< ក្រាក > ទ្វារបន្ទប់នៃខុនដូរបស់ Jungkook បើកឡើងមុននឹងនាយដើរចូលមកដោយមានTaehyung ដើរតាមពីក្រោយហើយបើកភ្នែកបើកមាត់ធំៗពេលឃើញគ្រប់យ៉ាងនៅទីនេះ សូម្បីបន្ទប់ទទួលភ្ញៀវក៏ធំជាងផ្ទះគេដែរ នៅមានសាឡុង តុ ទូ ទូរទស្សន៍ធំស្អាតល្អប្រណីតថ្លៃៗទាំងអស់ បែបរាងក្រាស់ចំណាយលុយទិញអស់មិនតិចទេ ។
« នេះមែនទេជាខុនដូ? ធំដូចវិមានចឹង ហើយលោកនៅម្នាក់ឯងមិនអផ្សុកទេហ្អេ៎? » រាងតូចសួរទាំងស្ងើចសរសើរគេពិតមែន ។
« ខ្ញុំនៅម្នាក់ឯងឡើងទម្លាប់ហើយ ឆាប់មកតាមខ្ញុំមក» ថាហើយរាងក្រាស់ក៏នាំគេទៅបន្ទប់មួយមុននឹង ចាក់សោរបើកទ្វារឲ្យ Taehyung កាន់តែភ្ញាក់ផ្អើលជាមួយបន្ទប់មានសុទ្ធតែសម្ភារៈពណ៌សក្បុសទាំងអស់ ។
« ចាប់ពីថ្ងៃនេះទៅ ឯងនៅបន្ទប់នេះចុះ ចំណែកខ្ញុំនៅបន្ទប់ជាប់នេះ អាចនៅបានឬអត់? » Jungkook
« លោកមិនឲ្យខ្ញុំដេកនៅបន្ទប់ទទួលភ្ញៀវចាត់ទុកថាសំណាងពេកផង ប៉ុន្តែឧទាហរណ៍ថាថ្ងៃណាមួយគ្រួសារលោកមកទីនេះហើយមិនឃើញពួកយើងនៅ បន្ទប់ជាមួយគ្នា តិចលោពួកគាត់សង្ស័យទំនាក់ទំនងពួកយើងទៅ? » រាងតូចឲ្យយោបល់ទើបនាយងក់ក្បាលយល់ស្របតិចៗ ។
« ឯងនិយាយចឹងទើបខ្ញុំនឹកឃើញ អ្ហឹម...ចាំគិតតាមក្រោយទៀត សំខាន់ពេលនេះឯងរៀបចំបន្ទប់ខ្លួនឯងទៅ មួយម៉ោងទៀតពួកយើងចេញក្រៅញ៊ាំបាយថ្ងៃត្រង់ បន្ទាប់មកត្រូវទិញខោអាវថ្មីឲ្យឯង ហើយពេលល្ងាចពួកយើងទៅផ្ទះលោកតាលោកយាយជាមួយគ្នា ដល់ពេលនោះត្រូវសម្ដែងឲ្យសមថាពួកយើង ស្រឡាញ់គ្នាខ្លាំង ឲ្យពួកគាត់ជឿជាក់ឲ្យបាន កុំឲ្យបែកការណ៍ឲ្យសោះ យល់ហើយនៅ? » Jungkook
« ឆើសខ្ញុំខ្លាចតែលោកអ្នកធ្វើឲ្យបែកការណ៍ខ្លួនឯងទេ » Taehyung បង្អាប់នាយវិញតែរាងក្រាស់ខ្ជិលប្រកែកច្រើនក៏ដើរទៅបន្ទប់គេវិញដើម្បីនិយាយរឿងការងារ ទុកឲ្យរាងតូចនៅក្នុងបន្ទប់ម្នាក់ឯង ។
Taehyung ទុកកាបូបខោអាវនៅក្បែរគ្រែសឹមទម្លាក់ខ្លួនអង្គុយចុះលើពូកទន់ល្មើយ កែវភ្នែកស្រស់ស្អាតសម្លឹងមើលគ្រប់យ៉ាងនៅជុំវិញខ្លួន មកដល់ដំណាក់កាលនេះហើយគេមិនអាចបកក្រោយវិញទេ ថែមទាំងគេបានយកលុយពី Jungkook រួចហើយទៀតមានតែខំធ្វើការឲ្យសមនឹងតម្លៃប៉ុណ្ណោះ តែបើពិចារណាមកវិញ ធ្វើការឲ្យរាងក្រាស់ក៏មិនអាក្រក់អីដែរគ្រាន់តែត្រូវខាតបង់កិត្តិយស មិនដឹងថាមានអ្នកណាចាំមើលងាយគេខ្លះនោះទេ ។
YOU ARE READING
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Romanceទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀