ភាគ ៤៩

2.5K 184 0
                                    

ក្រោយនិយាយគ្នារួចរាល់ហើយ Jimin ក៏ជួយលាងចានឲ្យដោយទុករាងតូចឲ្យអង្គុយលេងលើ សាឡុងអង្គុយចុចទូរស័ព្ទម្នាក់ឯងតែកំពុងលេងសុខៗក៏មានអ្នកខលមកគេល្មម ។

« Kyungju ខលមកបងមានការអី? » Tae សួរទៅអ្នកជាប្អូនប្រុស ។

" បងប្រុសមានបានឃើញព័ត៌មានប្ដីបងហើយឬនៅ? " គ្រាន់តែលឺថាប្ដីខ្លួន រាងតូចក៏កើតឆ្ងល់ភ្លាម ។

« ព័ត៌មាន? អ្នកណាគេកើតអី? » Tae

" សួរបែបនេះច្បាស់ជាបងមិនទាន់ដឹងទេ នេះក្រុមហ៊ុនប្ដីបងធ្វើឲ្យមនុស្សស្លាប់ រឿងធំខ្លាំងណាស់បងប្រុស! " Kyungju និយាយច្បាស់ៗឲ្យ Tae លឺហើយប្រែទឹកមុខមួយរំពេច ។

« ឯងនិយាយស្អី? ជាការពិតឬអត់ កុំកុហកបងឲ្យសោះ Kyungju មិនមែនជារឿងគួរឲ្យលេងសើចទេណា៎ » Tae សួរទាំងចិត្តនឹកភ័យហើយបារម្ភពីរាងក្រាស់ខ្លាចនាយជួបរឿងមិនល្អ ។

" បើបងមិនជឿចាំខ្ញុំផ្ញើឲ្យមើលក៏បានដែរ " ថាហើយនាយកម្លោះក៏ដាក់ចុះធ្វើឲ្យ Tae អោបទូរស័ព្ទទាំងអារម្មណ៍មិនសូវល្អ ប៉ុន្មានវិនាទីក្រោយ Kyungju ក៏ផ្ញើព័ត៌មាននោះមកឲ្យរាងតូចបានមើលច្បាស់ថានោះជារូបភាព Jungkook ដើរតាមប៉ូលិសចេញពីក្រុមហ៊ុនពិតមែន នេះតើមានរឿងអីឲ្យប្រាកដទៅ?

« Jimin!! Jimin!! »

« យ៉ាងម៉េចៗ មានរឿងអី? » នាយតូចដើរចេញពីផ្ទះបាយមករកដោយសារសម្លេងហៅរបស់ Tae ។

« នេះ Jung ត្រូវប៉ូលិសចាប់ខ្លួនយកទៅសួរចម្លើយតាំងពីអង្កាល់ ឯងមានបានដឹងឬអត់? » កាលបើរាងតូចសួរធ្វើឲ្យ Jimin គាំងមិនដឹងគួរតបថាម៉េច ព្រោះដោយសាររឿងនេះទើប Jungkook ឲ្យគេមកកំដរ Tae ដើម្បីកុំឲ្យបារម្ភពីនាយ ហើយពេលនេះវាក៏កើតឡើងពិតមែន ។

Skip៚

- ប៉ុស្តិប៉ូលិស

ពេលនេះ Jungkook កំពុងនៅក្នុងបន្ទប់សួរ ចម្លើយជាមួយប៉ូលិសពីរនាក់ទៀត ទាំងដែលមើលទៅទឹកមុខនាយពិតជាតានតឹងខ្លាំងណាស់ ។

« លោកJeon!! លោកសារភាពតាមត្រង់មក តើលោកមានបានឃុបឃិតរឿងកិបកេងប្រាក់ទិញគ្រឿងសំណង់ជជុះសាងសង់ផ្ទាំងផ្សាយពាណិជ្ជកម្មនោះដែរឬក៏អត់? » Park Hyungsik ជាប៉ូលិសហារសួរឡើងជាមួយកែវភ្នែកកាចៗរបស់នាយធ្វើឲ្យ Jungkook ពិតជាឈឺក្បាលនឹងសំណួរដដែលៗ របស់គេខ្លាំងណាស់ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now