉ឺត!! > គ្រាន់តែឡានចតខាងមុខរីសតភ្លាម Tae ក៏ឈានជើងចុះហើយដើរចូលទៅខាងក្នុងដោយទឹកមុខស្រពោន មិននិយាយស្ដីអ្វីមួយម៉ាត់សោះនាំឲ្យរាងក្រាស់មានអារម្មណ៍ខុសចំពោះគេ ក៏ដឹងហើយថារាងតូចទើបតែមានបញ្ហាដោយសារម៉ាក់គេតែនាយបែរជាសួរនាំធ្វើឲ្យគេខូចអារម្មណ៍លើសដើមទៅវិញ ។

« អាមាត់ឆ្កួតនេះសួរស្អីមិនចេះគិតសោះ » Jungkook ទះមាត់ខ្លួនឯងទាំងស្ដីបន្ទោសជាប់មាត់ ចាំមើលចុះតែរាងតូចខឹងគេរហូត ច្បាស់ជាវីវរហើយ ។

ពេលល្ងាចចូលមកដល់ ជាពេលវេលាដែលរីសត ចាប់ផ្ដើមកម្មវិធីរបស់ពួកគេដោយបានអញ្ជើញភ្ញៀវក្នុងរីសតទាំងអស់ឲ្យមកជួបជុំគ្នានៅខាងមុខបរិវេណរបស់រីសតដោយបានរៀបចំភ្លើងពណ៌និងតុកៅអី យ៉ាងស្រស់ស្អាតតាមបែបពិធីជប់លៀងគូស្នេហ៍ព្រោះថ្ងៃនេះ ភ្ញៀវរបស់រីសតសុទ្ធតែជាគូស្នេហ៍ទាំងអស់តែម្ដង ក្នុងនោះក៏មាន Jungkook និង Tae ផងដែរដោយពេលនេះអ្នកទាំងពីរពាក់អាវដែលទិញកាលពីថ្ងៃមិញដូចគ្នាដូចឈុតគូស្នេហ៍ចឹង លើកលែងតែរាងក្រាស់ស្លៀកខោពណ៌ខ្មៅ ចំណែករាងល្អិតស្លៀកខោខូវប៊យជើងធំបូកផ្សំជាមួយស្បែកជើងប៉ាតាពណ៌ស ហើយសក់រៀងរួញប៉ោងតិចៗ មើលទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់ ។

« សួស្ដីលោក!! អរគុណសម្រាប់ការចូលរួមណា៎ » បុគ្គលិកស្រីម្នាក់ញញឹមនិយាយដាក់ Jungkook ទាំងកំពុងចងខ្សែបូជាប់ដៃឲ្យនាយដូចភ្ញៀវចូលរួមឯទៀតដែរ ។

« បាទ » រាងក្រាស់ញញឹមតបវិញដោយមិនភ្លេចងាកមើលរាងតូចដែលមានទឹកមុខស្មើស្ងប់
ថាប្រច័ណ្ឌនាយជាមួយបុគ្គលិកនោះក៏មិនមែនដែរ ។ បន្ទាប់ពីចងខ្សែដៃបូរួចទើបពួកគេនាំគ្នាដើរចូលទៅ សឹមអង្គុយចុះក្នុងតុដែលមានផ្លាកឈ្មោះអ្នកទាំងពីរ ស្រាប់ និយាយរួមគឺរីសតនេះរៀបចំគ្រប់យ៉ាងសម្រាប់ភ្ញៀវតាមបន្ទប់នីមួយៗតែម្ដង ។

« Tae ចង់ញ៊ាំអីឬអត់? » បន្ទាប់ពីអង្គុយស្ងាត់មួយ សន្ទុះ Jungkook ក៏សួរនាំឡើងទើបរាងតូចងក់ ក្បាលតិចៗដោយបន្តមិនប្រើសម្លេងជាមួយនាយ តែបានគេងក់ក្បាលបែបនេះ រាងក្រាស់ក៏អស់ចិត្តដែរមុននឹងងើបឡើងទៅចាប់អាហារមកឲ្យប្រពន្ធ ។ កំពុងតែអង្គុយសុខៗ Tae ក៏ងាកទៅឃើញស្រានិងប្រអប់កាដូជាច្រើននៅលើតុដែលមានបុគ្គលិករីសតឈរចាំហុចឲ្យភ្ញៀវ ដំបូងគេត្រេកអរប្រុងនឹងងើបទៅយកកាដូហ្វ្រីៗអស់នោះហើយតែក្រោយមកក៏ នឹកឃើញដល់សម្ដីរបស់ Jungkook កាលពីថ្ងៃមិញ ៖

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Donde viven las historias. Descúbrelo ahora