ភាគ ៤៦

3.7K 233 8
                                    

« នឹកដូចគ្នា រួចចុះមកដល់កូរ៉េវិញតាំងពីអង្កាល់? មិនខលរកគ្នាសោះឬមួយក៏យើងលែងសំខាន់ក្នុងចិត្តគេ ទៀតហើយទេដឹង » Jungkook និយាយទៅកាន់ស្រីម្នាក់នោះធ្វើឲ្យនាងអស់សំណើចលូកដៃច្បិចថ្ពាល់គេចំពេលនោះក៏មានមនុស្សប្រុសណាម្នាក់មិនដឹងមកអោបស្មារនាងពីក្រោយតែម្ដង ។

« នេះនិយាយគ្នាដល់ណាហើយហ្នឹង? » Maniel

« គឺ Jungkook នេះអីចម្អកឲ្យអូនរហូតមើលចុះ នៅតែជាកូនក្មេងដូច10ឆ្នាំមុនចឹង » Yooran ប្រាប់ស្វាមីរបស់នាងធ្វើឲ្យនាយអស់សំណើចតាមដែរ ប្រាកដណាស់ថាពួកគេស្គាល់គ្នាហើយក៏ស្និទ្ធស្នាលគ្នាខ្លាំងព្រោះ10ឆ្នាំមុន Jungkook ធ្លាប់ទៅរៀន នៅអាមេរិកហើយស្គាល់គ្នាជាមួយ Yooran ដែលជាសិស្សច្បង ជួនជានាងអាណិតស្រឡាញ់ឃើញគេនៅទីនោះឯការម្នាក់ឯងក៏បបួលឲ្យមកនៅអាផាត មិនជាមួយ Maniel ដែលជាស្វាមីនាងពេលនេះរហូតក្លាយជាស្និទ្ធស្នាលជាមួយគ្នាដូច្នេះតែម្ដងទៅ តែស្វាមីនាងក៏មិនប្រកាន់ព្រោះគេដឹងច្បាស់ថា Jungkook រាប់អាន Yooran ដូចជាបងស្រីម្នាក់ យ៉ាងចឹងដែរ ។

« ពិតមែនហ្អេ៎? »

« សិស្សច្បងកុំជឿអី នេះខ្ញុំរៀបការមានប្រពន្ធ មានកូនស្រីម្នាក់ថែមទៀត មិនមែនជាកូនក្មេងទៀត ទេ » Jungkook

« រួចចុះឯណាប្រពន្ធនិងកូនឯងនោះ ចង់ជួបមុខដល់ហើយព្រោះក៏ឆ្ងល់ណា៎ដែលអាចធ្វើឲ្យ Jungkook ពួកយើងនេះស្រឡាញ់ដល់ថ្នាក់សុំរៀបការធ្វើជា ប្រពន្ធនោះ? » Yooran

« និយាយទៅរឿងវែងឆ្ងាយណាស់ ចាំពេលណា ទំនេរពួកយើងញ៊ាំបាយជាមួយគ្នាម្ដងទៅ ដល់ពេលនោះខ្ញុំនឹងណែនាំឲ្យពួកបងបានស្គាល់ » Jungkook និយាយទាំងញញឹមពេលនឹកឃើញដល់រាងតូចជាប្រពន្ធ ។

« មានអីបានតើស » Yooran

« អូ៎មែនហើយ ពួកយើងមានការត្រូវទៅសេអ៊ូលមុន លាសិនហើយណា៎ ByeBye!! » ពីរនាក់ប្ដីប្រពន្ធនិយាយរួចក៏អោបលាគ្នាជាមួយ Jungkook មុននឹង ចាកចេញទៅឯនាយក៏ញញឹមមួយសន្ទុះនឹកឃើញថាដូចជាមិនទាន់ឃើញ Tae មកដល់ទើបគេទាញទូរស័ព្ទខលទៅរកតែខលយ៉ាងណាក៏រាងតូចមិន ទទួលដែរធ្វើឲ្យនាយបារម្ភ គិតថាទៅរកគេនៅបន្ទប់តែចៃដន្យដើរមកដល់គុម្ពផ្កាក៏បានឃើញប្រអប់ពណ៌ស្វាយមួយធ្វើឲ្យនាយត្រូវដាក់ទូរស័ព្ទចុះដើម្បីអោនរើសវាមកបើកមើល ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now