ពេលនេះមេឃបើកថ្ងៃព្រឹកណាស់ទៅហើយ មនុស្សគ្រប់គ្នាក្នុងបរិវេណបន្ទប់ជួលក៏ចេញទៅធ្វើការអស់ដែរនៅឡើយតែមនុស្សពីរនាក់ក្នុងបន្ទប់សម្ងំគេងអោបគ្នាមិនទាន់ងើបទៀត ប៉ុន្តែការពិតមិនមែនទាំង២នាក់ទេ យ៉ាងហោចណាស់ក៏មានរាងតូចដែលភ្ញាក់ហើយតែមិនងើប សុខចិត្តដេកអោប Jungkook យ៉ាងណែនទៅវិញ ព្រោះគេខានមានពេលវេលាបែបនេះជាមួយនាយយូរណាស់ហើយ គេត្រូវតែធ្វើវាម្ដងទៀតហើយក៏សមនឹងចិត្តទៀតផង។
< ទឹង!! > សម្លេងសារទូរស័ព្ទរាងក្រាស់ស្រាប់តែបន្លឺឡើងទើប Tae លឺហើយឈោងទាញវានៅក្បែរក្បាល Jungkook មកអាន ។
" បងប្រុសនៅឯណាហ្នឹង ថ្មើនេះហើយមិនទាន់មកធ្វើការទៀត " Fang
« ផ្ញើសារមកប្ដីយើងធ្វើអី ស្និទ្ធស្នាលជាមួយគ្នាណាស់ហ្អេ៎? » រាងតូចនិយាយនៅក្នុងចិត្តពេលឃើញឈ្មោះក្មេងនោះទើបគេងាកមើលមុខ Jungkook បន្តិច បើគេដាស់នាយឲ្យភ្ញាក់ មុខជានាយទៅជួបក្មេងនោះប្រាកដណាស់ទើបគិតហើយក៏ផ្ញើសារតប ទៅជំនួសវិញ ។
" ថ្ងៃនេះបងឈឺ ឡើងរមាស់អុជៗក្រហមពេញខ្លួន មិនបានទៅធ្វើការទេ ចឹងឯងជួយសុំច្បាប់ឲ្យផង
ប៉ុណ្ណឹងចុះ " Tae សរសេរកុហកមុននឹងចុចផ្ញើទៅវិញ ព្រោះគេចង់ឲ្យនាយចំណាយពេលនៅជាមួយគេជាង ។« ហ្ហឹម... » ភ្លាមៗ Jungkook ក៏គ្រហឹមភ្ញាក់ពីដេកទើបទើបរាងតូចប្រញាប់ទុកទូរស័ព្ទនៅកន្លែងដើមវិញរួចបិទភ្នែកធ្វើពុតជាដេកនៅលើទ្រូងនាយវិញ ។ រាងក្រាស់បើកភ្នែកដឹងខ្លួនឡើងឃើញ Tae នៅលើខ្លួនក៏រៀងភ្ញាក់ដែរតែនឹកឃើញដល់រឿងយប់មិញហើយគេក៏ញញឹម ដៃស្ដាំលើកអង្អែលក្បាលនិងខ្នងស្រឡូនស្អាតតិចៗ ។
« Tae...Tae ភ្ញាក់ឡើងព្រឹកហើយ » នាយហៅយ៉ាងស្រទន់ធ្វើឲ្យរាងតូចលួចញញឹមមុននឹងធ្វើជាទើបតែ ភ្ញាក់ឲ្យនាយមើល ។
« អ្ហឹម អរុណសួស្ដីលោកប្ដី » Tae និយាយយ៉ាងទន់ភ្លន់ឲ្យនាយចាញ់មន្តស្នេហ៍គេសឹងតែរលាយបេះដូងទៅហើយថែមទាំងរាងតូចធ្វើបាបគេ ឆ្លៀតគ្រវី
ត្រគៀកទៅមកធ្វើឲ្យភាពរឹងមាំរបស់ Jungkook ដែលមិនទាន់ដកចេញកម្រើកតាមឡើងស្រៀវស្រើប យ៉ាងណាមិញនាយចាប់ផ្ដើមនឹកឃើញថារូបភាពដែលរាងតូចនិយាយអរុណសួស្ដីធ្លាប់កើតឡើងលើគេហើយញឹកញាប់ទៀតផង ។
YOU ARE READING
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Romanceទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀