« ចង្រៃយ៎!! ថ្ងៃនេះជាថ្ងៃស៊យស្អីរបស់យើងទៅនៀក » ក្រោយចាកចេញពីជម្លោះជាមួយមនុស្សប្រុសដល់ទៅពីរនាក់ហើយ Taehyung ក៏ដើរមកអង្គុយផឹកទឹកនៅកាច់ជ្រុងក្បែរអគារមួយព្រោះមេឃក៏ក្ដៅ ចិត្តគេក៏ក្ដៅ ទាល់តែសម្រាកសិនហើយទើបបាន ។
« អាឆ្កួតនោះទៅបាត់ហើយនៅន៎? » គេបន្លឺតិចៗមុននឹងអើតមើលទៅភ្លើងស្តុបដែលគេឈរធ្វើការ ហើយអាឆ្កួតដែលគេសំដៅលើនោះគឺ Jungkook តែម្ដង លុះពេលមិនឃើញឡាននាយនៅទៀតទើបគេរហ័សនាំយកក្បាលទន្សាយទៅរើសក្រដាសខិតប័ណ្ណដែលជ្រុះលើដីពេលវាយប្រុសរោគចិត្តស្ទាបគូទគេអម្បាញ់មិញហើយប្រញាប់ធ្វើការបន្តទៀត ។
< Ring!! > កំពុងធ្វើការសុខៗ រាងតូចក៏លឺសម្លេងទូរស័ព្ទខ្លួនឯងទើបប្រញាប់ទាញមកមើល ឃើញថាជាលេខរបស់លោកពូChul ជាអ្នកបើកប្រាក់ឲ្យរាល់លើកទើបត្រូវទទួលជាបន្ទាន់ ។
« លោកពូ!! មានការអីមែនទេ? »
" Taehyung ប្រញាប់មកកន្លែងភ្លាម ឯងមានរឿងធំត្រូវដោះស្រាយឥឡូវនេះ "
« រឿងធំ? តែខ្ញុំមិនដែលធ្វើអីខុសឯណា? » រាងតូចជ្រួញចិញ្ចើមសួរ ឬមួយក៏មានទាក់ទងនឹងរឿងដែលគេធ្វើមុននេះ?
" កុំនិយាយច្រើន ឆាប់មក!! " ប្រព័ន្ធទូរស័ព្ទបានកាត់ផ្ដាច់ធ្វើឲ្យ Taehyung កាន់តែភ័យមុននឹងរៀបចំឥវ៉ាន់ដើម្បីទៅកន្លែងវិញ ។
Skip៚
« ឯងមើលទៅ នេះជាស្អី? » គ្រាន់តែរាងតូចមកដល់ភ្លាម លោកពូChulម្នាក់នោះក៏ហុចទូរស័ព្ទដាក់ នៅចំពោះមុខគេធ្វើឲ្យ Taehyung មើលមុខបែបមួរម៉ៅរបស់គាត់រួចអោនមើលទូរស័ព្ទ ជាវីដេអូដែលគេវាយប្រុសរោគចិត្តនោះហើយមានអ្នកដើរតាមផ្លូវថតបង្ហោះវាលើបណ្ដាញអ៊ីនធឺណិត មានអ្នកចុចស៊ែរ រាប់រយនាក់បាត់ទៅហើយទាំងដែលមិនទាន់បានមួយម៉ោងផង ។
« មានរឿងអីបានជាទៅវាយគ្នាកណ្ដាលវាលបែបនេះ? ហើយនេះជាឈុតក្រុមហ៊ុនយើងច្បាស់ក្រឡែត បើដល់ថ្នាក់នេះហើយថ្ងៃក្រោយមានអ្នកណាជួលពួកយើងឲ្យចែកខិតប័ណ្ណទៀតទៅ ឯងបកស្រាយទៅមើល៍ Taehyung? » លោកពូChul សួរឡើងឲ្យរាងតូចចាប់ផ្ដើមក្រែងចិត្តព្រោះតាំងពីដើមមកគេខិតខំធ្វើការណាស់ ហើយនេះជាកំហុសលើកទីមួយហើយដែលគេបានធ្វើ ។
YOU ARE READING
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Romanceទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀