ភាគ ១១

3.4K 268 0
                                    

មិនយូរប៉ុន្មានអាហារដែល Jungkook កម្ម៉ង់ក៏បានមកនៅលើតុទើបរាងតូចចាត់ការញ៊ាំយ៉ាងលឿន ហេតុផលព្រោះគេឃ្លាន មួយទៀតអាហារថ្លៃៗអស់នេះមិនងាយបានស្គាល់រសជាតិទេធ្វើឲ្យគេញ៊ាំដល់ភ្លេចគិតថារាងក្រាស់កំពុងអង្គុយផឹកទឹកមើលគេយ៉ាងស្ងៀមស្ងាត់ដោយខ្សែភ្នែកនឹងថ្កល់តែគេយល់ថានាយកំពុងវាយតម្លៃមកលើគេច្បាស់ណាស់ ។

« យ៉ាងម៉េចម្ហូបមិនឆ្ងាញ់ហ្អេ៎? » នាយសួរឡើងពេលសុខៗ Taehyung ក៏ឈប់ញ៊ាំហើយធ្វើមុខស្អុយដាក់គេ ។

« លោកកុហក!! » រាងល្អិតថាឲ្យ Jungkook ចងចិញ្ចើមចូលគ្នាមិនយល់ភ្លាម ។

« ថាម៉េច? »

« លោកថាឲ្យខ្ញុំញ៊ាំអីក៏បានតាមចិត្ត ប៉ុន្តែពេលខ្ញុំញ៊ាំលោកបែរជាមើលមកខ្ញុំដោយខ្សែភ្នែកបែបហ្នឹងទៅវិញ ត្រូវហើយ..!! ខ្ញុំរស់នៅក្នុងគ្រួសារក្រីក្រ មិនធ្លាប់ចូលហាងថ្លៃៗ ញ៊ាំរបស់ថ្លៃៗចឹងទេទើបមិនដឹងថាគួរធ្វើខ្លួនយ៉ាងម៉េច លោកវាយតម្លៃខ្ញុំចឹងមិនខុសទេ អ៊ីចឹងខ្ញុំឈប់ញ៊ាំទៀតក៏បានដែរ » Taehyung រអ៊ូហូរហែរតាមអាការៈតូចចិត្តរបស់គេព្រោះមានអារម្មណ៍ថាដូចត្រូវរាងក្រាស់នាំមកសើចចម្អកគេយ៉ាងចឹង ស្រាប់តែភ្លាមៗ Jungkook ងើបក្រេះពីកៅអីមករកគេភ្លាម ។

« នែ៎ចង់ធ្វើអី? » រាងតូចបើកភ្នែកធំៗសួរពេល Jungkook អោនមករកគេដូចចង់បំពានគេចឹង ប៉ុន្តែរាងក្រាស់សម្លឹងមុខគេហើយក៏ទាញកន្សែងពណ៌ក្រហមនៅលើតុរបស់ភោជនីយដ្ឋានស្រាប់មកលាឲ្យធំរួចដាក់វាដណ្ដប់ទៅលើភ្លៅស្រឡូនទាំងគូរបស់ Taehyung ។

« កន្សែងនេះគេប្រើសម្រាប់ទ្រាប់ដើម្បីកុំឲ្យពេលញ៊ាំជ្រុះអាហារប្រឡាក់ខោអាវ យល់? » នាយលើកចិញ្ចើមសួរទើបរាងតូចងក់ក្បាលជាមួយភ្នែកប្រិចម៉ក់ៗដាក់គេ សឹមរាងក្រាស់ងើបឡើងប្រើដៃទាំងគូចាប់ស្មារ Taehyung ឲ្យងើបស្មើខ្នងស្មើកៅអីធ្វើឲ្យរាងតូចត្រូវភ្ញាក់ដោយសារគេទៀតហើយ ។

« ពេលញ៊ាំត្រូវអង្គុយឲ្យត្រង់ខ្លួន នេះជាសុជីវធម៌ក្នុងតុបាយ ហើយពេលញ៊ាំក៏ដូចគ្នា កុំញ៊ាំច្រើនមុខក្នុងពេលតែមួយ គួរតែញ៊ាំអាហារក្នុងចានឲ្យអស់សិនចាំចាប់ថែមទៀត យល់? » Jungkook សួរម្ដងទៀត ពេលរាងតូចងក់ក្បាលយល់ព្រមហើយទើបនាយដើរទៅអង្គុយកៅអីរបស់ខ្លួនវិញ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now