លក្ខខណ្ឌបេះដូង
ភាគទី៤៣
«តែ..វាមិនងាយស្រួលទេណា? នេះមិនដឹងថាអ្នកនាងត្រូវគេតាមបាញ់សម្លាប់ជាស្នាដៃម៉ាក់កូនពីរនាក់នោះក៏មិនដឹង» រាងខ្ពស់ក៏បានត្រឹមមើលមុខនាងហើយផ្តល់ជាយោបល់ ។
«អឺ...គិតយ៉ាងម៉េចទៅអញ្ចឹង» កំពុងតែឈររារេមុខផ្ទះស្រាប់តែមានឡានមួយបានបើកចូលមកពួកគេទាំងពីរក៏ប្រញាប់រត់ទៅពួននៅក្រោយដើមឈើមួយ។
«ហ្ហឺយ...នេះជា...» នាងក្រមុំគ្រាន់តែឃើញមនុស្សស្រីចំណាស់ម្នាក់ដើរចេញមកខាងក្រៅនាងប្រុងរត់ទៅរកគាត់តែស៊ូលហ្គីក៏បានចាប់ដៃនាងជាប់។
«ទុកចិត្តបានទេ?»
«បាន..អ៊ុំស្រីធ្វើជាមួយលោកប្រុសយូរហើយ ហើយគាត់ជាមនុស្សស្មោះត្រង់ណាមួយគាត់ក៏មិនពេញចិត្តនឹងម្តាយកូនពីរនាក់នោះដែរ»
«អុំ...អុំ» នាងក៏បានស្រែកហៅគាត់តិចៗបន្ទាប់ពីឃើញឡានមួយនោះបានបើកចូលទៅខាងក្នុងបាត់។
« អុំស្រី»
«អាវ៎! អ្នកនាងអាយរីន»
«ខ្ញុំសុំនិយាយជាមួយនឹងអុំស្រីបន្តិចបានទេ?»
«ចា៎»អុំស្រីនិយាយទាំងសម្លឹងមើលទៅក្នុងផ្ទះព្រោះខ្លាចមានគេមកឃើញ។
«លោកប្រុសយ៉ាងម៉េចហើយ?»
«គឺរឿងវាវែងឆ្ងាយណាស់ ពីមុនលោកប្រុសក៏បានធូស្បើយប៉ុន្តែតាំងពីអ្នកនាងលីសាចេញពីផ្ទះគាត់ក៏កាន់តែទ្រុតទ្រមជាមុន»
«ហើយចុះលីសាគេទៅណា ហេតុអ្វីក៏មិននៅមើលប៉ា»
«គឺវាបែបនេះ ក្រោយពីបាត់អ្នកនាងទៅមេធាវីខ្ញុំក៏មិនស្គាល់ដែរបានបង្ហាញឯកសាទ្រព្យសម្បត្តិទាំងអស់អោយទៅលោកចាស្ទីនទើបធ្វើអោយអ្នកនាងលីសាមិនពេញចិត្តហើយក៏ខឹងនឹងប៉ារបស់ខ្លួន»
«ហឺយ»
«ហើយចុះអ្នកនាងវិញបាត់ទៅណារាប់ខែ»
«គឺ....មានមនុស្សតាមសម្លាប់ខ្ញុំតែសំណាងដែលបានគេជួយខ្ញុំ»
«ហឹម»
«ពេលនេះស្ថានភាពតានតឹងណាស់ លោកប្រុសក៏មិនអាចនិយាយអ្វីបានខ្ញុំសង្ស័យតែពីរនាក់ម្តាយកូននោះរៀបគម្រោងលេបយកទ្រព្យសម្បត្តិគ្រួសារគាត់ទេ ចំណែកអ្នកនាងលីសាវិញខឹងក៏ចាកចេញទៅបាត់»
«ខ្ញុំចង់ជួបលោកប្រុស»
«ជួបយ៉ាងម៉េចបើម៉ែកូនពីរនាក់នោះមិនងាយអោយអ្នកណាជួបលោកប្រុសងាយៗឡើយ។
«ចុះបើទុកអោយគាត់នៅបែបនេះតើនឹងមានពីរនាក់នោះធ្វើអ្វីដាក់លោកប្រុសក៏មិនដឹង»
«ចុះអោយធ្វើយ៉ាងម៉េច?»
«ច្បាស់ជាមានវិធីជួយមិនខាន»
«អឺ...ត្រូវហើយនៅថ្ងៃស្អែកនេះលោកប្រុសនឹងទៅពិនិត្យជំងឺនៅមន្ទីរពេទ្យ»
«ល្អ»អ្នកទាំងបីក៏បានិយាយគ្នារួចរាល់ហើយក៏បានបំបែកផ្លូវគ្នាហើយក៏ធ្វើតាមគម្រោងរបស់ពួកគេនៅថ្ងៃស្អែកនេះ។ ក្រឡែកមកមើលជេននីឯនេះវិញមកពីធ្វើការវិញក៏គិតតែសង្ខំនៅក្នុងបន្ទប់ទើបធ្វើអោយម្តាយរបស់នាងកើតក្តីព្រួយបារម្ភជាខ្លាំង។
«កូនជេន..តុ...តុ» ប៉ារបស់នាងក៏ប្រញាប់ឡើងមករកកូនស្រីរបស់ខ្លួនប៉ុន្តែហៅប៉ុណ្ណាក៏មិនឃើញនាងបើកទ្វារអោយគាត់សោះ។
«កូនជេន»
«ម៉ែដោះជួយយកសោរបន្ទប់កូនជេនអោយខ្ញុំបន្តិចបានទេ?»
«ចា៎..អ្នកស្រី»គាត់ក៏ប្រញាប់រត់ទៅយកសោមកអោយយ៉ាងលឿនអ្នកដែលជាម្តាយក៏ប្រញាប់ចូលទៅក៏ឃើញថានៅក្នុងបន្ទប់គឺមានសភាពងងឹតឈឹងវាំងនួនក៏នាងបិតជិត គាត់ក៏បានបើកភ្លើងហើយក៏ដើរទៅរកកូនស្រីដែលកំពុងតែគេងនៅលើគ្រែ។
«កូនជេន...នេះហេតុអ្វីក៏ក្តៅខ្លួនយ៉ាងនេះ»
«ម៉ាក់» ពេលឃើញម៉ាក់របស់នាងមកនាងក៏ប្រញាប់ក្រោកអង្គុយដោយផ្អែនខ្នងនឹងគ្រែ។
«នេះហេតុអ្វីក៏បណ្តោយអោយឈឺបែបនេះ?» ម៉ាក់នាងក៏បានសួរទៅនាងក្រមុំ
«ហឹក..ហឹក....ខ្ញុំបានទៅរកលីសាគ្រប់កន្លែងហើយតែមិនឃើញគាត់ទេ» នាងក៏បានយំអោបម៉ាក់របស់ខ្លួន
«កុំបែបនេះអីណាកូន នេះកូនដូចជាធ្វើបាបខ្លួនឯងអញ្ចឹង» គាត់ក៏បានអោបនាងក្រមុំនិងលួងលោមនាងក្រមុំ។
«តែ...ខ្ញុំស្រឡាញ់លីសាខ្លាំងណាស់...ហឹក...ហឹក»
«តែយ៉ាងណាកូនត្រូវស្រឡាញ់ខ្លួនឯងផងណា»
«ហឹ...ហឹ..»
«បើកូនទន់ខ្សោយបែបនេះចុះបើកូនឈឺតើមានកម្លាំងឯណាទៅតាមរកគេទៀត»
«ហឹក....ហឹក..កូនអស់កម្លាំងចិត្តនឹងតាមរកគាត់ហើយ»
«បាន..បានហើយណាពេលនេះកូនត្រូវញ៉ាំអីសិនណាចាំម៉ាក់ទៅយកអីអោយញ៉ាំ និងបានលេបថ្នាំ»
«ខ្ញុំអត់ឃ្លានទេ»
«អត់ទេត្រូវតែញ៉ាំ» និយាយរួចហើយម្តាយរបស់នាងក៏ប្រញាប់ចេញទៅខាងក្រៅដើម្បីលើកម្ហូបនិងបាយមកអោយនាងញ៉ាំ។ មកដល់គាត់ក៏បានបញ្ចុកបាយកូនស្រីហើយក៏អោយនាងទៅងូតទឹកនឹងបានលេបថ្នាំ។
«អ្ហឹក...ម៉ាក់ទៅសម្រាកទៅណា»
«កូនមិនអីទេមែនទេ»
«បន្តិចទៀតលែងអីហើយព្រោះលេបថ្នាំហើយ»
«កុំគិតច្រើនណា បើកូនចង់យកឈ្នះប៉ាកូនក៏ត្រូវតែរឹងចាំបង្ហាញអោយគាត់ឃើញទៅ» អ្នកដែលជាម្តាយក៏បានចេញទៅវិញដោយទុកអោយកូនស្រីរបស់ខ្លួនបានសម្រាក។
ថ្ងៃថ្មីបានមកដល់ភ្លាមលោកម៉ាណូបានក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយចាស្ទីនជាអ្នកនាំប៉ារបស់ខ្លួនទៅមន្ទីរពេទ្យដោយផ្ទាល់។
«ប៉ានៅរងចាំពេទ្យនៅក្នុងបន្ទប់សិនណាខ្ញុំទៅបន្ទប់ទឹកមួយភ្លេត»
«..» គាត់ក៏បានត្រឹមតែងក់ក្បាល
«លោកប្រុសនៅខាងក្នុងមែនទេ?»
«ហឹម»គ្រូពេទ្យស្រីម្នាក់ក៏បានដើរមកនិយាយជាមួយគេដោយពាក់ម៉ាស់ជិត។
«នេះជាថ្នាំដែលត្រូវចាកអោយលោកប៉ា»គេក៏ហុចថ្នាំអោយទៅគ្រូពេទ្យនោះ។
«ចា៎»
«ខ្ញុំទៅបន្ទប់ទឹកមួយភ្លែត»គេក៏ប្រញាប់ដើរទៅបន្ទប់ទឹកយ៉ាងលឿនដូចជាប្រញាប់ខ្លាំងណាស់។
«ថ្នាំនេះមានប្រសិទ្ធភាពលឿនមែន?» គ្រូពេទ្យម្នាក់នោះក៏បានឈរញញឹមមើលដំណើរគេតាមពិតគេគឺជាស៊ូហ្គីទេ ហើយមូលហេតុដែលចាស្ទីនប្រញាប់ទៅបន្ទប់ទឹកគឺមុននឹងគេបានផឹកទឹកដែលខាងអាយរីនលួចប្តូរទើបធ្វើអោយគេរាគប្រញាប់ទៅបន្ទប់ទឹកយ៉ាងលឿន។ ចំណែកស៊ូលហ្គីវិញក៏ប្រញាប់រុញប៉ារបស់លីសាចេញទៅខាងក្រៅយ៉ាងលឿនទាន់គេមិនទាន់មក។ មិនយូរប៉ុន្មានពួកគេក៏ធ្វើដំណើរមកដល់ក្នុងឡានដែលមានអាយរីននៅចាំពេលឃើញមុខរបស់នាងធ្វើអោយប៉ារបស់លីសាញញឹមចេញមក។
«អាវ៎....លោកចាស្ទីន លោកប្រុសនៅឯណា?» គ្រាន់តែលឺសំនួរនេះភ្លាមគេបើកភ្នែកធំៗ ចុះមុននឹងតើជាអ្នកណា?
«ចប់» គេក៏ប្រញាប់ចូលទៅមើលក្នុងបន្ទប់តែមិនឃើញ គេក៏ប្រញាប់រត់តាមរកចេញទៅខាងក្រៅនៅតែមិនឃើញ។ គេក៏ប្រញាប់ខលទៅរកកូនចៅរបស់គេអោយតាមរកលោកប៉ារបស់គេតាមដែរអាចធ្វើបាន។
៥ឆ្នាំកន្លងផុតទៅ
ប្រទេសអ៊ីតាលី
«អ្នកនាងសំបុត្រយន្តហោះទៅប្រទេសកូរ៉េរួចរាល់ហើយ»
«ល្អណាស់»មនុស្សស្រីម្នាក់ក្នុងឯកសណ្ឋានគ្រ័រសេកំពុងពណ៍ខ្មៅកំពុងតែឈរយ៉ាងសង្ហារសម្លឹងមើលទៅអគារតូចធំ ខ្ពស់ទាបដែលនៅខាងក្រៅកញ្ចក់។
«អ្នកនាងទៅប៉ុន្មានថ្ងៃដែរ?»
«ពីរអាទិត្យ ព្រោះខ្ញុំមានបញ្ហាត្រូវដោះស្រាយនៅទីនោះច្រើនណាស់»
«កុំបារម្ភអីណា ខ្ញុំប្រាប់Bossហើយ ។ ហើយឯងជួយមើលការខុសត្រូវនៅក្រុមហ៊ុនផងណា»
«បាទ» មនុស្សស្រីម្នាក់នោះក៏បានបែរមកញញឹមដាក់បុរសម្នាក់នោះ។

YOU ARE READING
លក្ខខណ្ឌបេះដូង
Lãng mạnផ្តើមរឿងដំបូងគឺលីសាត្រូវបានលោកប៉ាខ្លួនបង្ខំអោយចូលរៀនសាកលវិទ្យាល័យ ប៉ុន្តែគេមិនចង់នោះទេព្រោះគេជាមនុស្សដែលចូលចិត្តដើរលេងយប់ មានដៃគូច្រើននឹងផ្លាស់ប្តូររហូត។ រហូតដល់គេបានចូលរៀនជួបជាមួយនឹងសិស្សច្បងឈ្មោះ Jennie ទើបគេចាប់ផ្តើមកែប្រែខ្លួនឯងដើម្បីនាង។