មកទល់ពេលនេះគឺពេលល្ងាចទៅហើយក៏ជាពេលដែល Taehyung ត្រូវបម្រើការងារនៅហាងលក់ផ្កាតាមទម្លាប់ផងដែរទើប Jungkook ត្រូវបើកឡានជូនគេមកដល់ខាងមុខហាង រីឯនាងតូច Baram មកពីលេងច្រើនក៏ងងុយដេកលក់បាត់ទៅហើយ ។
« អ៊ីចឹងខ្ញុំលាសិនហើយ » រាងតូចនិយាយស្របពេលបើកទ្វារឡានរួចចុះមកប្រាប់នាយដែលនៅអង្គុយក្នុងឡានស្រាប់ ។
« អ្ហឹមតែកុំភ្លេចពិចារណាសំណើរពួកយើងផង ខ្ញុំចាំដំណឹងល្អពីឯង » Jungkook ញញឹមតិចៗ ទើបពេលរាងតូចងក់ក្បាលហើយគេក៏បើកឡានចេញទៅ ទុកឲ្យ Taehyung ដកដង្ហើមធំដើរចូលមកក្នុងហាងក្រោមការតាមសម្លឹងមើលរបស់បុគ្គលិកផ្សេងទៀត ព្រោះមិនធ្លាប់ឃើញរាងតូចមានឡានទំនើបបើកជូនមកដល់កន្លែងការងារចឹងទេ ។
Skip៚
ធ្មេចបើកៗដល់ម៉ោងចេញពីធ្វើការទៀតហើយ ។ Taehyung បានប្រើលុយដែលរាងក្រាស់ឲ្យគេព្រឹកមិញយកទៅទិញអង្ករនិងម្ហូបត្រឡប់ទៅផ្ទះវិញ មិនឲ្យខ្វះខាតអ្វីឡើយ នៅសល់លុយច្រើនទៀតគេក៏បែងចែកទុកប្រើប្រាស់ពេលចាំបាច់សម្រាប់ថ្ងៃក្រោយទៀតដោយមិនប្រាប់ម៉ាក់គេឲ្យដឹងរឿងលុយនេះទេ ។
« ខ្ញុំមកវិញហើយ » រាងតូចនិយាយឡើងពេលដើរចូលដល់ក្នុងផ្ទះក៏ស្រាប់តែជ្រួញចិញ្ចើមក្រោយបានឃើញអ្នកស្រី Mirae ជាម្ដាយកំពុងរើខោអាវនិងសៀវភៅចេញពីបន្ទប់របស់ខ្លួនមកខាងក្រៅទៅវិញ។
« ម៉ាក់ធ្វើអីបានជារើរបស់ខ្ញុំចេញចឹង? » Taehyung
« មិនត្រឹមតែរើរបស់ឯងទេ របស់យើង របស់Kyungju ក៏ត្រូវរើដែរ ជៀសចេញទៅ » រាងចំណាស់រុញរាងតូចចេញទាំងញាប់ដៃញាប់ជើងជញ្ជូនឥវ៉ាន់ ។
« នៅសុខៗម៉េចក៏រើ? ឬមួយមានរឿងអី? » Taehyung សួរខណៈពេលដែល Kyungju ដើរមករកគេទាំងមានក្រដាសមួយនៅក្នុងដៃ ។
« បងប្រុស!! មើលនេះទៅ » ឃើញទឹកមុខប្អូនមិនសូវស្រួល រាងតូចក៏ដាក់របស់ក្នុងដៃទាំងអស់លើឥដ្ឋរួចទទួលវាមកមើល ភ្នែកទាំងគូក៏ពង្រីកឡើងធំៗបែបភ្ញាក់ផ្អើល ។
« ម៉ាក់លក់ផ្ទះ? ហេតុអី ក្រែងពីដើមមកម៉ាក់ថាទុកផ្ទះនេះធ្វើជាទ្រព្យសម្បត្តិចុងក្រោយរបស់លោកប៉ា នោះអី លក់មិនបានទេណា៎ម៉ាក់ » Taehyung ដើរទៅសួរម៉ាក់គេទាំងមិនចង់ជឿថាជាការពិតទើបអ្នកស្រី Mirae ងាកមកសម្លក់គេ ។
YOU ARE READING
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Romanceទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀