- ទីក្រុងសេអ៊ូល
ទីបំផុត Taeក៏បាននាំ Jungkookត្រឡប់មកសេអ៊ូល វិញហើយគោលដៅដែលគេនាំនាយទៅដំបូងគេគឺប្រាកដជាភូមិគ្រឹះរបស់ត្រកូល Jeon ហើយ ។
< ង៉ឺត!! > ឡានតាក់ស៊ីបើកមកឈប់នៅពីមុខផ្ទះធំស្កឹមស្កៃមុននឹងរាងតូចនាំ Jungkook ចុះមកធ្វើឲ្យនាយភ្ញាក់ផ្អើលមិននឹកស្មានថាកាលពីមុន គេរស់នៅក្នុងផ្ទះល្អដូចវាំងបែបនេះឡើយ ។ ក្នុងពេលជាមួយគ្នាដែរ លោកតាលោកយាយជាចាស់ទុំក៏នាំគ្នាដើរ ចេញមកទទួល គ្រាន់តែបានឃើញនាយភ្លាម លោកយាយក៏រហ័សមកអោបស្ទាបមុខមាត់ ដៃជើងឃើញថានៅល្អសព្វគ្រប់ គាត់ក៏សប្បាយចិត្តខ្លាំងណាស់តែ Jungkook នៅភ្ញាក់ផ្អើលនៅឡើយ មុននឹងលោកតាដើរចូលមកដាក់ដៃលើស្មាររបស់គេហើយគោះតិចៗទាំងងក់ក្បាលផងដែរ ។
« ស្វាគមន៍ត្រឡប់មកផ្ទះពួកយើងវិញ Jungkook!! គ្រប់គ្នាបារម្ភពីចៅខ្លាំងណាស់ ជាពិសេសគឺ Tae និង Baram ចាប់ពីថ្ងៃនេះទៅត្រូវរស់នៅជាមួយគ្នាទៀត ហាមចាកចេញឲ្យសោះលឺទេ? » គាត់និយាយផង ភ្នែកក៏រកកលចង់យំផងទើបលោកយាយមកអង្អែលស្មារគាត់ ទាំងដែលរាងក្រាស់នាយក៏ដឹងហើយថាពួកគាត់ច្បាស់ជាលោកយាយនិងលោកតាបង្កើតរបស់គេមិនខាន ។
« បាទលោកតា » ទីបំផុតនាយក៏ព្រមឆ្លើយឲ្យទាំងអស់គ្នារំភើបញញឹមឡើង ។
« តោះពួកយើងចូលផ្ទះទៅ » Tae ថាហើយក៏កាន់ដៃនាយឲ្យចូលទៅខាងក្នុងក៏ស្រាប់តែ Baram ចុះពីលើផ្ទះឃើញនាយមកដល់ក៏រត់ទៅអោបជើងភ្លាម ។
« ប៉ាៗ!! » នាងតូចសប្បាយត្រេកអរសើចកក្អឹកព្រោះខានឃើញលោកប៉ាយូរណាស់ហើយស្របពេលដែល Jungkook ភ្ញាក់ផ្អើលតែនឹកឃើញថា Baram ជាកូនស្រីខ្លួនទើបគេស៊កដៃពរនាងឡើង ។
« ប៉ាៗបាត់ទៅណាយូរដល់ហើយ Baram នឹកប៉ាៗណាស់ »
« ប៉ាៗទៅធ្វើការនៅស្រុកក្រៅទើបតែមកដល់នោះអីកូន ឥឡូវប៉ាមកហើយតើស » Tae ឆ្លើយជំនួសព្រោះដឹងថា Jungkook ច្បាស់ជាទាល់មិនដឹងគួរឆ្លើយថាម៉េច ។
« ប៉ាៗមកហើយកុំទៅណាចោលកូនទៀត មិនចឹងកូនខឹងប៉ាហើយ » Baram ធ្វើមុខខឹងគួរឲ្យស្រឡាញ់ធ្វើឲ្យអ្នកជាឳពុកចាប់ផ្ដើមស្រឡាញ់កូនស្រី ព្រោះយ៉ាងណាក៏នាងមានឈាមគេក្នុងខ្លួនពាក់កណ្ដាល ខ្សែឈាមឳពុកនិងកូនយ៉ាងណាក៏កាត់មិនដាច់ដែរ ។
YOU ARE READING
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Romanceទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀