- ពេលយប់
បន្ទាប់ពីងូតទឹកញ៊ាំបាយរួចរាល់ Jungkook ក៏ត្រូវអង្គុយក្នុងបន្ទប់ធ្វើការដើម្បីមើលការងារដូចសព្វមួយដង រីឯរាងតូចវិញលាងចានរួចក៏ប្រមូលខោអាវគេនិង រាងក្រាស់ដាក់ចូលម៉ាស៊ីនទាំងកំពុងនិយាយទូរស័ព្ទជាមួយប្អូនប្រុសផងដែរ ។
« រឿងរៀនយ៉ាងម៉េចហើយKyungju? » Tae
" មិនអីទេបងប្រុស ខែក្រោយខ្ញុំប្រឡងចប់ត្រូវឡើងថ្នាក់ហើយ "
« ចុះអត់មានទៅឈ្លោះគ្នាជាមួយអ្នកណាទៀតទេហ្អេ៎? បើអត់ណា៎ បងថាឯងអផ្សុកស្លាប់ហើយន៎? » រាងតូចចម្អន់ឲ្យប្អូនប្រុសទាំងការពិតដឹងហើយថាមួយរយៈក្រោយនេះ Kyungju កែខ្លួនទៅជាល្អច្រើនជាងមុន ខំប្រឹងរៀន ហើយថែមទាំងចេះមើលថែម៉ាក់ជំនួសគេទៀតផង ។
" ហូយ៎បងប្រុស!! មើលខ្ញុំក្នុងផ្លូវល្អខ្លះផង ខំរៀនសឹងស្លាប់ហើយនៅមកសួរចឹងទៀតតែថាទៅណា៎ តាំងពីគ្រប់គ្នាដឹងថាខ្ញុំមានបងប្រុសជាប្រពន្ធរបស់ម្ចាស់ក្រុមហ៊ុនធំជាងគេនៅសេអ៊ូលហើយនោះ គ្មានអ្នកណាហ៊ាននិយាយមើលងាយខ្ញុំដូចមុនទៀតទេ អារម្មណ៍ល្អមែនទែន!! ដឹងចឹងដេញឲ្យបងរកប្ដីតាំងពីយូរហើយ " អាល្អិតនិយាយចម្អកឲ្យ Tae វិញឲ្យរាងតូចអស់សំណើចជាមួយគេ ។
« អាក្មេងឈ្លើយ ចង់រកប្ដីឲ្យបងប្រុសខ្លួនឯងផង ចាំមើលទៅខែនេះបងអត់ផ្ញើលុយឲ្យទេ » Tae
" ហ្អេ៎បងប្រុសកុំឲ្យសោះណា៎!! លុយបងឲ្យលើកមុនត្រូវម៉ាក់យកទៅចង់អស់ហើយ ខ្ញុំនៅសល់តែបន្តិចមិនដឹងថាចាយគ្រាន់ដាច់ខែនេះឬអត់ផង " កាលបើលឺ Kyungju ប្រាប់បែបនោះ រាងតូចក៏ដឹងថាមកពីមូលហេតុអ្វីបាត់ទៅហើយក៏ទម្លាក់ទឹកមុខចុះភ្លាម ។
« ម៉ាក់នៅលេងល្បែងទៀតមែនទេ? ចុះពេលនេះគាត់នៅឯណា? » Tae
" បងប្រុសក៏ដឹងដែរថាម៉ាក់គ្មានថ្ងៃឈប់ទេ ឥឡូវនេះលេងខ្លាំងជាងមុនទៅទៀតមិនទាន់មកដល់ផ្ទះវិញផង "
« ចុះម៉េចក៏មិនទៅតាមម៉ាក់? នេះយប់ណាស់ហើយណា៎ Kyungju ឆាប់ទៅនាំម៉ាក់មកផ្ទះវិញមក » Tae
" ទឺតៗ!! " សម្លេងស៊ីផ្លេឡានលាន់លឺចេញពីខាង Kyungju ភ្លាមៗ ។
" ប្រហែលជាមិត្តភក្តិម៉ាក់នៅវង់ល្បែងជូនម៉ាក់មកវិញហើយបងប្រុស ខ្ញុំទៅបើកទ្វារឲ្យគាត់សិន "
YOU ARE READING
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Romanceទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀