« អង្គុយចុះហើយហាមឆ្វេចឆ្វាចទៅណាឲ្យសោះ ខ្ញុំទៅបន្ទប់ទឹក បន្តិចទៀតមកវិញហើយ » នាយទាញ រាងល្អិតឲ្យអង្គុយរួចក៏ដើរទៅបន្ទប់ទឹកទុកឲ្យ Taehyung ពេបមាត់ងាកមើលឆ្វេងស្ដាំលួចសរសើរកន្លែងនេះពិតជាស្អាតហើយថ្លៃថ្នូរពិសេសខ្លាំងណាស់ដែលគេមិនធ្លាប់នឹកស្មានថាមានឱកាសបានចូលមកទាល់តែសោះ ។
« សួស្ដីលោក!! នេះជាមីនុយអាហារនិងភេសជ្ជៈ មិនដឹងថាលោកចង់ទទួលទានអ្វីដែរ? » មួយសន្ទុះក្រោយបុគ្គលិករត់តុស្រីម្នាក់ក៏ដើរមករួចហុចមីនុយឲ្យ Taehyung ព្រមទាំងសួរសំណួរឲ្យគេធ្វើភ្នែកមីៗរួចក៏ទាញមីនុយមកបើកមើល ស្រាប់តែគ្រាប់ភ្នែកបើកធំៗសឹងលៀនចេញមកក្រៅក្រោយឃើញតម្លៃរបស់អាហារនីមួយៗថ្លៃមិនក្រោម 20ដុល្លារក្នុងមួយចាននោះទេ ។
« ងាប់ព្រះជាម្ចាស់!! នេះស៊ីហើយអាចហោះបានឬក៏ស៊ីហើយកើតជាទេវតា? ថ្លៃលើសប្រាក់ខែយើងធ្វើការទៅទៀត » រាងតូចរអ៊ូចេញពីមាត់ច្បាស់ៗថែមទាំងធ្វើមុខមាត់រអារទៀតផងឲ្យអ្នករត់តុស្រីនោះជ្រួញចិញ្ចើមព្រោះនេះជាភោជនីយដ្ឋានលំដាប់មួយដែរ ភ្ញៀវគ្រប់គ្នាចូលមកមិនដែលលឺអ្នកណារអ៊ូដូចភ្ញៀវម្នាក់នេះនោះទេ ។
« ទីនេះមានសុទ្ធតែអាហារកូរ៉េលំដាប់ស្តង់ដារទាំងអស់ គ្រឿងផ្សំក៏ដូចគ្នាដែរ ធានាថាលោកបានភ្លក្សរសជាតិហើយនឹងជាប់ចិត្តសរសើរមិនខាន » នាងខំនិយាយបញ្ចុះបញ្ចូលទើប Taehyung លឺហើយងក់ក្បាលតិចៗ ។
« គ្រឿងផ្សំនៅក្នុងប្រទេសកូរ៉េទាំងអស់ អត់មានលាយជាតិគីមីទេចឹងហ្អេ៎? » Taehyung
« ចាសមែនហើយ អ៊ីចឹងលោកចង់កម្ម៉ង់អីដែរ? » អ្នករត់តុស្រីញញឹមកាន់ប៊ិចនិងកូនសៀវភៅប្រុងកត់ជាស្រេច ភ្ញៀវម្នាក់នេះសួរនាំច្រើនច្បាស់ជាហៅម្ហូបច្រើនដែរមិនខាន ។
« អ៊ីចឹងសុំទឹកសុទ្ធមួយកែវ ហើយនិងបាយសជាមួយគីមឈីមួយចានមក របស់កូរ៉េសាមញ្ញៗនោះណា៎ យកមក!! » Taehyung ហៅកម្ម៉ង់ចប់ក៏បិទមីនុយឲ្យអ្នករត់តុជ្រួញចិញ្ចើម បើគ្រាន់តែរបស់ញ៊ាំប៉ុណ្ណេះទិញនៅខាងក្រៅក៏មាន ចាំបាច់ចូលភោជនីយដ្ឋាននាំឲ្យខាតពេលធ្វើអី?
YOU ARE READING
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Romanceទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀