Tae ត្រូវបានគ្រប់គ្នានាំមកមន្ទីរពេទ្យទាំងបារម្ភ ព្រោះកំពុងតែមានផ្ទៃពោះហើយមកដឹងការពិតរួច តក់ស្លុតយំដល់សន្លប់បែបនេះគឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ។
« ព្រះជាម្ចាស់សូមជួយការពារកុំឲ្យចៅTae មានរឿងអីឲ្យសោះ » លោកយាយអង្គុយចុះបន់ស្រន់ទាំង បារម្ភជាពន់ពេក ចំណែកឯលោកម្ចាស់ក៏មិនខុសពីគាត់ព្រោះទើបតែដឹងថាជាសាច់ឈាមនឹងគ្នា ទាំងដែលកាលពីមុនគាត់មើលងាយដល់រាងតូចច្រើន ណាស់ មិនដឹងថាពេលTaeដឹងខ្លួន អាចទទួលស្គាល់គាត់ជាតារបស់គេឬអត់ទេ ។
រីឯ Jungkook វិញនាយឈរតែម្នាក់ឯងនៅជ្រុងម្ខាង ទាំងបារម្ភទាំងអាណិតរាងតូចដែលជួបបញ្ហាមកច្រើនមិនចេះចប់មិនចេះហើយសោះ ជាពិសេស ម៉ាក់នាយគឺដើមហេតុនៃរឿងទាំងអស់ទៀតផង តើគេគួរធ្វើបែបណាបន្ទាប់ពីពេលនេះទៅ?
< ក្រាក > ទ្វារបន្ទប់ពិនិត្យបើកឡើងមុននឹងគ្រូពេទ្យនាំគ្នាចេញមកទើបអ្នកខាងក្រៅទាំងអស់ស្ទុះទៅរកគាត់ ។
« លោកគ្រូពេទ្យ ចៅខ្ញុំគេយ៉ាងម៉េចទៅហើយ? » លោកម្ចាស់សួរឡើងមុនគេ ។
« អ្នកជំងឺមិនអីទេ ប្រហែលជាគ្រាន់តែតក់ស្លុតខ្លាំងទើបបានជាសន្លប់បែបនេះ សម្រាកតែមួយយប់ទៅនឹងលែងអីហើយប៉ុន្តែពេលដែលគាត់ដឹងខ្លួនឡើង វិញ សូមមើលថែគាត់ឲ្យបានល្អព្រោះមនុស្សប្រុសពរពោះដូច្នេះងាយនឹងមានរឿងមិនល្អកើតឡើងខ្លាំងណាស់ » និយាយចប់គ្រូពេទ្យក៏ចាកចេញទៅសឹម Jungkook បិទភ្នែកដកដង្ហើមធំរីឯលោកយាយរឹតទ្រូងខ្លួនឯងកុំឲ្យភ័យខ្លាំងដូចមុននេះទៀត ។
« បានចៅមិនអីបែបនេះខ្ញុំធូរទ្រូងខ្លាំងណាស់ Jung!! » គាត់ហៅឲ្យរាងក្រាស់បើកភ្នែកមើលទៅគាត់ ។
« បាទលោកយាយ » Jungkook
« យប់នេះចៅនៅកំដរ Tae ចុះណា៎ តានិងយាយត្រូវ ទៅផ្ទះដោះស្រាយរឿងខ្លះសិន » គាត់និយាយទាំងញញឹមបង្កប់ទៅដោយភាពនឹងធឹង យ៉ាងណាក៏គាត់មិនអនុគ្រោះដល់អ្នកដែលបានសម្លាប់កូនស្រីគាត់ឡើយ ។
« ជារឿងដែលម៉ាក់ខ្ញុំបានធ្វើនោះមែនទេលោកយាយ? ខ្ញុំសូមទោស ខ្ញុំមិនដឹងថាពីមុនមកម៉ាក់ធ្វើរឿងអស់ទាំងហ្នឹងនោះទេ បើខ្ញុំដឹងខ្ញុំក៏មិន... » Jungkook ហាក់បីខ្មាសអៀនជំនួសទង្វើម្ដាយខ្លួន មានអារម្មណ៍ថាខុសចំពោះគ្រួសារនេះខ្លាំងណាស់ ប៉ុន្តែលោកយាយក៏ចាប់ស្មារគេដោយភាពកក់ក្ដៅដូចដើម ។
YOU ARE READING
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Romanceទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀