ពេលយប់ក្រោយចេញពីធ្វើការ រាងតូចមួយដែល មើលទៅស្ទើរតែគ្មានកម្លាំងនោះកំពុងតែដើរយឺតៗចូលទៅក្នុងម៉ាតមួយដើម្បីទិញមីកំប៉ុងឆុងរួចហើយក៏អង្គុយញ៊ាំនៅទីនោះបណ្ដើរមើលទៅចំណីអាហារឆ្ងាញ់ៗដែលគេលក់តាមផ្លូវនៅខាងមុខម៉ាតបណ្ដើរ ពេលនេះគេយល់ហើយថាអ្នកមានផ្ទៃពោះមានសភាពយ៉ាងម៉េច អស់កម្លាំងក៏អស់កម្លាំង ឃ្លានក៏ឃ្លានតែពួកនាងសំណាងហើយដែលមានស្វាមីចាំទិញចំណីឲ្យញ៊ាំតាមចិត្តគ្រប់ពេលវេលាមិនដូចគេទេ គ្មានអ្នកមើលថែហើយ ក្នុងខ្លួនក៏គ្មានលុយច្រើន ចង់ទិញរបស់ដែលចង់ញ៊ាំក៏មិនបានថែមទៀត ។
« កូនមកចាប់កំណើតខុសពេលវេលាហើយ មានដឹងឬអត់? » Tae អោនខ្សឹបៗនិយាយជាមួយកូនក្នុងផ្ទៃពោះ មិនដឹងជាមកនៅទីនេះបានប៉ុន្មានសប្ដាហ៍ទៅហើយ ចេះស្ដាប់លឺគេនិយាយហើយឬនៅទេ អ្វីតែម្យ៉ាងគឺគេអាណិតកូនខ្លាំងណាស់ដែលមកនៅជាមួយអ្នកដែលគ្មានអ្វីសោះដូចជាគេនេះ យូរខែទៀតទម្រាំតែកើតមកមិនដឹងថាគេអាចចិញ្ចឹមកូនបានឬអត់ទេ គួរឲ្យបារម្ភណាស់ ។
បន្ទាប់ពីញ៊ាំមីរួចឆ្អែតហើយ គេក៏បន្តដំណើរមកបន្ទប់ជួលរបស់ខ្លួនតែក៏ជ្រួញចិញ្ចើមពេលមើល ពីក្រៅទៅឃើញបន្ទប់គេបើកភ្លើងភ្លឺចែសតែម្ដង ។
« នេះយ៉ាងម៉េចហ្នឹង? » Tae លាន់មាត់សឹមដើរចូលទៅក៏ភ្ញាក់ផ្អើលព្រោះអ្វីដែលគេបានឃើញគឺ Jungkook កំពុងកម្ដៅស៊ុបក្នុងបន្ទប់គេ មានទាំងអាហារច្រើនមុខទៀតរៀបចាំគេរួចជាស្រេច ។
« អា៎វ Tae ទើបមកពីណា? នេះបងខំចាំអូនតាំងពីក្បាលល្ងាចណា៎ មើលចុះសូម្បីស៊ុបក៏បងកម្ដៅចាំអូន រួចហើយដែរព្រោះដឹងថាខាងក្រៅធ្លាក់ព្រិល អូនច្បាស់ជារងារនោះអី ឆាប់មកញ៊ាំជាមួយគ្នាមក » រាងក្រាស់ហៅគេទាំងស្នាមញញឹមធ្វើឲ្យTae មានអារម្មណ៍ថាតឹងទ្រូងនឹងភាពល្អរបស់នាយខ្លាំងណាស់ ។
« ព្រឹកមិញខ្ញុំដេញលោកហើយនៅស្ដាប់មិនច្បាស់ទៀតហ្អេ៎? ឆាប់ទៅវិញទៅ ខ្ញុំហត់ណាស់ចង់សម្រាក » រាងតូចធ្វើជាដេញនាយដោយទឹកមុខរាបស្មើស្របពេលចូលមកដោះអាវក្រៅចេញហើយទាញកន្សែង បម្រុងចូលងូតទឹក ។
YOU ARE READING
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Romanceទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀