ជារឿងគួរឲ្យរីករាយព្រោះបន្ទាប់ពីលួងលោមរាងតូចនិងបានយល់ចិត្តគ្នារួចហើយ Jungkook ក៏បើកឡានជូនគេចេញពីរីសតដើម្បីទៅលេងនៅសមុទ្រមួយនៅមិនឆ្ងាយពីទីនេះប៉ុន្មានឡើយ កន្លែងនោះស្ងប់ស្ងាត់មិនសូវមានមនុស្សទៅលេងប៉ុន្មាន តែទេសភាពស្រស់ស្អាត ខ្យល់ក៏បរិសុទ្ធ ជាពិសេសមានកូនកាណូតឯកជនដើម្បីឲ្យនាយនាំប្រពន្ធជាទីស្រឡាញ់ជិះលេងថែមទៀតផង ។
< ក្រឹបៗ >
« ស្អាតណាស់ » Tae លាន់មាត់ទាំងញញឹមក្រោយថតរូបទឹកសមុទ្រពណ៌ខៀវថ្លាបូករួមជាមួយផ្ទៃមេឃស្រឡះយ៉ាងស្រស់ស្អាតធ្វើឲ្យគេរំភើបចិត្តខ្លាំងណាស់ឯរាងក្រាស់កាលបើឃើញបែបនេះក៏បញ្ឈប់កាណូតសិនសឹមចូលមកអង្គុយអោបរាងតូចពីក្រោយ ។
« សប្បាយចិត្តទេដែលបងនាំមកទីនេះ? » Jungkook វាចារសួរដោយសម្លេងស្រទន់ថែមទាំងថើបសៀតផ្ការាងតូចថែមទៀតធ្វើឲ្យគេមិនអៀនមិនបាន ។
« ក៏សប្បាយដែរ យូរហើយលោកមិនព្រមនាំខ្ញុំមកទេ » Tae និយាយសុខៗ រាងក្រាស់ក៏ងាកមើលគេ នៅជ្រួញចិញ្ចើមថែមទៀត ។
« យ៉ាងម៉េច? » Tae
« នេះបងជាប្ដីអូនណា៎ Taeគួរតែហៅខ្លួនឯងថាអូនហើយហៅបងថាបងទើបត្រូវ សាកហៅទៅមើល៍ » Jungkook ប្រាប់ទាំងថាំចិត្ត ដឹងហើយថារាងតូចក៏ស្រឡាញ់គេតែមាត់រឹងហៅខ្ញុំលោកដដែលធ្វើមើលតែមនុស្សមិនស្រឡាញ់គ្នា ។
« មិនហៅទេ ព្រឺសម្បុរណាស់ » Tae គ្រញែងស្មារដូចខ្ពើមមាត់ណាស់ឲ្យនាយសង្ហារក្នាញ់គេលើសដើម មើលទៅក្មេងនេះនិយាយត្រជាក់ៗជាមួយមិនបានទេ ។
« មិនហៅតិចបងទុកឲ្យនៅលើកណ្ដាលសមុទ្រនេះរហូតទៅ ជឿទេ? » Jungkook ធ្វើមុខឃៅតែរាងតូចពេបមាត់ជ្រេញឌឺដាក់គេឡើងឈ្ងុយ ។
« ឆើសស្មានតែមិនដឹងហ្អី? លោកត្រូវទៅមើល Baram នៅសេអ៊ូលវិញ មានមកពីណាដែលហ៊ាននៅទីនេះជាមួយខ្ញុំរហូតនោះ? » Tae
« អ្នកណាថាបងនៅជាមួយអូន? បងទុកឲ្យអូននៅតែម្នាក់ឯងទៅវិញទេ » Jungkook
« លោកហ៊ានហ្អេ៎? » Tae
« ចឹងក៏ហៅបងថាប្ដីសម្លាញ់មួយម៉ាត់ទៅ » Jungkook
DU LIEST GERADE
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Romantikទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀