ភាគ ២៣

2.8K 216 0
                                    

   តាំងពីញ៊ាំអាហារពេលព្រឹករួចចាកចេញពីភូមិគ្រឹះមក នៅក្នុងឡានមានសភាពស្ងប់ស្ងាត់ព្រោះដោយ សារ Taehyung ថើបថ្ពាល់នាយមុននេះក៏ចាប់ផ្ដើមអៀនលែងហ៊ានមើលមុខរាងក្រាស់ចំ ចំណែកនាយ ក៏មិនដឹងគួរនិយាយរកគេថាម៉េចដែរ ។

« បងប្រុសTaeTae!! » សុខៗ Baram ក៏បន្លឺឡើងមុនគេធ្វើឲ្យអ្នកទាំងពីរដឹងខ្លួនតែក៏មិនទាន់ហ៊ានមើលគ្នាដដែល ។

« បាទ?! » Taehyung

« ពេលនេះបងប្រុសជាប្រពន្ធប៉ាៗ អ៊ីចឹង Baram ត្រូវហៅបងប្រុសថាម៉ាក់ៗវិញមែនទេ? » សំណួរ នាងល្អិតនាំឲ្យរាងតូចលឺហើយរឹងខ្លួនស្ដូក ម៉ាក់ៗចឹង ហ្អេ៎? គេជាមនុស្សប្រុស ស្ដាប់លឺហើយចង់ព្រឺសម្បុរតែម្ដងមុននឹងក្រឡេកមើលមុខ Jungkook នាយក៏គ្រលាសភ្នែកមករកគេដឹងថាឆ្លើយមិនរួចទើបនាយ និយាយជាមួយកូនស្រីជំនួស ។

« Baram អន់ចិត្តទេដែលប៉ាយកប្រពន្ធថ្មីតែមិនមែនជាមនុស្សស្រី? ឬក៏ខ្លាចខ្មាសមិត្តភក្តិឬអត់កូន? » នាយសួរឡើងទើបនាងតូចពេបមាត់ទាំងដៃលេង តុក្កតារហូត ។

« អត់ទេ!! ព្រោះម៉ាក់ៗ TaeTae ស្អាតសឹងអីហើយចេះក្រងសក់ឲ្យBaramទៀត សំខាន់ប៉ាៗស្រឡាញ់ម៉ាក់ TaeTae ចឹងកូនក៏ស្រឡាញ់ដែរហិហិ » និយាយហើយនាងក៏សើចខឹកៗនាំឲ្យ Jungkook ធូរទ្រូងឯ Taehyung វិញមុខឡើងក្រហម ថាគេអៀនក៏បានព្រោះនាងសរសើរថាគេស្អាតនោះអី ។

< ង៉ឺត!! > ទីបំផុតពួកគេក៏មកដល់សាលាសឹមអ្នក ទាំងពីរជូន Baram ចូលសាលាជាមួយគ្នា ។

« ថ្ងៃត្រង់នេះប៉ារវល់ប្រហែលជាមិនបានមកទទួលកូនទេ ចាំឲ្យអ៊ំអ្នកបើកឡាននៅផ្ទះមកទទួលកូនលឺទេ? » Jungkook

« Baram លឺហើយ » នាងតូចស្ញេញឆ្លើយមុននឹង Taehyung លើកដៃអង្អែលក្បាលនាងថ្នមៗ ។

« ឆ្លាត...ត្រូវខំរៀនហើយធ្វើជាក្មេងល្អណា៎ ឆាប់ចូលសាលាទៅ » គេនិយាយចប់ Jungkook ក៏អោនមកថើបថ្ពាល់កូនស្រីមួយខ្សឺតតែ Baram ក៏ជ្រួញចិញ្ចើមដាក់រាងតូច ។

« ម៉ាក់ៗអោនមកនៀក » លឺដូច្នោះ Taehyung ក៏ធ្វើតាមស្រាប់តែនាងថើបថ្ពាល់គេមួយខ្សឺតដែរធ្វើឲ្យគេកាន់តែស្រឡាញ់នាងលើសដើម ថាទៅគេជា មនុស្សស្រឡាញ់ក្មេងស្រាប់ បានក្មេងឆ្លាតបែបនេះ ទៀតគឺកាន់តែស្រឡាញ់លើសដើម ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Tempat cerita menjadi hidup. Temukan sekarang