រយៈពេលជាងមួយម៉ោងទម្រាំតែកម្មកររៀបចំតុធ្វើការឲ្យ Zooey ហើយរួចរាល់ព្រោះនាងកម្ម៉ង់ឲ្យធ្វើនេះធ្វើនោះច្រើនយ៉ាងល្មមហើយអស់តែក៏វិះនឹងមិនបាននៅក្នុងបន្ទប់នេះព្រោះ Jungkook ប្រាប់ឲ្យដាក់តុនៅឆ្ងាយពីគេបន្តិច នាងក៏មិនព្រមឲ្យរាងក្រាស់សម្លក់នាងទាល់តែបានអ្នកស្រី Jeon ស៊ីញ៉ូប្រាប់កុំឲ្យនាងប្រកែកច្រើនទើបត្រូវដាក់តុតាមទីតាំងដែលរាងក្រាស់ប្រាប់ មិនចឹងទេនាយក៏មិនទ្រ ចង់ដកភាគហ៊ុនចេញពីក្រុមហ៊ុនក៏ធ្វើចុះ គេមិនចង់គិតខ្វល់ស្រាប់ហើយ ។
« រួចហើយអ្នកស្រី » កម្មករប្រាប់ពេលធ្វើចប់ នេះពួកគេឈឺក្បាលដោយសារ Zooey គ្រប់គ្រាន់ហើយ ។
« អ្ហឹមអ៊ីចឹងពួកឯងទៅវិញចុះចាំខ្ញុំឲ្យលុយទៅមេពួកឯងផ្ទាល់ » រាងចំណាស់តបមុននឹងពួកគេចាកចេញទៅសឹមគាត់បែរមកចាប់ស្មាស្រីស្រស់ថ្នមៗ ។
« ក្មួយZooey នៅធ្វើការជាមួយបងទៅហើយបើមានការងារអីមិនយល់ក៏សួរបងបានណា៎ក្មួយ » Mrs Jeon
« ចាសម៉ាក់អ៊ំ Zoo ដឹងហើយ » Zooey ញញឹមស្រស់ទទួលពាក្យគាត់មុននឹងរាងចំណាស់ដើរមកឈរទល់មុខ Jungkook ។
« Jung!! ជួយមើលថែ Zooey ផងណា៎កូន ហើយបង្រៀនការងារប្អូនផងព្រោះប្អូនមិនធ្លាប់កាន់ការងារអស់នេះទេ លឺទេកូន? »
« បាទម៉ាក់ » រាងក្រាស់ឆ្លើយទាំងមិនចង់សឹមអ្នកម៉ាក់ចូលមកថើបថ្ពាល់គេមួយខ្សឺត ។
« អ៊ីចឹងម៉ាក់ទៅវិញហើយ អ៊ំទៅសិនហើយណា៎ » គាត់លានាង Zooey រួចក៏ដើរចេញទៅ ភ្លាមៗស្រីស្រស់ក៏ដើរមកកៀករាងក្រាស់តែម្ដង ។
« បងJung គឺខ្ញុំ... » មិនឲ្យនាងនិយាយចប់ទាន់ Jungkook ក៏ដើរមកទាញទូរស័ព្ទលើតុចុចខលទៅនរណាម្នាក់ ។
« Daisy ចូលមកក្នុងមួយភ្លែត » នាយប្រាប់អ្នកម្ខាងទៀតឲ្យ Zooey ដែលឈរមើលនាយទាំងមិនសុខចិត្តព្រោះត្រូវគេព្រងើយកន្តើយរហូតតាំងពីជួបគ្នា ហើយក៏រឹតតែមួរម៉ៅពេល Daisy ស្រីស្អាតជាលេខារាងក្រាស់ដើរចូលមក បបូរមាត់វិញក្រហមមិនចាញ់នាងទេ ដើមទ្រូងវិញរឹតតែមិនបាច់និយាយ ធំជាងក្បាលនាងទៅទៀត ឯនាង Daisy វិញក៏ញញឹមឌឺដងដាក់នាងវិញផងដែរសឹមនាងសំដៅទៅរករាងក្រាស់ ។
YOU ARE READING
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Romanceទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀