" ឯងនេះក៏ក្បាលខូចដែរតើសអាល្អិត ចេះនាំប្រពន្ធទៅក្រេបទឹកឃ្មុំតែពីរនាក់ទៀតនែ៎? " សម្លេងរបស់នាយសង្ហារ Min Yoongi និយាយទាំងអស់សំណើចដាក់ Jungkook តាមទូរស័ព្ទដែលពេល នេះនាយកំពុងចាក់ទឹកផឹកនៅក្បែរទ្វារបន្ទប់ ។
« យើងប្រាប់ថានាំ Tae មកដើរលេងមិនបានថាមក ក្រេបទឹកឃ្មុំនោះទេ » Jungkook ប្រកែកទាំងមាត់ ញញឹមខ្ជឹប ថាទៅក៏ពិតមែនព្រោះពួកគេទើបតែក្រេបទឹកឃ្មុំជាមួយគ្នារួចហើយមិនមែនតែម្ដងទេតែគឺ...២ដង!
" ឆើស មិននិយាយតាមត្រង់ក៏តាមចិត្ត អាពោះម៉ាយបានប្រពន្ធថ្មីអ្ហើយ " Yoongi និយាយទាំងអស់សំណើចត្រឹមនេះមុននឹងបិទទូរស័ព្ទទុកឲ្យរាងក្រាស់ឈរសើចម្នាក់ឯងសឹមនាយបិទទូរស័ព្ទកាន់កែវទឹកក្ដៅដើរមករាងតូចដែលដេកឃ្លុំភួយត្រឹមច្រមុះធ្វើភ្នែកភ្លឹះៗមើលមកគេដូចកូនខ្លាឃ្មុំចឹងទើបនាយញញឹម ដាក់កែវទឹកលើតុសឹមអង្គុយចុះទល់មុខរាងតូច ។
« ម៉េចក៏មើលមុខបងបែបនេះ ឬមានអីចង់សួរ? » Jungkook ហារសួរឡើងតែរាងតូចគ្រវីក្បាល
បដិសេធធ្វើឲ្យនាយដកដង្ហើមធំទើបខិតចូលរួចស៊ក ដៃបី Tae ឲ្យមកអង្គុយលើភ្លៅធំរឹងមាំរបស់ខ្លួន ។« បងស្រឡាញ់អូន ស្រឡាញ់ខ្លាំងណាស់ មានដឹងឬអត់? » នាយនិយាយម្ដងទៀតស្របពេលកំពុងអោបក្រសោបរាងតូចស្រាលនៅក្នុងរង្វង់ដៃហាក់ដូចជាឳពុកបីត្រកងកូនយ៉ាងចឹង ។
« គរហើយហ្អេ៎បានជាមិនឆ្លើយសោះចឹង? » កាន់តែរាងតូចសម្លឹងមុខគេធ្វើឲ្យ Jungkook នឹក ក្នាញ់គេខ្លាំងណាស់ ។
« មិនឆ្លើយទៀតបងចាប់ថើបហើយណា៎?! » បាន Tae មិនតបស្ដីដូច្នេះ នាយក៏ធ្វើជាគម្រាមលោរទៅ ប្រុងថើបមាត់ទើបរាងតូចលើកដៃតូចៗមកបាំងមាត់គេភ្លាម ។
« Jung កុំ!! » កាលបើរាងតូចដាច់ចិត្តហារមាត់ ហើយ Jungkook ក៏ដកដង្ហើមធំប្រើដៃម្ខាងមកកាន់ដៃស្រឡូនរបស់គេរួចច្របាច់អង្អែលថ្នមៗព្រមដោយកែវភ្នែកដែលពោរពេញទៅដោយក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត ។
« បងនិយាយពិតមែនណា៎Tae បងស្រឡាញ់អូន ចង់ធ្វើជាប្ដីពិតប្រាកដរបស់អូនចាប់ពីពេលនេះតទៅ » Jungkook
YOU ARE READING
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Romanceទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀