ភាគ ៥៥

2.8K 199 4
                                    

« អូនញ៊ាំទៅ » Jungkook និយាយឡើងស្របពេលហុចទឹកដោះគោឲ្យរាងតូចដែលអង្គុយបត់ជើងនៅលើសាឡុងដោយទឹកមុខស្រងូតស្រងាត់ សូម្បីទឹកភ្នែកមុននេះក៏នៅមិនទាន់ស្ងួតចេញពីថ្ពាល់គេដែរ ។

« ហ្ហឹម... » ពេលឃើញ Tae បែបនេះ រាងក្រាស់ក៏ដកដង្ហើមធំមុននឹងដាក់កែវទឹកដោះគោលើតុសឹមអង្គុយចុះរួចទាញកាយតូចឲ្យអង្គុយលើភ្លៅខ្លួនដោយមិនភ្លេចពាត់ដៃអោបគេឲ្យបានកក់ក្ដៅចិត្ត ។

« យ៉ាងម៉េច? នៅគិតថាបងចង់លែងលះជាមួយអូនទៀតមែនទេ? » នាយសួរដោយសម្លេងជ្រៅៗឲ្យរាងតូចលឺហើយមិនតបគិតតែពីសម្លឹងមុខនាយជាប់ជានិច្ច ។

« អូនក៏ដឹងថាបងជាមនុស្សនិយាយម៉ាត់ណាគឺម៉ាត់ហ្នឹង បើបងនិយាយថាគ្មានថ្ងៃលែងលះអូនទេនោះអូនក៏អាចជឿជាក់បានណា៎ Tae ព្រោះបើស្រឡាញ់បងក៏ត្រូវតែទុកចិត្តបងដែរ » កាលបើ Jungkook អះអាងដល់ថ្នាក់នេះទៅហើយ មនុស្សដែលស្រឡាញ់ខ្លាំងដូចរាងតូចក៏ត្រូវតែចិត្តទន់ទាល់តែបាន ។

« អ៊ីចឹងបងសន្យាជាមួយអូនទៅថា...ថាបងគ្មានថ្ងៃលែងដៃអូនដាច់ខាតទោះបីមានរឿងអីក៏ដោយ ទោះបីពេលណាមួយអូនឬបងជាអ្នកសាងកំហុសក៏ពួកយើងហាមនិយាយពាក្យបែកគ្នាដែរ » ស្របនឹងសម្ដី Tae ក៏លើកកូនដៃឡើងដើម្បីឲ្យប្រាកដចិត្តថារាងក្រាស់នឹងគ្មានថ្ងៃបោះបង់គេទើប Jungkook ញញឹមតិចៗលើកថ្ពក់កូនដៃជាមួយគេវិញ ។

« បងសន្យា Tae ជឿចិត្តបងបានហើយឬនៅ? » Jungkook

« អូនជឿបងហើយ » ទីបំផុតរាងតូចក៏អាចញញឹមបានឡើងវិញមុននឹងទម្រេតក្បាលផ្អែកលើទ្រូងរបស់អ្នកជាស្វាមី ឯJungkook ក៏ថើបសក់ក្បាលថ្នមៗដូចគ្នា ។

« បងស្រឡាញ់អូនណា៎ » Jungkook

« ថ្ងៃក្រោយអូនឈប់ធ្វើឲ្យបងពិបាកទៀតហើយ Jung ក៏កុំធ្វើដាក់អូនដូចមុននេះទៀតអី ពេលដែលបង ព្រងើយកន្តើយដាក់អូន អូនមានអារម្មណ៍ថាខ្លួនឯងក្លាយជាមនុស្សឯកោរដូចកាលពីមុនចឹង អូនមិនចង់ឲ្យនៅចន្លោះរវាងពួកយើងមានចំណុចខ្មៅល្អក់កករនឹងគ្នាទេ បងយល់ចិត្តអូនផងណា៎ » Tae

« បងយល់ សូមទោសណា៎ប្រពន្ធសម្លាញ់ដែលធ្វើឲ្យអូនមានអារម្មណ៍បែបនោះ » នាយទទួលដឹងខុសនូវឬកពារសោះកក្រោះរបស់គេមុននេះ ក៏មិនយល់ដូចគ្នាថាហេតុអីក៏ធ្វើចឹងដាក់អ្នកដែលគេស្រឡាញ់ខ្លាំងទៅរួច អាចមកពីគេបារម្ភពី Baram ខ្លាំងពេកទើបទប់អារម្មណ៍មិនបាន ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now