« Jeon!! ខានជួបគ្នាយូរហើយក្មួយប្រុសពូ » លោក Sungchul ជាប៉ារបស់ Zooey ស្របពេលញញឹមដើរ មករករាងក្រាស់ ខណៈឯរាងតូចវិញស្រាប់តែឈានជើងថយក្រោយបន្តិចមកឈរក្រោយខ្នងរបស់ Jungkook ធ្វើឲ្យនាយក៏នឹកឆ្ងល់ណាស់ដែរ ។
« Tae មានអីមែនទេ? » នាយងាកមកសួរទាំងបារម្ភ ព្រោះមុខរាងតូចដែលធ្លាប់តែស្រស់បប្រឹមបែរជាស្លេកស្លាំងមួយពប្រិចគួរឲ្យចម្លែកចិត្ត ។
« អូន...អូនស្រាប់តែមិនសូវស្រួលខ្លួន សុំទៅបន្ទប់ទឹកបន្តិចបានទេ? » Tae សុំទាំងភ្នែកប្រិចញាប់ដូចជាប្រញាប់ប្រញាល់ខ្លាំងណាស់ ។
« ក៏បាន តែបើមិនស្រួលខ្លួនខ្លាំងត្រូវខលប្រាប់បងភ្លាម ចាំបងនាំទៅខុនដូវិញ » រាងក្រាស់ស្រដីប្រាប់រួចរាងតូចក៏ងក់ក្បាលសឹមរហ័សដើរចេញមុននឹងលោក Sungchul ចូលមកដល់តែម្ដង ។
« ម្នាក់នោះជាអ្នកណាគេដែរ? » គាត់សួរសំដៅលើរាងតូច ។
« អូ៎គឺជា... » Jungkook មិនទាន់បានឆ្លើយផង Zooey ក៏ចូលមកកាត់សម្ដីគេភ្លាម ។
« លោកប៉ា!! នេះណា៎បងKook ទើបតែមានបញ្ហា សំណាងណាស់បានលោកប៉ាជួយដោះស្រាយឲ្យទើបថ្ងៃនេះគាត់អាចមកចូលរួមបានទាំងសប្បាយចិត្ត ពិតទេបងKook? » Zooey
« មែនហើយ អរគុណលោកពូណាស់ដែលបានជួយដោះស្រាយឲ្យ ខ្ញុំនឹងមិនភ្លេចគុណស្រ័យរបស់លោកពូម្ដងនេះទេ » Jungkook និយាយទើបរាងចំណាស់លូកដៃមកទះស្មារគេតិចៗ ។
« កុំនិយាយចឹងអី នេះពូរាប់អានជាមួយប៉ាម៉ាក់ក្មួយតាំងពី Jeon នៅតូចៗរត់លេងជាមួយ Zooey ម្ល៉េះ ទៅគិតគុណគិតស្រ័យអីទៅ » គាត់និយាយឡើងឲ្យរាងក្រាស់ញញឹមតិចៗតបវិញ មុននឹងកូនចៅរបស់គេដើរចូលមក ។
« លោកម្ចាស់!! ថៅកែក្រុមហ៊ុនទាំងអស់អញ្ជើញមកជុំគ្នាហើយនៅតុខាងណោះ »
« តោះJeon!! កម្របានជួបជុំគ្នាណាស់ ទៅនិយាយលេងជាមួយចាស់ៗទៅក្រែងលោបានស្គាល់អ្នករកស៊ីជំនួញដូចគ្នានោះអី » Sungchul
« បាទលោកពូ » ដំបូងនាយក៏ចង់ប្រកែកព្រោះបារម្ភ Tae ដែលមិនស្រួលខ្លួនគិតចង់ទៅមើលគេ ប៉ុន្តែមនុស្សចាស់ធ្លាប់មានគុណលើគេបបួលទៅហើយបដិសេធក៏មិនបានដែរ ។
ČTEŠ
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Romanceទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀