ភាគ ២៤

2.9K 198 0
                                    

< ទីង!! > សម្លេងនៃជណ្ដើរយន្តបន្លឺឡើងមុននឹងរាងសង្ហារ Jungkook ដឹកដៃភរិយាស្អាតដើរចេញមក ដោយឬកពារម៉ឺងម៉ាត់បំផុតខុសពីរាងល្អិតដែលអោនមុខជាប់ហាក់បីមិនទាន់ស៊ាំស្ថានការណ៍ពេលនេះ ។

« ដើរអោនមុខប្រយ័ត្នតែជាន់ជើងខ្ញុំ ឯងមានរឿង មិនខានទេ » រាងក្រាស់និយាយឡើងគម្រាមឲ្យ Taehyung ពេបមាត់ជ្រេញភ្លាមស្របពេលដើរទៅ ដល់ខាងមុខអូហ្វីសរបស់ Jungkook ក៏បានឃើញលេខាស្រីរបស់នាយកំពុងអង្គុយធ្វើការនៅតុខាងមុខតែថានាងលេខាម្នាក់នោះមិនធម្មតាទេ ស្លៀកសំពត់ខ្លីរឹបឡើងចេញរាងត្រគៀកសាយរបស់នាង អាវវិញក៏ចំហរឡេវឃើញដល់ដើមទ្រូង បបូរមាត់លាបពណ៌ក្រហមឆ្អិនឆ្អៅ ឲ្យរាងតូចមើលយ៉ាងណាក៏មិនយល់ លេខាឯណាមកធ្វើការតែងខ្លួនដូចជានាងទៅ?

   Daisy ជាលេខាគ្រាន់តែក្រឡេកឃើញ Jungkook ជាចៅហ្វាយដើរមកភ្លាម នាងក៏ញញឹមរហ័សងើបមករាក់ទាក់ភ្លាមតែម្ដង ។

« អរុណសួស្ដីចៅហ្វាយ » នាងញញឹមស្រស់និយាយទៅកាន់នាយដោយមិនភ្លេចងាកមើលមនុស្សប្រុសរាងតូចច្រឡឹងអោបដៃនាយសង្ហារផង ដែរ តែថាកែវភ្នែកនាងមើលទៅដូចចងគំនុំជាមួយរាងតូចតាំងពីជាតិណាមកចឹង ។

« អ្ហឹម ថ្ងៃនេះមានកាលវិភាគការងារដែរទេ? » Jungkook

« ចាសមាន ចាំខ្ញុំយកទៅប្រាប់លោកក្នុងអូហ្វីស » Daisy និយាយព្រមទាំងប្រើកែវភ្នែកស្រទន់ដាក់ នាយតែ Jungkook មិនចាប់អារម្មណ៍គ្រាន់តែងក់ក្បាលសឹមនាំរាងតូចចូលអូហ្វីសរបស់ខ្លួនស្របពេលដែល Taehyung មើលមុខស្រីស្រស់ទាំងមិនអស់ចិត្តសោះ ។

< ក្រាក...ក្រឹប!! >

« ខ្ញុំថាលោកល្មមលែងដៃខ្ញុំបានហើយ » ដោយសារចូលដល់បន្ទប់ហើយ រាងក្រាស់នៅមិនព្រលែងដៃទើប Taehyung ត្រូវហារប្រាប់ ពេលលឺភ្លាមនាយក៏លែងដៃតាមសំណូមពរមុននឹងអ្នកទាំងពីរធ្វើខ្លួនដូចទើសទាល់អ្វីក៏មិនដឹង ។

« ខ្ញុំត្រូវរវល់ធ្វើការគ្មានពេលកំដរឯងទេ បើឯងចង់ អាចអង្គុយលេងបានកុំតែរំខានខ្ញុំបានហើយ » Jungkook

« ចុះបើសិនជាមានអ្នកផ្សេងចូលមក ដូចលេខា លោកមិញនេះគិតធ្វើយ៉ាងម៉េចទៅ? » Taehyung សួរឡើងទើបរាងក្រាស់នឹកឃើញព្រោះបើជាប្ដី  ប្រពន្ធនឹងគ្នា ម្នាក់អង្គុយខាងលិច ម្នាក់អង្គុយខាងកើត បានអ្នកណាជឿថាជាប្ដីប្រពន្ធមែនទែនទៅ?

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ