ការបែកបាក់មួយដែលសឹងតែមិនធ្លាប់រំពឹងទុកពី Jungkook ធ្វើឲ្យនាយពេលនេះក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀតដែលស្ងប់ស្ងាត់ អង្គុយសញ្ជឹងតែម្នាក់ឯង ព្រោះគេនៅមិនទាន់យល់ថាហេតុអ្វីសុខៗរាងតូចដាច់ចិត្តចាកចោលគេ ទាំងដែលរាល់លើកឈ្លោះគ្នាហើយនិយាយសម្រួលគ្នាបន្តិចក៏ត្រឡប់ទៅជានាគ្នាដូចដើមវិញ តែម្ដងនេះសូម្បីហេតុផលក៏ Tae មិនទុកឱកាសឲ្យនាយបានបកស្រាយយល់គ្នាដែរ ចុងក្រោយគ្រប់យ៉ាងក៏ត្រូវរលាយអស់ត្រឹមតែមួយពប្រិចភ្នែកទៅវិញ ។
« អត់ទេ...មិនមែនបែបហ្នឹងទេ Tae នៅស្រឡាញ់ខ្ញុំច្បាស់ណាស់ ពួកយើងមិនអាចបែកគ្នាទាំងបែបនេះ បានទេ » នាយគ្រវីក្បាលនិយាយប្រាប់ខ្លួនឯងរួចក៏សម្រេចចិត្តទៅប្ដូរខោអាវសឹមទាញសោរឡានបើករករាងតូចនៅក្នុងទីក្រុងនិងកន្លែងដែលពួកគេធ្លាប់ទៅជាមួយគ្នា ប៉ុន្តែពេលនេះមេឃងងឹតទៅហើយទើបនាយពិបាករកមើលថាមួយណាជារាងតូចខ្លាំងណាស់ ។ ចុងក្រោយ Jungkook ក៏ឈប់ឡាននៅផ្សារមួយដែលធ្លាប់មកទិញបាយញ៊ាំជាមួយរាងតូចមុននឹងដើរចុះមកស្វែងរករាងតូចក្នុងហ្វូងមនុស្សយ៉ាងច្រើនរួចក៏បានឃើញមនុស្សម្នាក់ពីខាងក្រោយស្រដៀង Tae ខ្លាំងណាស់ធ្វើឲ្យនាយត្រេកអររហ័សដើរទៅចាប់ស្មារម្នាក់នោះតែម្ដង ។
« Tae ជាអូនមែនទេ? » គួរឲ្យស្ដាយពេលម្នាក់នោះងាកមកបែរជាអ្នកផ្សេងមិនមែនរាងតូចទៅវិញធ្វើឲ្យ Jungkook ទម្លាក់ទឹកមុខអស់សង្ឃឹមភ្លាមៗ ។
« សូមទោស ខ្ញុំច្រឡំមនុស្ស » នាយនិយាយសូមទោសមុននឹងបែរក្រោយទាំងអារម្មណ៍នឹកនារាងតូចដល់ថ្នាក់ហូរទឹកភ្នែកចុះមកយ៉ាងស្ងៀមស្ងាត់ ខណៈពេលដែលអារម្មណ៍មិនល្អផងនាយក៏ទិញស្រាទៅអង្គុយផឹកក្បែរឡានខ្លួនឯងបណ្ដើរមើលរូបថត Tae តាមទូរស័ព្ទយំសោកហៅឈ្មោះគេបណ្ដើរដល់ថ្នាក់ ស្រវឹងដេកលង់លក់ត្រង់នោះតែម្នាក់ឯង ព្រោះអ្វី? ព្រោះទោះបីគេត្រឡប់ទៅខុនដូវិញក៏គ្មានរាងតូចនៅចាំផ្លូវគេដែរ តើទៅវិញបានប្រយោជន៍ស្អីទៅ?
- ព្រឹកថ្ងៃថ្មី -
« អ្ហឹម... » បំពង់កក្រាស់គ្រហឹមតិចៗពេលពន្លឺថ្ងៃចាំងចំភ្នែករបស់គេមុននឹង Jungkook បើកភ្នែកឡើងឃើញថាទីនេះមិនមែនជាផ្ទះគេឡើយទើបទប់ខ្លួនក្រោកឡើងទាំងក្បាលក៏ឈឺហើយវិលតិចៗផងដែរ ។
YOU ARE READING
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Romanceទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀