ភាគ ៧

3.2K 231 0
                                    

« ឡប់ៗ!! ទើបជួបគ្នាព្រឹកមិញសោះក៏មកឲ្យយើងធ្វើជាប្រពន្ធវា បែកកាវកម្រិតធ្ងន់ធ្ងរមែនហើយអាម្នាក់នេះ » Taehyung ដើរបណ្ដើររអ៊ូបណ្ដើរតែម្នាក់ឯងទាំងនៅនឹកហួសចិត្តរាងសង្ហារនៅឡើយមុននឹងគេដើរចូលទៅក្នុងផ្ទះបានឃើញទិដ្ឋភាពដូចសព្វដង គ្មានអ្វីក្រៅតែពី Kyungju កំពុងដេកលេងហ្គេម ចំណែកម៉ាក់គេក៏សាប់បៀរម្នាក់ឯង ប្រហែលជាមិនទាន់ធ្វើអាហារពេលល្ងាចញ៊ាំទៀតហើយ ។

« ខ្ញុំមកវិញហើយ » សម្លេងរាងតូចធ្វើឲ្យអ្នកស្រី Mirae លឺហើយងាកទៅភ្លាម ។

« មកហើយហ្អេ៎? » គាត់សួរទាំងលាដៃដាក់ឡើងលើឲ្យ Taehyung ឃើញហើយមិនយល់បំណងគាត់ ។

« ម៉ាក់លាដៃធ្វើអី? » Taehyung

« យីចេះសួរទៅកើត!! ឆាប់ឲ្យលុយភ្លាមមក យើងទុកទៅលេងល្បែងថ្ងៃស្អែក » Mrs Mirae

« ថ្ងៃនេះខ្ញុំអត់មានទេ ចាំស្អែកទៅ » គ្រាន់តែលឺ Taehyung ប្រាប់ដូច្នោះ រាងចំណាស់ក៏បើកភ្នែកធំៗស្ទុះក្រោកឈរឡើងភ្លាម ។

« នែ៎ឯងយ៉ាងម៉េចហ្នឹង? ក្រែងទៅធ្វើការហ្អី ប្រាកដជាបានលុយហើយឲ្យមកភ្លាម ឬមួយក៏ឯងលាក់លុយទុកមិនចង់ឲ្យយើងហាស? អាកូនចោលម្សៀត!! » គាត់និយាយហើយរុញក្បាលរាងតូចមួយទំហឹងតាមចិត្តខឹង ។

« តែខ្ញុំគ្មានលុយពិតមែនណា៎ម៉ាក់ និយាយរួមទៅចាត់ទុកថាថ្ងៃនេះខ្ញុំជំពាក់ម៉ាក់សិន ស្អែកខ្ញុំរកលុយមកឲ្យម៉ាក់វិញបានទេ? » Taehyung បកស្រាយត្រឹមនេះនឹកស្មានថាចប់ទើបដើរទៅផ្ទះបាយបម្រុងរកបាយញ៊ាំក៏ស្រាប់តែអ្នកស្រី Mirae កញ្ឆក់កាបូបចេញពីខ្លួនគេភ្លាមតែម្ដង ។

« ឆាប់ឲ្យកាបូបភ្លាមម៉ោ!! »

« ម៉ាក់ចង់ធ្វើអីហ្នឹង លែងកាបូបខ្ញុំទៅ!! » មិនថារាងតូចព្យាយាមដណ្ដើមមកវិញយ៉ាងណាក៏ស្ត្រីចំណាស់ជាម្ដាយរហ័សខ្វេះលូកកាបូបគេរហូតទាល់តែរកឃើញលុយដាក់ក្នុងកូនថង់មួយចំនួនក៏ចាត់ទុកថាមិនតិចតួចដែរ ។

« ចុះនេះជាស្អី មិនមែនលុយទេហ្អេ៎? អូ៎...ឥឡូវនេះចេះកឹបកេងមិនឲ្យលុយយើងផង ដុះស្លាបហើយចង់បោះបង់ក្បាលយើងជាម្ដាយចោលហើយ សូម្បីលុយតិចតួចក៏មិនចង់ឲ្យយើងដែរ ចោលម្សៀតដូចឳឯងមែនទែន!! » អ្នកស្រី Mirae ដកតែលុយរួចគប់កាបូបចំកណ្ដាលមុខរាងតូចពេញៗដោយមិនខ្វល់ថា Taehyung ឈឺចាប់ដោយសារខ្លួនប៉ុណ្ណាឡើយ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Onde histórias criam vida. Descubra agora