ភាគ ១២

3.1K 232 0
                                    

ទីបំផុត Jungkook ក៏នាំកូនស្រីនិង Taehyung មកដល់ហាងបឺហ្គឺរធម្មតាមួយនៅមិនឆ្ងាយពីសាលារបស់នាង ពេលជូនពួកគេចូលតុហើយនាយក៏មានតួនាទីដើរទៅកម្ម៉ង់របស់ញ៊ាំនៅកន្លែងលក់ទុកឲ្យរាងតូចនៅមើលកូនស្រីខ្លួន ។

« និយាយចឹង Baram អាយុប៉ុន្មានឆ្នាំហើយ? » Taehyung ច្រត់ដៃទាំងពីរលើតុញញឹមសួរទៅនាងព្រោះតាមពិតគេក៏យល់ថាក្មេងនេះគួរឲ្យចូលចិត្តណាស់ដែរ ។

« ប៉ាៗប្រាប់ថា Baram ឆ្នាំនេះអាយុ6ឆ្នាំហើយ » នាងតូចឆ្លើយតាមរយៈសម្លេងតូចច្រមិចរបស់នាងឲ្យ Taehyung កាន់តែក្នាញ់លើសដើមទៅទៀត ។

« អ៎...6ឆ្នាំតែនិយាយបានច្រើនហើយច្បាស់ថែមទៀត » Taehyung

« មកពីលោកយាយនាំ Baram និយាយរាល់ថ្ងៃទើប Baram ពូកែនិយាយដែរហិហិ » Baram

« ចឹងបានន័យថាលោកប៉ាមិនសូវនិយាយជាមួយ Baram ទេហ្អេ៎? » Taehyung សួរស្របពេលដែល Jungkook ងាកមើលមកទើបពួកគេសម្លឹងមុខគ្នាតែកុំមើលរាងតូចសម្លក់នាយដូចជាសត្រូវគុំគ្នាតាំងពីជាតិណាមកចឹង ។

« ព្រោះប៉ាៗអត់នៅផ្ទះជាមួយ Baram និងលោកយាយផង ប៉ាៗនៅខុនដូម្នាក់ឯង យូរៗម្ដងទើបទៅលេង Baram បងប្រុស TaeTae ដឹងទេ? ប៉ាៗគួរឲ្យអាណិតណាស់ ត្រូវលោកយាយស្ដីឲ្យរហូតព្រោះប៉ាៗអត់មានម៉ាក់ថ្មីឲ្យ Baram » លឺនាងប្រាប់ដល់ត្រឹមនេះ Taehyung ក៏ភ្ញាក់ព្រើត បានន័យថាកន្លងមកដែលរាងក្រាស់សុំគេឲ្យធ្វើជាប្រពន្ធក្លែងក្លាយ មិនមែនជារឿងលេងសើចឡើយ ។

« លោកយាយ Baram កាចណាស់មែនទេហ្នឹង? » Taehyung

« អត់ទេ លោកយាយអត់សូវកាចផងតែលោកយាយចូលចិត្តស្ដីឲ្យប៉ាៗ Baram អាណិតប៉ាៗ » នាងនិយាយហើយពេបមាត់តិចៗឯ Taehyung ក៏យល់គ្រប់យ៉ាងតាមរយៈទឹកមុខនាងដែរមុននឹង Jungkook កាន់របស់ញ៊ាំចូលមកដល់ល្មម ។

« នេះបឺហ្គឺរនិងការ៉េមរបស់ Baram ណា៎ ឆាប់ញ៊ាំទៅ » នាយនិយាយទាំងស្នាមញញឹមទន់ភ្លន់ខណៈពេលជួយរៀបចំឲ្យកូនស្រីញ៊ាំបានស្រួលដោយមិនភ្លេចហុចរបស់ដែលគេកម្ម៉ង់មកខ្លះឲ្យរាងតូចផងដែរ ។

« ញ៊ាំទៅ » Jungkook

« អេ៎ខ្ញុំមិនបានប្រាប់ទេថាចង់ញ៊ាំ ហើយក៏គ្មានលុយឲ្យលោកដែរ » Taehyung ប្រកែកយ៉ាងលឿនមិនហ៊ានទទួល បើហ៊ានតែទទួលខ្លាចអស់លុយឥតប្រយោជន៍នោះអី ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Donde viven las historias. Descúbrelo ahora