ភាគ ៥៩

2.7K 177 4
                                    

- មួយសប្ដាហ៍ក្រោយមក

   ធ្មេចបើកៗមិនទាន់បានដឹងអីផងរយៈមួយអាទិត្យបានកន្លងផុតបាត់ទៅហើយ រឿងមិនល្អទាំងអស់ក៏បានរលាយទៅតាមបាត់ដែរ ។ ថ្ងៃនេះ Tae ត្រូវចូលរៀននៅមហាវិទ្យាល័យតាមការរៀបចំរបស់ Jungkook ព្រោះនាយចង់ឲ្យរាងតូចបានរៀននូវមុខវិជ្ជាដែលខ្លួនឯងចង់ហើយធ្វើការងារដែលគេតែងតែស្រម៉ៃមកជាយូរណាស់ហើយផងដែរ ។

« Jung រួចហើយនៅ? ឆាប់មកញ៊ាំអាហារពេលព្រឹកមក » រាងតូចស្រែកហៅបន្ទាប់ពីរៀបចំអាហារដាក់ លើតុរួច ចំណែកខ្លួនគេវិញក៏ស្លៀកឯកសណ្ឋាននិស្សិតរួចរាល់ជាស្រេចដែរ ។ លុះហៅហើយតែមិនលឺ Jungkook តបទើបគេដើរមករកនៅបន្ទប់ភ្លាមក៏បានឃើញនាយកំពុងរៀបរបស់របរដាក់ចូលកាបូបឲ្យគេទៅវិញ ។

« បងធ្វើអីហ្នឹង? » Tae

« គឺរៀបចំរបស់របរឲ្យនិស្សិតថ្មីហ្នឹងណា៎ » រាងក្រាស់ងាកមកញញឹមដាក់គេ ។

« មានទាំងដបទឹកទៀត នៀកគិតថាអូនជា Baram មែនទេហ្នឹង? » Tae សួរទាំងហួសចិត្ត ថាទៅដបទឹកក៏ថាចុះតែសុទ្ធតែពណ៌ផ្កាឈូកហើយមានរូបតុក្កតាទៀត ធ្វើមើលតែគេជាក្មេងស្រីថ្នាក់បឋមទៅហើយ។

« បងខ្លាចអូនស្រេកទឹកនោះអី ព្រោះបងមិននៅជាមួយ មិនដឹងថាបានទឹកផ្អែមៗឯណាញ៊ាំទៀតទេ » នាយឆ្លើយទាំងស្នាមញញឹមបង្កប់ន័យផ្សេងធ្វើឲ្យរាងតូចអឹមអៀនក៏ចូលទៅទាញកាបូបមកកាន់ព្រោះរាងក្រាស់ក៏រៀបរួចហើយដែរ ។

« ឆ្កួតមែន!! យឺតម៉ោងអូនឥឡូវហើយឆាប់ចេញទៅញ៊ាំបាយទៅ » ថារួចគេក៏អោបកាបូបដើរចេញពីបន្ទប់មុនទើប Jungkook ញញឹមក្នាញ់ពីក្រោយសឹមចេញទៅញ៊ាំអីជុំគ្នា បន្ទាប់មកក៏បើកឡានជូនគេទៅមហាវិទ្យាល័យតែម្ដង ។

< ង៉ឺត!! >

« អូនចូលរៀនសិនហើយ ByeBye » ឡានមកឈប់នៅ មុខក្លោងទ្វាភ្លាម Tae ក៏និយាយលាមុននឹងបម្រុងចុះពីឡានតែរាងក្រាស់ក៏ចាប់ដៃគេមកវិញ ។

« នេះអូនប្រុងទៅទាំងបែបហ្នឹងហ្អេ៎ប្រពន្ធសម្លាញ់? » Jungkook សួរទាំងទឹកមុខស្រពោន ។

« ក៏...មកដល់សាលាហើយទើបអូនត្រូវចូលទៅនោះអី » រាងតូចឆ្លើយត្រង់ៗទាំងមិនដឹងអីទើប Jungkook ដកដង្ហើមធំលែងដៃគេតែម្ដង ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now