ព្រះអាទិត្យនាថ្ងៃថ្មីចាប់រះឡើងស្របពេលដែល មនុស្សទាំងពីរនាក់នៅតែគេងអោបគ្នាលើគ្រែដដែលដោយមិនទាន់មាននរណាម្នាក់ភ្ញាក់ពីដំណេក សោះឡើយ ។
« ហ្ហឹម... » សម្លេងដកដង្ហើមធំចេញពីបំពង់ករាងតូចដែលដេកហៀរទឹកមាត់តក់ៗព្រោះពន្លឺព្រះអា ទិត្យដែលចាំងចូលតាមកញ្ចក់នោះកំពុងរំខានការ ដេកសុខស្រួលរបស់ខ្លួន ប៉ុន្តែកំពុងដេកសុខៗ Tae ក៏ស្រាប់តែមានអារម្មណ៍ដឹងដល់បាតដៃខ្លួនកំពុងអង្អែលអោបលើអ្វីមិនដឹងរៀងទន់បន្តិច រឹងបន្តិច មិនដូចជាខ្នើយអោបទូទៅនោះទេ ។
« ស្អីហ្នឹង..? » រាងតូចលួចសួរនៅក្នុងចិត្តទាំងជ្រួញចិញ្ចើមមុននឹងប្រិចភ្នែកបើកឡើងសន្សឹមៗក៏ស្រាប់ តែឃើញខ្លួនកំពុងអោបលោកប្ដីក្លែងក្លាយទៅវិញ ដែលសំខាន់រាងកាយអាក្រាតគ្មានអីបិទបាំងដូចគ្នាធ្វើឲ្យ Tae ភ័យវិះតែនឹងស្រែកមកទៅហើយតែគេក៏ ព្យាយាមឃាត់ខ្លួនឯងមុននឹងទាញដៃចេញពីរាងក្រាស់ហើយបង្វែរខ្លួនផ្អៀងមកម្ខាងដើម្បីព្យាយាម រកនឹកអ្វីដែលបានកើតឡើងកាលពីយប់មិញ ។
អ្វីដែលគេនឹកឃើញគឺសុទ្ធតែបានកើតឡើងទាំងអស់តាំងពីនាំ Jungkook មកបន្ទប់ហើយគេផឹកទឹក មួយកែវនោះបន្ទាប់មកក្នុងខ្លួនក៏ក្ដៅស្ទើរឆេះ រួចហើយពេលមួយនោះ រាងក្រាស់ក៏បើកទ្វារបន្ទ ប់ទឹកឃើញគេធ្វើរឿងឆ្កួតៗម្នាក់ឯង រួចហើយគេក៏...
" លោក ខ្ញុំសុំណា៎... "
" សុំអ្វីទៅ? "
" គឺ...សុំនៅពីលើលោក "
" ហាស? "
" ណា៎...តែម្ដងនេះទេ ខ្ញុំ...ខ្ញុំពិបាកក្នុងខ្លួន ចង់ផ្ទុះស្លាប់ហើយ "
" បងជួយអូនបានតែអូនត្រូវនៅក្រោមបងតែម្នាក់គត់ "« ហ្ហឹកៗ យប់មិញយើងកើតឆ្កួតស្អីទៅ? ខ្មាសគេណាស់លោកអើយ..! » នឹកឃើញដល់រឿងរ៉ាវកាលពីយប់មិញហើយ Tae ឡើងក្រហមមុខងាំង ចង់តែជេរខ្លួនឯងឲ្យបាត់ឆ្កួតម្ដងទេ ឬមួយយប់មិញគេផឹកចំទឹកតណ្ហាទេដឹងទើបបានជាមុខក្រាស់ទៅសុំនៅលើ Jungkook ពេញៗមាត់បានដោយគ្មាន ខ្មាសអៀនអ្វីសោះចឹង? យ៉ាងណាមិញស្របពេលដែលរាងតូចកំពុងតែរើខ្លួនទៅមក ធ្វើឲ្យរាងក្រាស់ដែលដេកក្បែរនោះត្រូវភ្ញាក់តាមឲ្យទាល់តែបានមុននឹងឃើញខ្នងតូចសខ្ចីកំពុងបែរដាក់គេទើបមិនចាំយូរ នាយក៏ញញឹមលោរទៅថើបខ្នង Tae ខ្សឺតៗសឹមស៊កដៃអោបចង្កេះគេដោយក្ដីស្រឡាញ់ពេញបេះដូង ។
YOU ARE READING
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Romanceទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀