ភាគ ៥២

2.5K 170 1
                                    

សង្គ្រាមស្នេហ៍ត្រូវបានបញ្ចប់នាម៉ោងជាង ៣រសៀលស្របពេលរាងតូចអស់កម្លាំងដេកលង់លក់ទើប Jungkook ដេកកំដរគេក្នុងភួយតែមួយដោយ មិនភ្លេចផ្អឹបបបូរមាត់លើថ្ពាល់រលោងមួយនោះដើម្បីជាការផ្ដល់ភាពកក់ក្ដៅមួយ ។

Skip៚

កន្លងផុតទៅអស់មួយម៉ោង នាយសង្ហារក៏ភ្ញាក់ឡើងមុនក៏សង្កេតឃើញដៃរាងតូចដែលមុតមុននេះ នៅមិនទាន់លាបថ្នាំអីនៅឡើយទើប Jungkook ក្រោកឡើងទាញខោខ្លីមកស្លៀកមុននឹងដើរទៅយក ប្រអប់ថ្នាំមកអង្គុយក្បែរគ្រែប្រុងនឹងកាន់ដៃរាងល្អិតមកលាបថ្នាំតែភ្លាមៗក៏មានអ្នកណាម្នាក់ខលមករកគេតែម្ដង ។

« ជម្រាបសួរអ្នកម៉ាក់ » នាយបន្លឺហៅទៅអ្នកជា ម្ដាយស្របពេលយកស្មារមកផ្អឹបទូរស័ព្ទជាមួយត្រចៀកដើម្បីនិយាយ ចំណែកដៃទាំងគូរវល់លាបថ្នាំលើដៃរាងតូចថ្នមៗខ្លាចគេភ្ញាក់ ។

" Jungkook!! នេះក្រុមហ៊ុនមានរឿងហេតុអីមិនប្រាប់ម៉ាក់សោះចឹង រួចចុះឥឡូវនេះយ៉ាងម៉េចហើយ ដោះស្រាយបានឬនៅកូន? " អ្នកស្រីJeon សួរដោយសម្លេងស្លន់ស្លោរ ។

« មិនទាន់ទេម៉ាក់ ប៉ូលិសបានហៅខ្ញុំទៅសួរហើយរឿងក្ដីក៏កំពុងដំណើរការដែរ ម៉ាក់មិនបាច់បារម្ភទេ » Jungkook និយាយខ្សឹបៗព្រោះមិនចង់រំខានរាងតូចគេង ។

" មិនឲ្យម៉ាក់បារម្ភបានយ៉ាងម៉េចបើដល់ថ្នាក់មានមនុស្សស្លាប់បែបនេះ ឥឡូវអញ្ចេះចុះចាំម៉ាក់ទាក់ទងជាមួយប៉ា Zooey ឲ្យធ្វើជាដៃគូលក់គ្រឿងសំណង់ថ្មីឲ្យក្រុមហ៊ុនយើងវិញទើបម៉ាក់ទុកចិត្តជាង "

« មិនបានទេម៉ាក់ » Jungkook រហ័សប្រកែកភ្លាមពេលលឺឈ្មោះស្រីម្នាក់នោះ ។

" ហេតុអីមិនបាន? "

« ក្រែងដៃគូសព្វថ្ងៃនេះជាដៃគូដែលលោកតាធ្វើការជាមួយយូរឆ្នាំហើយ បើសុខៗត្រូវដូរបែបនេះ មុខជាលោកតាមិនពេញចិត្តទេ » Jungkook

" រឿងនេះកូនកុំភ័យ ទុកឲ្យម៉ាក់ជាអ្នកនិយាយជាមួយលោកតាខ្លួនឯង អ៊ីចឹងប៉ុណ្ណឹងចុះ " និយាយចប់អ្នកស្រីJeon ក៏បិទទូរស័ព្ទភ្លាមទុកឲ្យរាងក្រាស់ហួសចិត្តតែម្នាក់ឯង ក្នុងនោះក៏មានអារម្មណ៍មិនសូវល្អដែរព្រោះខ្លាចម៉ាក់គេយកលេសនេះដើម្បីឲ្យ Zooey ជាមួយគេស្និទ្ធស្នាលគ្នា ដល់ពេលនោះខ្លាចថា Tae ដឹងហើយមិនចូលចិត្តក៏ថាបានដែរ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ