- ព្រឹកថ្ងៃថ្មី
ព្រឹកនេះ Taehyung ភ្ញាក់ពីដេកលឿនមុនម៉ោងដើម្បីធ្វើអាហារពេលព្រឹកឲ្យខ្លួនឯងនិងរាងក្រាស់ ចាត់ទុកថាសន្សំសំចៃលុយឲ្យនាយបានខ្លះដែរ ទោះបីរឿងកាលពីយប់មិញធ្វើឲ្យគេអន់ចិត្តតិចតួចតែក៏ ព្យាយាមប្រាប់ខ្លួនឯងថា Jungkook គ្មានចិត្តឲ្យគេទេ ទោះខំធ្វើយ៉ាងម៉េចក៏ស្នេហាពួកគេគ្មានថ្ងៃរីកចម្រើនដូច Jimin និយាយដែរ ។
< ក្រាក > រាងក្រាស់បើកទ្វារបន្ទប់ចេញមកបាន ឃើញ Taehyung កំពុងនៅផ្ទះបាយទើបនាយនឹកឃើញដល់យប់មិញនេះហើយក៏ក្រែងចិត្តគេ ខ្លាចគេ មិននិយាយរកទៀត ។
« អ៎លោក!! ភ្ញាក់ហើយហ្អេ៎? » រាងតូចងាកមក ឃើញក៏ហារសួរឡើងទើប Jungkook មានតែ ញញឹមធ្វើខ្លួនធម្មតាវិញ ។
« អ្ហឹម ហើយថ្ងៃនេះឯងភ្ញាក់លឿនម្ល៉េះ? នៅធ្វើអាហារពេលព្រឹកទៀត » នាយសួរស្របពេលអង្គុយចុះមើលទៅម្ហូបលើតុ សុទ្ធតែរបស់ដែលគេមិនធ្លាប់ញ៊ាំពេលព្រឹក គួរតែសម្រាប់ថ្ងៃត្រង់ច្រើនជាង តែយ៉ាងណាក៏ជាទឹកចិត្តរាងតូច គេមិនអាចបដិសេធ ទេ ។
« ខ្ញុំឃើញក្នុងទូទឹកកកមានសាច់និងបន្លែច្រើនក៏ធ្វើទៅ ណាមួយអាចសន្សំលុយបានទៀតផងប៉ុន្តែរសជាតិត្រូវមាត់លោកឬអត់នោះ មិនដឹងទេ » Taehyung និយាយស្របពេលចាក់កាហ្វេចូលកែវ រួចយកមកដាក់នៅខាងមុខនាយធ្វើឲ្យរាងក្រាស់ញញឹម កាន់តែឃើញគេធ្វើល្អ មិនសម្ដីអាក្រក់ដាក់ នាយកាន់តែមានអារម្មណ៍ខុសទើបចង់បកស្រាយរឿងកាលពីយប់មិញ ។
« និយាយចឹង យប់មិញនេះ... »
« អូ៎!! ចាំខ្ញុំទៅយកបេះដូងនោះមកឲ្យលោកវិញ ចាំមួយភ្លែត » រាងតូចស្មានថានាយចង់ទាររបស់នោះក៏ប្រញាប់ដើរទៅបន្ទប់ខ្លួនឯងទុក Jungkook ឲ្យអង្គុយស្មុគស្មាញនៅត្រង់នេះ មិនដឹងថាគួរនិយាយបែបណាទើបល្អទេ ។
< Ring!!! >
« ជម្រាបសួរលោកតាបាទ » រាងក្រាស់បន្លឺហៅរាងចំណាស់ដែលខលមករកគេទាំងព្រលឹម ។
" Jungkook!! ឯងឆាប់មកផ្ទះតាព្រឹកនេះមកព្រោះយាយឯងថាចង់បបួល Taehyung មកធ្វើនំទុកញ៊ាំជុំគ្នាល្ងាចនេះ "
BẠN ĐANG ĐỌC
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Lãng mạnទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀