< ក្រឹប!! > គ្រាន់តែបិទទ្វារបន្ទប់ខុនដូភ្លាម Jungkook ក៏ចាប់ដៃអូសរាងតូចចូលបន្ទប់ខ្លួនទាំងដែល Tae ខំរើយ៉ាងម៉េចក៏នាយមិនព្រមលែងដែរ ។
< ផឹប!! >
« ចង់ធ្វើអី? លែងណា៎!! » រាងតូចសួរពេលរាងក្រាស់ផ្ដួលគេទៅលើពូកមុននឹងនាយប្រើដៃម្ខាងចាប់ដៃរាងតូចឡើងទៅលើក្បាល ឯដៃម្ខាងទៀតកំពុងស្ទុះស្ទារប្រឡេះឡេវអាវខ្លួនឯងដូចប្រញាប់ណាស់យ៉ាងចឹង។
« មិនលែង! ទាល់តែបងបានប្រដៅអូនសិន » ជាមួយនឹងប្រយោគ Jungkook ក៏ដោះអាវបានសម្រេចហើយទុកវានៅជិតក្បាលរាងតូច ។
« ហេតុអីត្រូវប្រដៅបើអូនគ្មានបានធ្វើអីខុសផងនោះ កុំមកធ្វើខ្លួនអត់ហេតុផលណា៎ Jung » រាងតូចស្រែកឲ្យទាំងភ្នែកសម្លក់គេ ។
« ដូចកំពុងថាឲ្យខ្លួនឯងមែនទេ? » Jungkook
« ថាម៉េច? អ្ហឹម... » Tae ជ្រឹមចិញ្ចើមសួរបកទៅនាយតែក៏ត្រូវ Jungkook អោនថើបបំបិទមាត់បានមុនរីឯអ្នកនៅខាងក្រោមដំបូងឡើយក៏គ្រវីក្បាលបដិសេធតែមិនបានប៉ុន្មានខ្លួនក៏នៅស្ងៀមវិញធ្វើឲ្យរាងក្រាស់ចម្លែកចិត្តដកមាត់ចេញក៏បានឃើញគេយំនៅចំពោះមុខទៅវិញ ។
« ឲ្យបងបារម្ភអស់មួយថ្ងៃហើយស្មានថារួចខ្លួនបានងាយៗមែនទេ? អូនកុំសង្ឃឹមឲ្យសោះ » Jungkook
« ខ្លួនបងពោរពេញទៅដោយក្លិនមនុស្សស្រី ឬមួយក៏ជាស្រីនោះ? នេះបងនៅជាមួយនាងមួយថ្ងៃមិនឆ្អែតក៏មករកអូនទៀតចឹងមែនដែរទេ? ហ្ហឹកបងអាក្រក់ខ្លាំងណាស់ អូនស្អប់បង!! » ព្រោះក្លិនក្រអូបផ្អែមរបស់មនុស្សស្រីនៅជាប់នឹងអាវរបស់រាងក្រាស់ជិតក្បាលគេ ធ្វើឲ្យក្លិននោះភាយចូលច្រមុះ ចាក់ឲ្យឈឺដល់ខួរក្បាលឲ្យគេចំណាំបានថាជាក្លិនរបស់ Zooey ម្យ៉ាងថ្ងៃមិញគេក៏បានឃើញនាងអោបរាងក្រាស់នៅនឹងមុខ ឬមួយ Jungkook ចង់បញ្ឈឺឲ្យគេស្លាប់បេះដូងទើបនាយសុខចិត្តមែនទេបានជាខំនាំក្លិនស្រីនោះចូលមករកគេថែមទៀត?
« ចង់សំដៅលើ Zooey ហ្អេ៎? បងមិនបានធ្វើអីជាមួយនាងនោះទេ Tae កុំយល់ច្រឡំ!! » រាងក្រាស់ព្យាយាមបកស្រាយតែ Tae មិនស្ដាប់គិតតែពីយំសសឹកគួរឲ្យអាណិតក្រោមទ្រូងរបស់គេ ។
YOU ARE READING
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Romanceទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀