ថ្ងៃថ្មីចូលមកដល់ដូចសព្វមួយដង Jungkook បាន ភ្ញាក់តាំងពីព្រលឹមប្រហែលម៉ោង5កន្លះព្រឹកដើម្បីងូតទឹកស្លៀកពាក់រួចចុះទៅធ្វើអាហារពេលព្រឹកដែលមានវីតាមីនគ្រប់គ្រាន់សម្រាប់ប្រពន្ធនិងកូន ពេលរួចរាល់សឹមឡើងមកមើលរាងតូចដែលនៅគេងនៅ ឡើយ ។
« Tae ក្រោកឡើងព្រឹកហើយ គេងយូរពេកមិនល្អដល់អូននិងកូនទេ » នាយដាស់រាងតូចថ្នមៗទើបត្របកភ្នែកស្អាតចាប់បើកឡើងយឺតៗរួចក៏ញញឹមដាក់ រាងក្រាស់ ។
« អរុណសួស្ដីលោកប្ដី » រាងតូចហៅតិចៗយ៉ាងគួរឲ្យស្រឡាញ់ធ្វើឲ្យ Jungkook អោនថើបមាត់គេសឹមស៊កដៃទាំងគូបីរាងតូចទៅបន្ទប់ទឹកដើម្បីងូតទឹកសម្អាតកាយឲ្យ ទាំងកក់សក់ ដុសខ្លួនឲ្យមួយចប់ រួចហើយក៏បីចេញមកវិញលាបម្សៅស្លៀកពាក់ឲ្យព្រមទាំងផ្លុំសក់ឲ្យ មើលថែដូច Tae ជាកូនតូចរបស់នាយយ៉ាងចឹង ពេលរួចរាល់ទើបបីគេចុះមកញ៊ាំអាហារពេលព្រឹកតែម្ដង ។
« Aww ថ្ងៃនេះអាហារពេលព្រឹកពោរពេញដោយក្ដី ស្រឡាញ់តែម្ដងហើយន៎? » Tae និយាយបែបហ្នឹងព្រោះ Jungkook បានកាត់ពងទាចៀនក្រឡុកជារូបបេះដូង ផ្លែឈើវិញក៏យកពុម្ពមកសង្កត់ឲ្យចេញរូប បេះដូងដែរ ស្នេហាពេញខ្លួនតែម្ដងហើយ ។
« ប្រាកដហើយព្រោះថ្ងៃនេះអូនត្រូវទៅជួបពេទ្យ ពិនិត្យពោះលើកចុងក្រោយនោះអី បងធ្វើនេះដើម្បីឲ្យកម្លាំងចិត្តដល់អូននិងកូនឲ្យមានសុខភាពល្អទាំងអស់គ្នា និយាយចឹង Jimin ប្រាប់ថាមកទទួលអូនម៉ោងប៉ុន្មានដែរ? » Jungkook
« អ្ហឹមប្រហែលជាម៉ោង9អីហ្នឹងឯង គិតទៅអូនសំណាងណាស់ មានប្ដីដែលស្រឡាញ់អូនហើយនៅមានមិត្តភក្តិដូច Jimin ចាំជួយអូនគ្រប់យ៉ាងទៀត រាល់ខែដឹងតែមកទទួលអូនទៅពេទ្យពិនិត្យហើយ » វាប្រាកដដូចដែលគេនិយាយ ព្រោះតាំងពីត្រូវគ្នាជាមួយរាងក្រាស់វិញ គេក៏ប្រាប់ Jimin មុនគេដើម្បីកុំឲ្យបារម្ភពីខ្លួនទៀតតែ Jimin ក៏ព្យាយាមជួយគេសព្វបែបយ៉ាង មិនទុកចោលដូចមិត្តភក្តិគេដទៃឡើយ ។
« បងវិញកាន់តែសំណាងព្រោះមានប្រពន្ធទាំងស្អាត ទាំងសុភាពគួរឲ្យស្រឡាញ់ដូចអូននោះអី » Jungkook និយាយហើយញញឹមស្រទន់ដាក់តែរាងតូចក៏ពេបមាត់បែបមិនជឿទៅវិញ ។
YOU ARE READING
♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)
Romanceទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏អូនអាចជឿជាក់បានថាបងគ្មានថ្ងៃលែងដៃអូននោះឡើយ ។ ❀JEON JUNGKOOK x KIM TAEHYUNG❀