ភាគ ១៨

2.9K 200 0
                                    

   ពេលនេះ Jungkook បាននាំរាងតូចចាកចេញពីខុនដូដើម្បីទៅញ៊ាំអាហារថ្ងៃត្រង់ជាមួយគ្នានៅភោជនីយដ្ឋានល្បីគួរសមមួយ ណាមួយគេក៏ត្រូវបង្រៀនពីសុជីវធម៌បន្ថែមទៀតដល់រាងតូចព្រោះលោកតាលោកយាយគេជាអ្នកប្រកាន់រឿងអស់នេះណាស់ ខ្លាចថាបើ Taehyung ភ្លាត់ស្នៀតធ្វើអ្វីមិនសមរម្យអាចនាំឲ្យពួកគាត់ទាស់ចិត្តមិនព្រមទទួលយកគេ ដល់ពេលនោះនាយខ្លួនឯងក៏ពិបាកដែរ ។

< ង៉ឺត!! >

« បន្តិចទៀតខ្ញុំនឹងបង្រៀនឯងពីសុជីវធម៌ខ្លះៗដើម្បីកុំឲ្យល្ងាចនេះសាងកំហុសនៅចំពោះមុខលោកតាលោកយាយ ដូច្នេះហើយហាមតមាត់ ហាមឌឺខ្ញុំឲ្យសោះ ប្រយ័ត្នខ្ញុំទ្រាំមិនបាន » គ្រាន់តែចតឡានភ្លាម រាងក្រាស់ក៏រ៉ាយរ៉ាប់ប្រាប់បែបគម្រាមឲ្យ Taehyung នឹកជ្រេញឬកគេសម្បើមណាស់ ។

« ទ្រាំមិនបានលោកចង់ធ្វើស្អីខ្ញុំ? » រាងតូចគំហកសួរនាយវិញទើប Jungkook ប្រើខ្សែភ្នែកមុតស្រួចសម្លឹងមុខស្អាតរួចរេមើលទៅខាងក្រោមធ្វើឲ្យ Taehyung បើកភ្នែកធំៗស្មានថាគេគិតធ្វើអីមិនល្អមកលើខ្លួនក៏ប្រញាប់ទាញកាបូបមកបិទខ្ទប់ភ្លាម ។

« ភ្លេចហើយហ្អេ៎ថាឯងបានយកលុយ3ម៉ឺនពីខ្ញុំទៅ ខ្ញុំអាចឲ្យឯងបាន ខ្ញុំក៏អាចយកវាមកវិញបានដូចគ្នា អ៊ីចឹងគួរតែយល់ហើយ » សម្ដីសមហេតុផលរបស់នាយបន្លឺឡើងទើបរាងតូចនឹកឃើញដល់ហេតុផល ដែលបណ្ដាលឲ្យគេមកនៅជាមួយនាយ ត្រូវហើយ!! គេជំពាក់គុណនាយ យ៉ាងណាក៏ត្រូវតែសងឲ្យអស់ដែរ ។

« សួស្ដីលោកប្រុស » អ្នករត់តុម្នាក់សួរឡើងពេល Jungkook ដើរចូលមកដោយមាន Taehyung ឈរពីក្រោយ ។

« មានតុទំនេរសម្រាប់មនុស្សពីរនាក់ឬអត់? » Jungkook

« ចាសមាន សូមអញ្ជើញមកតាមខ្ញុំ » ថាហើយនាងក៏នាំពួកគេដើរទៅទាំងដែល Taehyung ដើរបណ្ដើរងាកមើលឆ្វេងស្ដាំបណ្ដើរ ថាទៅហាងលើកមុនដែល Jungkook នាំគេទៅស្អាតណាស់ហើយ មកដល់ហាងមួយនេះស្អាតលើសមួយគុណនិងបីឯណោះ ។

   ពេលឡើងមកដល់ជាន់ខាងលើហើយ ពួកគេក៏ចូលតុមួយដែលនៅជិតកញ្ចក់ហាងអាចមើលឃើញទេសភាពនៅខាងក្រៅបានសឹមអ្នករត់តុហុចមីនុយឲ្យ Jungkook ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now