បន្ទាប់ពីទិញបានសម្លៀកបំពាក់ហើយ Jungkook ត្រូវនាំរាងតូចទៅហាងមួយទៀតផ្លាស់ប្ដូររូបរាងសារជាថ្មីមានដូចជាធ្វើក្រចក កាត់តម្រឹមសក់ កក់សក់ លាបថ្នាំធ្វើឲ្យសក់ទន់រលាស់ស្អាតជាងមុនព្រោះ ធម្មតា Taehyung រវល់តែធ្វើការគ្មានពេលមើលថែខ្លួនឯងទេ នៅត្រូវឲ្យគេម៉ាស្សាមុខនិងដងខ្លួនថែម ទៀតផង ។
« ឯងនៅទីនេះហើយ គេប្រាប់ឲ្យធ្វើអីក៏ធ្វើហ្នឹងទៅ ខ្ញុំទៅអង្គុយលេងនៅហាងកាហ្វេក្បែរនេះ » បន្ទាប់ពីប្រគល់រាងតូចដល់ដៃបុគ្គលិកហើយ Jungkook ក៏និយាយឡើងមុននឹងចាកចេញទៅទុករាងតូចនៅ ទីនេះ ។ ប្រហែលជាមួយម៉ោងក្រោយទើបនាយ ត្រឡប់មករកវិញតែក៏ជ្រួញចិញ្ចើមពេលមិនឃើញ Taehyung ។
« សុំទោស!! ប្រុសម្នាក់ដែលខ្ញុំនាំមកទៅណាបាត់ ហើយ? » នាយសួរទៅបុគ្គលិកម្នាក់ ។
« អ៎...ប្រុសម្នាក់មុខស្អាតហ្នឹងហ្អេ៎ កំពុងធ្វើសក់នៅខាងក្នុងបន្តិចទៀតរួចរាល់ហើយ » លឺបែបនេះ Jungkook ក៏ងក់ក្បាលអង្គុយចាំមួយសន្ទុះទើបបុគ្គលិកនោះនាំរាងតូចដើរចេញមក ។
« អ្នកដែលលោកសួររកមកដល់ហើយ » គ្រាន់តែ លឺភ្លាម រាងក្រាស់ក៏ងើយមុខមើលមុននឹងបានឃើញ Taehyung ហាក់ដូចប្ដូរទៅជាមនុស្សម្នាក់ថ្មីផ្សេងទៀត មិនដូចក្មេងក្រីក្រដែលគេនាំមកមុននេះទេតែដូចជារាជបុត្រលំដាប់អភិជនម្នាក់ច្រើនជាង ជាមួយសក់ដែលគាបរួញតិចៗ ស្បែកមុខនិងដៃជើងក៏ភ្លឺរលោងជាងមុនដែរធ្វើឲ្យនាយត្រូវភ្លឹកដោយសារ រូបរាងថ្មីរបស់គេទាល់តែបាន ។
« ខ្ញុំមិនដែលឃើញមនុស្សប្រុសឯណាធ្វើខ្លួនតែ បន្តិចសោះក៏ស្អាតលើសលប់ជាងមនុស្សស្រីខ្លះទៅ ទៀត នេះមិនបានបញ្ជោទេណា៎តែនិយាយការពិត » បុគ្គលិកនោះសរសើររាងតូចពេញៗមាត់ ព្រោះគេឃើញថាស្អាតពិតមែនទើបនិយាយធ្វើឲ្យ Taehyung អឹមអៀន នេះជាលើកទីមួយហើយ ដែលមានអ្នកសរសើរថាគេស្អាតបែបហ្នឹង ។
« លោក!! រូបរាងខ្ញុំប៉ុណ្ណឹងបានហើយនៅ សង្ឃឹមថាមិនធ្វើឲ្យលោកបាក់មុខទៀតទេណា៎ » រាងតូចឈ្លេចសួរទៅកាន់នាយប៉ុន្តែ Jungkook សម្លឹងមើលគេមិនប្រិចភ្នែកសោះទើបរាងតូចជ្រួញចិញ្ចើមចូលទៅបក់ដៃកាត់មុខគេ ។
YOU ARE READING
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Romanceទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀