បន្ទាប់ពីជួបភ្ញៀវហើយ ប្ដីប្រពន្ធក្លែងក្លាយមួយគូ នេះក៏ត្រឡប់មកខុនដូវិញទើបរាងតូចមកដល់ក៏ដើរ ចូលបន្ទប់ខ្លួនឯងភ្លាម ព្រោះគេក៏ងងុយណាស់ដែរដែលត្រូវអង្គុយស្ដាប់ Jungkook និយាយការងារជាមួយភ្ញៀវមកអស់ពេញមួយល្ងាច ។
« ទៅណាហ្នឹង? » រាងក្រាស់ស្រាប់តែសួរឲ្យ Taehyung ងាកមក ។
« គឺនេះអីជាបន្ទប់ខ្ញុំ បើមិនឲ្យខ្ញុំចូលទេ ឲ្យខ្ញុំទៅណា វិញ? នេះខ្ញុំងងុយគេងណាស់ មានស្អីចង់និយាយចាំថ្ងៃស្អែកទៅ » Taehyung
« ខ្ញុំចង់ប្រាប់ថាកុំចាក់សោរបន្ទប់ពីក្នុងអី ប្រយ័ត្នតែ មានរឿងអី ខ្ញុំជួយឯងមិនទាន់ទេ » Jungkook ហាមប្រាមជាមុនព្រោះនៅទីនេះមានតែពីរនាក់ ខ្លាចមានបញ្ហាអីមួយពិបាកជួយ ។
« ដឹងហើយៗ រាត្រីសួស្ដីប្រុសអត់ជាតិ » រាងតូចធ្វើមុខរញ៊ាំរញ៉ូវដាក់នាយមុននឹងបើកទ្វារចូលទៅឯរាងសង្ហាក៏ញញឹមតិចៗដើរចូលបន្ទប់ខ្លួនឯងដែរ ។
បន្ទាប់ពីងូតទឹករួចហើយ Jungkook ក៏បើកកុំព្យូទ័រមើលការងារនិងបញ្ជីទាំងអស់ដោយខ្លួនឯង ព្រោះទោះបីក្រុមហ៊ុនគេជាក្រុមហ៊ុនធំ មានបុគ្គលិក ទាំងថ្នាក់ខ្ពស់និងថ្នាក់ក្រោមបំពេញការងារច្រើនមិនខ្វះយ៉ាងណាក៏ដោយក៏គេនៅតែមិនអាចប្រហែស បានដដែល ណាមួយគ្រួសារJeon មានតែគេម្នាក់ជាកូនប្រុស មានភារកិច្ចកាន់កាប់ក្រុមហ៊ុនជំនួសចាស់ទុំទើបការរ៉ាប់រ៉ងកាន់តែធំជាងគេដូចគ្នា ។
< Ring!! > កំពុងតែអង្គុយធ្វើការសុខៗ ទូរស័ព្ទ នាយក៏រោទិ៍ឡើងទើបគេត្រូវទាញមកមើល ឃើញថាជាលេខរបស់លោកយាយទើបងើបអង្គុយត្រង់ខ្លួនដើម្បីទទួល ព្រោះធម្មតាលោកយាយគេកម្រខលមកណាស់ ។
« ជម្រាបសួរលោកយាយ » Jungkook
" Jungkook!! កំពុងធ្វើអីហ្នឹងចៅ នេះយាយទូរស័ព្ទ ទៅរំខានចៅជាមួយប្រពន្ធហើយទេដឹង? "
« អត់ទេលោកយាយ ខ្ញុំកំពុងធ្វើការធម្មតាទេតែអាច និយាយជាមួយលោកយាយបាន និយាយចឹងលោក យាយមានការអីមែនទេ? » Jungkook
" គឺខានស្អែកនេះជាថ្ងៃអាទិត្យ យាយចង់បបួលចៅនិង Taehyung មកញ៊ាំបាយនៅផ្ទះជាមួយគ្នា ម្ដងនេះយាយក៏ហៅម៉ាក់ចៅនិង Baram មកដែរនឹងអាលបានគ្រួសារញ៊ាំបាយជួបជុំគ្នាហ្នឹងណា៎ ចៅទំនេរដែរទេ? " លោកស្រីJeon មានប្រសាសន៍ឡើងតាមទូរស័ព្ទស្របពេលដែលស្វាមីគាត់កំពុងអង្គុយអានសៀវភៅ ហើយក៏ឆ្លៀតរេខ្សែភ្នែកមើលគាត់ដែរ ។
YOU ARE READING
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Romanceទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀