ភាគ ៨៥

1.9K 120 0
                                    

- ព្រឹកថ្ងៃថ្មី

« អ្ហឹម... » សម្លេងគ្រហឹមចេញពីបំពង់កតូចស្របពេលភ្ញាក់ពីដំណេកព្រោះពន្លឺថ្ងៃចាំងចូលភ្នែករបស់គេពេញៗតែម្ដងៗ មុននឹងគេភ្ញាក់ឡើងក៏បានឃើញមនុស្សម្នាក់ដើរចូលមក ដំបូងប្រុងញញឹមដោយស្មានថាអ្នកដើរចូលមកនោះជា Jungkook ប៉ុន្តែក៏ទម្លាក់ស្នាមញញឹមចុះវិញព្រោះជា Kyungju ប្អូនប្រុសគេទៅវិញ ។

« Kyungju មកមើលបងហ្អេ៎? » Tae សួរខណៈងើបអង្គុយផ្អែកនឹងក្បាលគ្រែទើបអាល្អិតចូលមកអង្គុយលើកៅអី ។

« បាទ ចុះបងប្រុសអត់អីទេហ្អេ៎? លឺម៉ាក់ប្រាប់ថាបងយំដល់ថ្នាក់ចូលមន្ទីរពេទ្យតែខ្ញុំជាប់ប្រឡងទើបថ្ងៃនេះជាថ្ងៃអាទិត្យបានមកមើលបងហ្នឹងឯង » Kyungju និយាយទាំងរៀបឬកមិនត្រូវ ធ្លាប់តែរាងតូចជាបងប្រុសគេសាមញ្ញៗ តែឥឡូវនេះគេក្លាយជាចៅរបស់គ្រួសារសេដ្ឋីទៅវិញ ។

« បងអត់អីទេ ថ្ងៃនេះចេញពីពេទ្យបានហើយចុះម៉ាក់ វិញ? » ទោះបីយ៉ាងណាក៏ Tae នៅតែបារម្ភសួរសុខ ទុក្ខពីគាត់ យ៉ាងហោចណាស់ក៏គេបានហៅគាត់ថាម៉ាក់អស់រយៈពេលច្រើនឆ្នាំមកហើយដែរទើប Kyungju ដកដង្ហើមធំ ។

« ហ្ហឹម...ម៉ាក់ប្រាប់ថាគាត់មានអារម្មណ៍ស្ដាយ ក្រោយដែលមិនបានប្រាប់ការពិតដល់បងពីដំបូង ឃើញបងយំដល់ចូលមន្ទីរពេទ្យថ្ងៃមុន គាត់ក៏រអៀសចិត្តត្រឡប់ទៅស្រុកលោកយាយបាត់ហើយ ហើយផ្ដាំឲ្យខ្ញុំមកប្រាប់បងផងថាគាត់សូមទោស បងប្រុសកុំខឹងនឹងម៉ាក់អីណា៎ » Kyungju

« បងមិនបានខឹងទេ គ្រាន់តែអន់ចិត្តតិចតួចប៉ុណ្ណឹងឯង ប៉ុន្តែចាត់ទុកថាគ្រប់យ៉ាងគង់តែរលាយបាត់អស់ រឿងមិនល្អមិនគួរគុំទុកក្នុងចិត្តទេន៎? បងឃ្លានហើយ ឯងជួយចិតប៉ោមឲ្យបងនិងក្មួយឯងញ៊ាំតិចមក » Tae ញញឹមដាក់ប្អូនដើម្បីកុំឲ្យគេទើសទាល់ចិត្តជាមួយខ្លួន ព្រោះការពិតគេមិនបានគុំគួននឹងអ្នកណាទាំងអស់ពិត មែន ណាមួយគេជឿថាលោកប៉ានិងអ្នកម៉ាក់បានជួបគ្នាមានក្ដីសុខនៅឋានសួគ៌ហើយ ទោះបីគេគុំគួនសង សឹកក៏គ្មានបានចំណេញអីក្រៅពីក្ដៅក្រហាយដែរទើបគេបានគិតទុកថាថ្ងៃនេះនឹងខលហៅ Jungkook មកផ្សះផ្សាគ្នាវិញ រួចក៏ទៅប្រាប់ម៉ាក់នាយថាគេអហោសកម្ម មិនសងសឹកគាត់ឡើយ ដើម្បីឲ្យគ្រួសារជួបជុំគ្នាឡើងវិញ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Donde viven las historias. Descúbrelo ahora