< គ្រឺង!! > សម្លេងកណ្ដឹងរបស់សាលាបន្លឺឡើងបញ្ជាក់ថាដល់ពេលដែលក្មេងៗត្រូវចេញពីរៀនហើយ រួមទាំងនាងតូច Baram ម្នាក់ផងដែរ ។
« Baram!! ប៉ានៅត្រង់នេះ!! » ពេលឃើញនាងតូចឈរមុខរបងសាលាងាកមើលឆ្វេងស្ដាំ Jungkook ជាលោកប៉ាក៏ស្រែកហៅស្របពេលកាន់ដៃរាងតូចជាប្រពន្ធដើរមករកកូនស្រី ។
« ប៉ាៗ!! ម៉ាក់TaeTae ហិហិ » Baram សើចបែប សប្បាយចិត្តមុននឹង Jungkook ចូលមកលើកពរ នាងឯ Taehyung ក៏ជួយដោះកាតាបមកកាន់ឲ្យទាំងចិត្តត្រេកអរមិនខុសពីនាងឡើយ កម្រណាស់ដែលគេមានមនុស្សស្រឡាញ់យល់ចិត្តខ្លួនដូចជារាងក្រាស់ និងមានក្មេងស្រីម្នាក់ដែលស្រឡាញ់គេតាំងពីថ្ងៃដំបូងដូច្នេះ ជីវិតគេដូចបានជួបគ្រួសារថ្មីមួយទៀត យ៉ាងចឹង ។
« ថ្ងៃនេះ Baram មានស្ដាប់បង្គាប់អ្នកគ្រូឬអត់ហ្ហឹម? » រាងក្រាស់សួរស្របពេលដៃម្ខាងពរនាង ឯដៃម្ខាងទៀតមិនភ្លេចកាន់ដៃរាងតូចឡើយសឹមបណ្ដើរគ្នាទៅ រកឡានវិញ ។
« Baram ធ្វើជាក្មេងល្អស្ដាប់បង្គាប់អ្នកគ្រូរហូតហ្នឹង ប៉ាៗអត់ដឹងទេហ្អ៎? » នាងល្អិតពេបមាត់ធ្វើជាតូចចិត្តសួរទៅនាយ ។
« ប៉ាBaram ល្ងង់មិនដឹងអីនោះទេ » Taehyung ឆ្លៀតឱកាសដែល Jungkook ស្រឡាញ់ខ្លួនក៏ ដៀលនាយនៅចំពោះមុខកូនឲ្យ Jungkook ងាក មើលគេទាំងក្នាញ់មែនទែន ជាពិសេសអាទឹកមុខឌឺៗ របស់គេនោះឃើញហើយទ្រាំសឹងមិនបានតែម្ដង ។
« ហាហា តាមពិតBaramឆ្លាតជាងប៉ាៗទៅទៀតន៎ ម៉ាក់ៗ TaeTae? » នាងតូចបានដៃសើចឲ្យប៉ាខ្លួន ឯងខ្លាំងៗ កាន់តែរាងក្រាស់ស្ពឹកមុខទាល់តែបាន ។
« ប្រាកដហើយ Baram ឆ្លាតជាងគេបំផុតលើ លោកនេះណា៎ » Taehyung
« ពួកអូននេះបានដៃបន្លំជេរបងរហូតហើយន៎ ចាំមើលពេលទៅដល់ផ្ទះវិញទៅ » នាយធ្វើជាគម្រាមដោយមិនភ្លេចចោលភ្នែកសម្លឹងរាងតូចបង្កប់ទៅ ដោយន័យអ្វីខ្លះក៏មិនដឹង ដឹងត្រឹមថារាងតូចកាន់តែធ្វើខ្លួនឲ្យគេគ្រឺតក្នាញ់ពីមួយថ្ងៃទៅមួយថ្ងៃហើយ ។
Skip៚
ក្រោយមកដល់ភូមិគ្រឹះរបស់លោកតាលោកយាយទួតភ្លាម Baram ក៏រហ័សចុះពីឡានចូលទៅក្នុងផ្ទះតែម្ដង សូម្បីប៉ាម៉ាក់នាងនៅត្រង់នេះចង់ឃាត់ក៏ឃាត់ មិនទាន់ដែរ ។
YOU ARE READING
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Romanceទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀