ត្រឹមតែមួយប៉ព្រិចភ្នែក មនុស្សម្នាក់ដែលធ្លាប់តែមានគ្រប់យ៉ាងក៏ត្រូវផ្លាស់ប្ដូរជីវិតទាំងស្រុងសឹងតែមិនគួរឲ្យជឿ តែមិនអាចបន្ទោសនរណាបានឡើយព្រោះនេះជាការសម្រេចចិត្តរបស់គេខ្លួនឯងតែប៉ុណ្ណោះ ។
« Tae កំពុងធ្វើអីហ្នឹង? » Jungkook បន្លឺសួរស្របពេលដាក់ខ្លួនអង្គុយចុះក្បែររាងតូច ម្យ៉ាងដោយសារគេមានលុយនៅជាប់ខ្លួនច្រើនល្មមគួរសមអាចនាំរាងតូចប្ដូរមកជួលបន្ទប់អាផាតមិនតម្លៃថោកមួយតែពីរនាក់នៅក្បែរទីក្រុងផងដែរ ហើយពេលនេះ Tae ក៏កំពុងមមារញឹកអង្គុយអ៊ុតខោអាវឲ្យនាយដូចគ្នា ។
« ក៏អ៊ុតខោអាវទុកឲ្យបងទៅសម្ភាសន៍ការងារស្អែក នោះអី » Tae ងាកមកប្រាប់ទាំងញញឹមដាក់នាយធ្វើឲ្យរាងក្រាស់មានអារម្មណ៍ថាមានក្ដីសុខណាស់ក៏ស៊កដៃអោបចង្កេះតូចតែម្ដង ។
« បងមិនដែលសម្ភាសន៍ការងារពីមុនមកទេ ដូចជាភ័យណាស់ » កាលបើលឺនាយនិយាយដូច្នោះរាងតូចក៏ប្រញាប់ដាក់ឆ្នាំងអ៊ុតចុះរួចក៏ងាកមកលើកដៃក្រសោបមុខនាយឲ្យមើលមកគេចំៗ ។
« Jung របស់អូនជាមនុស្សពូកែខ្លាំងណាស់ ដល់ថ្នាក់កាលពីមុនបងអាចកាន់ការងារក្រុមហ៊ុនធំទាំងមូលបាន ពេលមានបញ្ហាក៏បងមិនទុកចោលដោះស្រាយបានយ៉ាងល្អ បើកន្លែងការងារថ្មីបានឃើញប្រវត្តិការងារបងមុខជាពេញចិត្តហើយទទួលយកបងភ្លាមប្រាកដណាស់ អូនជឿលើបង!! » Tae និយាយច្បាស់ៗចេញពីចិត្តមិនបានលេងសើច ព្រោះនាយពូកែគ្រប់យ៉ាងក្នុងកែវភ្នែករបស់គេ ម្យ៉ាងក្នុងដំណាក់កាលនេះពួកគេត្រូវតែចេះឲ្យកម្លាំងចិត្តគ្នាទៅវិញទៅមកបែបនេះហើយ ។ រាងសង្ហារហាក់បីជ្រួតជ្រាបនឹងសម្ដីរាងតូចទើបនាយញញឹមចាប់អោបរាងល្អិតស្រាលមកអង្គុយលើខ្លួនពេញៗតែម្ដង ។
« ចាំពេលបងបានការងារហើយ បងឈប់ឲ្យអូនទៅធ្វើការនៅកន្លែងសូន្យរូបទៀតហើយ ចង់ឲ្យអូនទៅរៀនបន្តរួចហើយក៏មកផ្ទះចាំធ្វើម្ហូបឆ្ងាញ់ៗឲ្យបងញ៊ាំ ពេលមកពីធ្វើការវិញល្អជាង » Jungkook
« ចង់ចិញ្ចឹមអូនឲ្យដេកស៊ីដូចស្រីស្នេហ៍មែនទេ Sugar Daddy? » Tae លើកចិញ្ចើមសួរនាយថែមទាំងលើកដៃអោបកគេទៀតផង ។
YOU ARE READING
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Romanceទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀