បន្ទាប់ពីងូតទឹកផ្លាស់ខោអាវហើយ Taehyung ក៏រៀបចំចូលដេកប៉ុន្តែគេដេកមិនលក់ព្រោះមិនទាន់ស៊ាំនឹងកន្លែងថ្មីនេះទេទើបទាញទូរស័ព្ទមកចុចខល ទៅរកប្អូនប្រុសតែម្ដង ។
@In call
" បងប្រុស!! " សម្លេងនាយម្ខាងទៀតបន្លឺឡើងមុនធ្វើឲ្យរាងតូចញញឹមដើរចុះពីគ្រែទៅឈរនៅមាត់ បង្អួច ។
« Kyungju កំពុងធ្វើអីហ្នឹង ញ៊ាំបាយហើយនៅ? » Taehyung
" ខ្ញុំញ៊ាំរួចហើយ " Kyungju
« ចុះម៉ាក់? ម៉ាក់នៅផ្ទះឬអត់? » Taehyung នៅតែសួរពីសុខទុក្ខគាត់ ទោះបីគាត់ស្អប់គេប៉ុណ្ណាក៏ដោយប៉ុន្តែម្ដាយនៅតែជាម្ដាយ មិនថាចឹង?
" នៅ កំពុងលេងបៀរម្នាក់ឯងដដែលហ្នឹង ខ្ញុំវិញត្រូវធ្វើការងារផ្ទះទាំងអស់ទាំងដាំបាយ លាងចាន ធ្វើម្ហូប ហូយ៎...ហត់ណាស់បងប្រុស " អាល្អិតរអ៊ូប្រាប់បងប្រុសឲ្យ Taehyung ជ្រួញមាត់អស់សំណើច ។
« អឺពេលនេះដឹងហើយនៅថាបងធ្លាប់ធ្វើការងារមក ច្រើនហត់ប៉ុណ្ណា ឲ្យយល់អារម្មណ៍បងខ្លះចឹងទៅ » Taehyung
" ចុះបងនៅធ្វើការកន្លែងនោះពិបាកដែរទេហើយពេលណាទើបមកផ្ទះវិញ? " Kyungju
« ក៏..មិនសូវពិបាកទេ កុំភ័យ!! ឲ្យតែការងារចប់ពេលណា បងច្បាស់ជាទៅវិញដល់ពេលនោះគ្រួសារយើងលែងពិបាកទៀតហើយ ឯងទ្រាំធ្វើ ការងារផ្ទះសិនទៅ ព្រោះជីវិតឯងទៅថ្ងៃមុខនឹងត្រូវជួបរឿងពិបាកជាងនេះច្រើនទៀត យល់ហើយនៅ? » Taehyung
" យល់ហើយ " Kyungju
« អ៊ីចឹងប៉ុណ្ណឹងសិនចុះ បងចូលគេងហើយ ឯងក៏ ប្រញាប់ចូលគេងដែរទៅ កុំលេងទូរស័ព្ទដល់យប់ជ្រៅពេក » Taehyung
" ដឹងហើយៗ បងប្រុសនេះមិននៅក្បែរហើយឆ្លៀតបញ្ជាទៀត " នាយរអ៊ូថាឲ្យ Taehyung ។
« អឺបានបងនៅប្រាប់នៅបញ្ជាក៏គ្រាន់បើជាងដឹង? អាប្អូនមាត់អាក្រក់ឯងនេះ ប៉ុណ្ណឹងហើយ » និយាយចប់ រាងតូចក៏បិទទូរស័ព្ទមុននឹងដកដង្ហើមធំសម្លឹងមើលទេសភាពទីក្រុងសេអ៊ូលទាំងមូលនៅពេលរាត្រីតាមរយៈកញ្ចក់បង្អួច នេះជាលើកទីមួយហើយចាប់តាំងពីគេធ្វើការរកលុយចិញ្ចឹមអ្នកផ្ទះមក មិនដែលមានឱកាសបានមើលទេសភាពស្ងប់ស្ងាត់ អ៊ីចឹងទេ ធ្វើឲ្យអារម្មណ៍និងខួរក្បាលបានធូរស្បើយតាមហ្នឹងដែរ ប៉ុន្តែសម្លឹងមើលសុខៗ ខួរក្បាលគេក៏ផ្ដើមនឹកឃើញថាស្អែកនេះត្រូវទៅជួបម៉ាក់ Jungkook ទៀត បើគាត់ស្រួលនិយាយគ្នាដូច លោកយាយ Jeon ប្រាកដជាល្អហើយ ខ្លាចតែមិនដូចដែលគេគិត ដល់ពេលនោះបញ្ហាស្មុគស្មាញក៏កើតឡើងលើជីវិតគេម្ដងទៀតមិនខាន ។
![](https://img.wattpad.com/cover/292277697-288-k163014.jpg)
YOU ARE READING
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Romanceទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀