ភាគ ១៥

3.7K 255 1
                                    

< តុកតុក >

« អញ្ជើញចូល » Jeong Hoseok ម្ចាស់បន្ទប់ស្រដីឡើងអនុញ្ញាតទើប Jungkook បើកទ្វារចូលមកដោយមានរាងតូចដើរតាមក្រោយ ។

« Hoseok Hyung!! » សម្លេងរបស់នាយហៅឲ្យអ្នកកំពុងធ្វើការបានលឺហើយក៏ងើបមុខមើល ឃើញថាជាប្អូនធម៌របស់ខ្លួនក៏រហ័សក្រោកទទួលគេភ្លាម ។

« Jungkook!! នេះខ្យល់អីបក់ឯងមកដល់ទីនេះ? ពីដើមមកមិនធ្លាប់មកឯណាមិនចឹង ហើយនោះគឺ... » Hoseok សំដៅលើរាងតូចឈរខាងក្រោយទើប Jungkook ទាញដៃល្អិតឲ្យមកឈរក្បែរគេ នៅអោបស្មារតូចផ្អឹបនឹងទ្រូងគេថែមទៀតឲ្យ Taehyung បើកភ្នែកធំៗភ្ញាក់ផ្អើលតែម្ដង ។

« គេជាសង្សាររបស់ខ្ញុំឈ្មោះ Kim Taehyung » ពាក្យថាសង្សារចេញពីមាត់នាយធ្វើឲ្យរាងតូចភ្ញាក់ព្រើត ប្រើភ្នែកធំក្រឡោតងើយមើលនាយដែលហ៊ាននិយាយចេញមកទាំងមិនញាក់មុខអីបន្តិចសោះ ។

« នៅមើលមុខបងអីទៀត ឆាប់សួស្ដីបងប្រុសភ្លាមទៅ ឲ្យលឿនឡើង » Jungkook សង្គ្រឺតធ្មេញប្រាប់រាងតូចដែលគិតតែពីមើលមុខគេទើប Taehyung យល់ពីបំណងនាយក៏ធ្វើជាញញឹមដាក់ Hoseok វិញ ។

« សួ..សួស្ដីបងប្រុស » Taehyung

« សួស្ដីតែថា Jungkook ឯងកំពុងសំដែងឲ្យបងមើលមែនទេហ្នឹង? » Hoseok សួរឡើងឲ្យអ្នកទាំងពីរបើកភ្នែកធំៗខ្លាចនាយតាមទាន់ល្បិចពួកគេ ។

« អត់ទេបងប្រុស ខ្ញុំនិង Taehyung ជាសង្សារនឹងគ្នាពិតមែនហើយពួកយើងស្រឡាញ់គ្នាខ្លាំងណាស់ ពិតទេអូនសម្លាញ់? » រាងក្រាស់អោនមុខញញឹមសួររាងតូច នៅឆ្លៀតវាយចិញ្ចើមឲ្យស្របតាមសម្ដីគេទៀតផង ។

« គឺពិត...ពិតហើយ » Taehyung ញញឹមលិបភ្នែកស៊កដៃអោបចង្កេះរាងក្រាស់វិញដើម្បីបង្ហាញឲ្យ Hoseok ឃើញថាពួកគេស្រឡាញ់គ្នាប៉ុណ្ណាប៉ុន្តែមើលទៅ Hoseok នៅតែមិនជឿថាប្អូនធម៌គេមកស្រឡាញ់មនុស្សប្រុសដូចគ្នាទាំងដែលមានកូនរួចហើយទើប Jungkook ត្រូវរកវិធីសម្ដែងបន្ថែមទៀត ។

« ហីយ៉ា Taehyung នេះអូនញ៊ាំច្រើនពេកទើបឡើងគីឡូមែនទេ? មើលចុះសាច់ថ្ពាល់អូនឡើងហៀរហើយតែក៏គួរឲ្យស្រឡាញ់ដែរន៎ ឃ្យូតៗ » Jungkook និយាយស្របពេលលើកដៃទាំងពីរចាប់ថ្ពាល់ប៉ោងរបស់រាងតូចហើយទាញទៅទាញមកឡើងចង់រហែកមុខរាងតូចទៅហើយ ប៉ុន្តែស្មានថា Taehyung បណ្ដោយឲ្យនាយបន្លំធ្វើបាបគេបានចឹង ហ្អេ៎? មិនចាំយូរ រាងតូចក៏ចង្អើតជើងហើយលើកដៃទៅទាញថ្ពាល់នាយដូចគ្នាដែរ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now