ភាគ ៦

3.7K 261 0
                                    

< ង៉ឺត!! > រថយន្តទំនើបបើកមកឈប់នៅខាងមុខភោជនីយដ្ឋានលំដាប់ផ្កាយប្រាំមួយមុននឹង Yoongi នាំសង្សាររបស់ខ្លួនចុះមករួចហុចសោរឲ្យអ្នកយាមបើកឡានគេយកទៅចត ឯនាយក៏អោបចង្កេះ Jimin ដើរចូលទៅ ។

« សួស្ដីលោកប្រុស មានកក់តុមុនដែរទេបាទ? » អ្នករត់តុប្រុសម្នាក់ដើរមកសួរក្រោយឃើញពួកគេដើរចូលមក ។

« កក់រួចហើយ បន្ទប់VIP ឈ្មោះ Min Yoongi »

« ជាមួយលោកJeon មែនទេបាទ? គាត់បានមកដល់ហើយកំពុងរង់ចាំ សូមអញ្ជើញមកតាមខ្ញុំ » ថាហើយអ្នករត់តុម្នាក់នោះក៏នាំផ្លូវពួកគេទៅដល់បន្ទប់ VIP មួយទើបជួយបើកទ្វារឲ្យមុននឹងអ្នកទាំងពីរចូលទៅដល់ស្របពេល Jungkook កំពុងអង្គុយចុចទូរស័ព្ទនិងផឹកស្រាក្រហមរង់ចាំល្មម ។

« Jungkook!! » បានលឺសម្លេងហៅភ្លាម នាយសង្ហារក៏ក្រឡេកទៅសឹមដាក់កែវស្រាចុះងើបឈរទទួលគេ ។

« Yoon ខានជួបគ្នាយូរហើយ សុខសប្បាយឬអត់? » Jungkook

« យើងសុខធម្មតាទេ ហើយនេះគឺ Jimin អនាគតរបស់យើង » នាយណែនាំឲ្យរាងល្អិតញញឹមអៀន ឯJungkookវិញក៏ញញឹមមិនមែនបែបអៀនទេ តែគឺ សប្បាយចិត្តវិញទេតើសព្រោះដឹងស្រាប់ហើយថា Yoongi មិត្តរបស់គេជាមនុស្សធ្លាប់តែរឹងរូស មិនចង់មានស្នេហាអ្វីសោះ ដល់ពេលនេះស្រាប់តែណែនាំគូស្នេហ៍ឲ្យស្គាល់ភ្លាមៗតែម្ដង ។

« តាមពិតអ្នកដែល Yoon ប្រាប់ថាចង់ណែនាំឲ្យខ្ញុំស្គាល់ជាមនុស្សប្រុសស្អាតដល់ម្លឹងសោះ សួស្ដី!! ខ្ញុំឈ្មោះ Jeon Jungkook »

« សួស្ដីលោកJeon » Jimin ញញឹមរាក់ទាក់វិញ ។

« កុំរវល់តែនិយាយអី ឆាប់នាំគ្នាអង្គុយចុះទៅ ប្អូន!! ជួយយកម្ហូបដែលខ្ញុំកម្ម៉ង់មុននេះមកផង » Jungkook

« បាទលោកប្រុស » អ្នករត់តុចាកចេញទៅទើបពួកគេចាប់ផ្ដើមនិយាយគ្នាបន្ត ។

« និយាយចឹងក្រុមហ៊ុនឯងយ៉ាងម៉េចហើយ រលូនល្អឬអត់? » Yoongi

« មានអី រលូនល្អធម្មតាគ្មានបញ្ហាទេ លើកលែងតែរឿងផ្ទាល់ខ្លួនប៉ុណ្ណោះដែលមិនរលូន » Jungkook ទម្លាក់ទឹកមុខចុះបន្តិចឲ្យ Yoongi ឃើញហើយយល់បានតែម្ដង ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now